ក្រុមហ៊ុនយក្សចិន ចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសជិតព្រលានអន្តរជាតិថ្មីនៅសៀមរាប

ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយរបស់ចិន ចង់វិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះបើតាមជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន YIG ដឹកនាំដោយលោក Lu Xiaolong កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក Lu Xiaolong បានបង្ហាញនូវបំណង ដើម្បីស្វែងរកការគាំទ្រដល់គម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចនៅជិតអាកាសយានដ្ឋាន ហើយដែលការវិនិយោគនោះ គ្រោងនឹងផ្តោតលើសកម្មភាពបឋមចំនួន៣ គឺ៖ ទី១-ការវិនិយោគថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ, ទី២-ការវិនិយោគក្នុងវិស័យទេសចរណ៍ និង ទី៣-ការវិនិយោគក្នុងវិស័យកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន ដែលគម្រោងវិនិយោគទាំងនេះនឹងជួយចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ជាពិសេស គម្រោងនេះ នឹងជួយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏អាចជួយទាក់ទាញទេសចរឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀតផង។ លើសពីនេះឯកឧត្តមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរក្នុងការវិនិយោគកែច្នៃកសិផលកម្ពុជា ដើម្បីបម្រើឱ្យការផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក និងការនាំចេញ ដែលនេះក៏ជាកត្តាជំរុញដល់ការនាំចេញនៅនឹងកន្លែងតាមរយៈភ្ញៀវទេសចរដែលមកទស្សនាកម្ពុជានេះតែម្តង។

គួរបញ្ជាក់ថា ក្រុមហ៊ុន YIG ជាក្រុមហ៊ុនវិនិយោគដ៍ធំមួយដែលមានសកម្មភាពក្នុងវិស័យដឹកជញ្ជូនផ្លូវដែក ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងវិស័យថាមពលកកើតឡើងវិញជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុននេះ ជាម្ចាស់ភាគហ៊ុនធំនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-អ៊ូសបេគីស្ថាន ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនៅទីក្រុងបាគូ (Baku) មេ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]