រោងចក្រធំៗចំនួន ៤កន្លែង នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុម័តគម្រោងជាច្រើនដែលក្នុងនោះរួមមានគម្រោងបំរើដល់វិស័យសំណង់ចំនួន៤គម្រោងក្នុងទំហំទឹកប្រាក់ប្រមាណជាង ២០ លានដុល្លារអាមេរិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ។ យោងតាមការចុះផ្សាយរបស់ CDC កាលពីថ្ងៃទី ១៦ ខែ តុលា គម្រោងទាំង៤នេះ មានទុនវិនិយោគសរុប ២២,៥ លានដុល្លារអាមេរិក ដែលនឹងបង្កើតការងារបានប្រមាណជា ១៩៥៨ កន្លែង។ គម្រោងទាំងនោះរួមមាន ក្រុមហ៊ុន F...
អានបន្ថែមខេត្តកំពង់ស្ពឺកំពុងរៀបចំដីជាច្រើនហិកតាសាងសង់ស្តាតថ្មីត្រៀមសម្រាប់ SEA Games
ខេត្តកំពុងស្ពឺបាននិងកំពុងរៀបចំដីជាច្រើនហិកតាដើម្បីសាងសង់ស្តាតថ្មីត្រៀមសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ ក្នុងឆ្នាំ ២០២៣ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តផ្ទាល់។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ០៩ ខែ តុលា បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំ តាមសារអេឡិចត្រូនិចតេឡេក្រាមថា ខេត្តកំពង់ស្ពឺកំពុងមានគម្រោងសាងសង់ស្តាតនៅលើផ្ទៃដីទំហំប្រមាណជា...
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។ តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្...
អានបន្ថែមក្រសួងសាធារណការនឹងចាប់ផ្តើមសាងសង់ផ្លូវនិងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗ
ក្រសួងសាធារណការ និងដឹកជញ្ជូននឹងធ្វើការបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានសំខាន់ៗជាច្រើនក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមការបញ្ជាក់ផ្ទាល់ដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងសាធារណការណ៍ និង ដឹកជញ្ជូន។ ថ្លែងអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE កាលពីពេលថ្មីៗ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវសំខាន់ៗចំនួន ៥ ខ្សែ និងស្ពានចំនួន០១ខ្សែ គ...
អានបន្ថែមសម្តេចហ៊ុនសែនស្នើឲ្យពិនិត្យលទ្ធភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។ ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់
ផ្លូវល្បឿនលឿនតម្លៃ ២ ពាន់លានដុល្លារអាមេរិកតភ្ជាប់ពីភ្នំពេញ-ខេត្តព្រះសីហនុ ដែលបានបើកការដ្ឋានសាងសង់កាលពីខែ មិនា កន្លងទៅនេះ គឺរំពឹងថានឹងអាចបញ្ចប់ការសាងសង់ទាំងស្រុងមុនកាលកំណត់នៃផែនការដើម នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន។ ក្រោយពីបញ្ចប់កម្មវិធីបើកយុទ្ធនាការថែទាំផ្លូវកាលពីថ្ងៃទី ០៤ ខែ តុលា ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់ទស្សនាវដ្តីសំណង់...
អានបន្ថែមជប៉ុនផ្តល់ជំនួយជិត ២៦លានដុល្លារសាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ
រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណង់ ២.៧លានយ៉េន ឬប្រមាណជិត២៦លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ។ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី៣ ខែតុលា ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mikami Mashiro អគ្គរាជ...
អានបន្ថែមកិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងចាប់ផ្តើមក្នុងខែវិច្ឆិកា
កិច្ចសន្យាសាងសង់ផ្លូវចំនួន៣៤ខ្សែក្នុងខេត្តព្រះសីហនុនឹងត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ខណៈការសាងសង់មិនទាន់អាចកំណត់បាននៅឡើយទេ នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ។ ការបញ្ជាក់នេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងស្តីពីគម្រោងស្ថាបនាផ្លូវក្រុងក្នុងខេត្តព្រះសីហនុបានធ្វើឡើង និងបញ្ចប់កាលពីថ្ងៃទី ០១ ខែ តុលា កន្លងទៅនេះ នៅឯទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្...
អានបន្ថែមបំណងដ៏ធំមួយរបស់សម្តេចហ៊ុនសែនគឺកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែតុលា បានប្រកាសពីគោលបំណងដ៏ធំមួយរបស់សម្តេច គឺការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលនឹងតភ្ជាប់កម្ពុជាទៅកាន់ប្រទេសថៃ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ប្រមាណជា១,១៨៣នាក់ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ពីវឌ្ឍន៍ភាពនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយសម្តេច ក៏បានប្រកាសពីគោលបំណងក្នុងការកសាងបន្ថែមទ...
អានបន្ថែមវៀតណាម៖ បច្ចេកវិទ្យាថ្មីនៃការផ្លុំបំបែកខ្សាច់សមុទ្រទៅជាខ្សាច់សម្រាប់សាងសង់
រោងចក្រស្ថិតនៅកោះភូគុក ឬហៅថាកោះត្រល់ផ្នែកខាងត្បូងនៃប្រទេសវៀតណាម បានបើកដំណើរការដើម្បីបំលែងខ្សាច់សមុទ្រទៅជាខ្សាច់សំណង់។ ការបើករោងចក្រនេះ គឺស្របពេលដែលតម្រូវការខ្សាច់សំណង់ជាសកល កំពុងមានការខ្វះខាត ហើយម៉្យាងទៀត ស្របពេលដែលវៀតណាមកំពុងប្រឈមនឹងវិបត្តិខ្សាច់សម្រាប់ឧស្សាហកម្មសំណង់ ដោយសារខ្សាច់ប្រភេទល្អ គឺរំពឹងថានឹងអស់នៅឆ្នាំ ២០២០ខាងមុខនេះ។ នៅក្នុងដំណើរការដែលត្រូវបានទទួលសិទ្ធិដោយវិស្វករជនជាតិវៀតណាមឈ្មោះ Vo ...
អានបន្ថែម
