បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣, បង្កើតការងារបានជាង ២០ម៉ឹនកន្លែង

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹមានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣កន្លែង ក្នុងនោះមានរោងចក្រថ្មីចំនួន ៣០កន្លែង ទើបបើកដំណើរការក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន ដែលមកពីខេត្តជឺជាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលបានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រសរុបប្រម...

អាន​បន្ថែម

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក...

អាន​បន្ថែម

ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន កំពុងពិនិត្យលទ្ធភាពវិនយោគលើវិស័យកសិឧស្សាហកម្មនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN) កំពុងពិនិត្យលទ្ធភាព និងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិឧស្សាហកម្មនៅកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកប្រធានក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន (Canada-ASEAN Business Council – CABC) និងសហការី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ ភាគីទាំងពីរ បា...

អាន​បន្ថែម

នាឡិការខ្ពស់ និងធំជាងគេនៅកម្ពុជា លេចចេញជារូបរាងយ៉ាងសង្ហានៅក្នុងខេត្តកំពតហើយ

អាជ្ញាធរខេត្តកំពត បានដាក់ឱ្យដំណើរការនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នេះបើតាមពិធីក្រុងពាលីដំឡើងនាឡិកា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ អាជ្ញាធរបានដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត​  ខេត្តកំពត​។ ឯ...

អាន​បន្ថែម

ផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង សង់បានជាង ៦៤ភាគរយ ហើយ

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៦៤,០៥ភាគរយ ហើយ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរួមគ្នាលើកទី៥ (5th Joint Monitoring Meeting) ស្ដីពីវឌ្ឍនភាពការងារគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលដឹកនាំដោយ ឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខ...

អាន​បន្ថែម

សមាគមចិន ស្នើកម្ពុជាបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅខេត្តតាកែវ

សមាគមពាណិជ្ជកម្មចិនឆោសាន គ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើតាមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោកឧកញ៉ា តាំង លាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិនឆោសាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកឧកញ៉ា តាំង លាក់ហាវ បានស្នើសុំការគាំទ្រ និងការសម្របសម្រួលពីរដ្ឋបាលខេត្តតាកែវក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសម...

អាន​បន្ថែម

រយៈពេល ៥ឆ្នាំនេះ សិង្ហបុរី បានវិនិយោគនៅកម្ពុជាសរុប ៤០០លានដុល្លារ

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ សិង្ហបុរីបានវិនិយោគសរុបចំនួន ៤០០លានដុល្លារនៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅពិព័រណ៍ធុរកិច្ចសិង្ហបុរីឆ្នាំ ២០២៤។ ទិន្នន័យរបស់ CDC បង្ហាញថា សិង្ហបុរីស្ថិតក្នុងចំណោមប្រភពកំពូលទាំង ១០ នៃការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាមួយនឹងការវិនិយោគប្រមាណ ៤០០ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ការវិនិយោគនេះបានចូលរួម...

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តដឹកទំនិញអគ្គិសនីដំបូងបំផុតនៅកម្ពុជា បើកការដ្ឋានសាងសង់ហើយ

រោងចក្រដំឡើងរថយន្តអគ្គិសនី ប្រភេទដឹកទំនិញ របស់ក្រុមហ៊ុន ZO MOTORS (CAMBODIA) CO.,LTD ស្ថិតនៅលើផ្ទៃដី ១០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ នៃខេត្តពោធិ៍សាត់ បានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នេះ។ រោងចក្រខាងលើនេះ នឹងផ្តោតលើការដំឡើងរថយន្ដអគ្គិសនីដែលប្រើប្រាស់សម្រាប់អាជីវកម្មដឹកទំនិញ និងគ្រួសារ ដែលនឹងធ្វើការផ...

អាន​បន្ថែម

ក្រុមហ៊ុនចិន កំពុងសិក្សាសង់រោងចក្រកែច្នៃផ្លែឈើស្រស់នៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន DOMI Biotechnology Co., Ltd. របស់ចិន កំពុងសិក្សាលទ្ធភាពលើការវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើស្រស់ ជាពិសេស ផ្លែធុរេន និងដូងនៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈ ប្រតិភូក្រុមហ៊ុនដឹកនាំដោយលោក WAN YANHU ប្រធានក្រុមហ៊ុន កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបាន ជម្រាបជូនគណៈប្រតិភូអំពីកំណើនខ្ពស់នៃរំហូរវិ...

អាន​បន្ថែម

ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទ...

អាន​បន្ថែម