រដ្ឋមន្ត្រីដឹកកជញ្ជូនថៃកៀរគរទុនពីចិន $២៧ពាន់​លាន​ ​ដើម្បីចាប់ផ្តើមគម្រោងស្ពានអាកាសភ្ជាប់សមុទ្រ​និងពង្រីកផ្លូវដែកថ្មី

រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសថៃ លោក Suriya Jungrungreangkit ថ្មីៗនេះបានទៅ ផ្សព្វផ្សាយនិងកៀរគរទុនវិនិយោគសម្រាប់អភិវឌ្ឍគម្រោងសង់ស្ពានអាកាសភ្ជាប់សមុទ្រតម្លៃ ២៧ ពាន់លានដុល្លារជាមួយអ្នកវិនិយោគចិននៅទីក្រុងប៉េកាំង។ កាសែត The Nation បានរាយការណ៍ថាគម្រោងដែលរដ្ឋមន្ត្រីថៃបានស្នើនៅចំពោះមុខវិនិយោគិនចិននោះ គឺជាផែនការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរនៅសងខាងនៃតំបន់មាត់សមុទ្រ Isthmus របស់ថៃដែលតភ្ជាប់ដោយផ្លូវដែកនិងផ្លូវ...

អាន​បន្ថែម

បច្ចុប្បន្នក្រសួងសម្រេចការដំឡើងបង្គោលទូរស័ព្ទតាមបុរីបានចំនួន៧៤ ខណៈស្ថានីយអង់តែនចំនួន១៥៧ កំពុងដំណើរការ

គិតត្រឹមថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមការងារពិសេសបានលើកកម្ពស់កម្រិតគុណភាពសេវាទូរស័ព្ទនៅតាមបុរីនានា ក្នុងរាជធានីភ្នំពេញ ដោយការសាងសង់បង្គោលអង់តែនរួមបានចំនួន ៧៤បង្គោលហើយ ខណៈស្ថានីយអង់តែនចំនួន ១៥៧ កំពុងដំណើរការ។ នេះបើតាមកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់កម្រិតគុណភាពសេវាទូរគមនាគមន៍ទាំង​ ៩ក្រុម នៅតាមបុរី ក្នុងរាជធានីភ្នំពេញក្រោមវត្តមានរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្...

អាន​បន្ថែម

ក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាស...

អាន​បន្ថែម

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

អាជ្ញាធរខេត្តកំពត គ្រោងបង្កើតផ្សារលើទឹក និងគម្រោងដទៃទៀត ដើម្បីបង្កើតផលិតផលទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មានផុសផ្សាយកាលពីថ្ងៃទី​​១៧ ខែឧសភា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត មានចក្ខុវិស័យ និងគម្រោងអភិវឌ្ឍវិស័យទេសចរណ៍បន្ថែមជាច្រើនទៀតនៅថ្ងៃខាងមុ​ខ ដែលមានដូចជា បង្កើតឱ្យមានសេវាកម្សាន្តតាមដៃព្រែកទាំង ១៣ ក្នុងខេត្ត បង្កើតផ្សារលើទឹក និងជាពិសេសគ...

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្...

អាន​បន្ថែម

ខែមេសា-២០២៤ កម្ពុជាស្រូបទាញគម្រោងវិនិយោគបាន២២គម្រោង តម្លៃ៣០៩លានដុល្លារ

ក្នុងរយៈពេល១ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន២១ និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា គម្រោងវិនិយោគទាំងអស់ខាងលើ សុទ្ធតែជាគម្រោងវិនិយោគក្នុងវិស័យឧស្សាហ៍ក...

អាន​បន្ថែម

ក្រុមហ៊ុន វិរៈប៊ុនថាំ ប្រកាសអភិវឌ្ឍឆ្នេរកោះស្នេហ៍ ខេត្តកោះកុង ជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយបំផុត!

អ្នកឧកញ៉ា សួរ វិរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ប្រកាសធ្វើការវិនិយោគអភិវឌ្ឍតំបន់ឆ្នេរកោះស្នេហ៍ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ខេត្ត ខណៈបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់សំណើសុំសិទ្ធិវិនិយោគទៅគណៈអភិបាលខេត្តពិនិត្យ និងផ្តល់យោបល់ ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានផុសផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្ន...

អាន​បន្ថែម

រោងចក្រផលិតស៊ីម៉ង់ត៍ តម្លៃ ២៥៣លានដុល្លារ នៅបាត់ដំបង សម្រេចការសាងសង់បាន ៨៥%​

គិតមកដល់ពេលនេះ រោងចក្រស៊ីម៉ង់ត៍ខនស៍ទី២ នៅខេត្តបាត់ដំបង តម្លៃ ២៥៣លានដុល្លារ សម្រេចការសាងសង់បាន​ប្រមាណ ៨៥%​ ហើយគ្រោងនឹង​ដាក់ឱ្យ​ដំណើរការ​ជាផ្លូវការ នៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេប៊ុករបស់សមាគម​ឧកញ៉ា​កម្ពុជា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។ អ្នកឧកញ៉ា វិញ ហ៊ួរ អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាសហស្ថាបនិកក្រុមហ៊ុនរោងចក្រខនស៍ស៊ីមេន បានបញ្ជាក់ឱ្យដឹងថា ​គម្រោងរោងចក្រស៊ីម...

អាន​បន្ថែម

រោងចក្រដំឡើងរថយន្តToyota តម្លៃជាង ៣៦លានដុល្លារ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រដំឡើងរថយន្ត Toyota ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានតម្លៃជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធផ្លូវការក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤។ រោងចក្រដំឡើងរថយន្តតូយ៉ូតា ជាក្រុមហ៊ុនឯកជនបង្កើតឡើងដោយក្រុមហ៊ុនមេ TO YO TA TSUSHO CORPORATION នៃប្រទេសជប៉ុន ដែលមានភាគហ៊ុនចំនួន ៩០ភាគរយ និងក្រុមហ៊ុន គង...

អាន​បន្ថែម

កម្ពុជាកំពុងពន្លឿនបង្កើតទារកដ្ឋានសហគមន៍ឱ្យមានស្តង់ដារអន្តរជាតិសម្រាប់កម្មករ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំប្រមូលធាតុចូល ដើម្បីរៀបចំនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានស្តង់ដារអន្តរជាតិ។ ក្រសួងបានបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន...

អាន​បន្ថែម