រដ្ឋបើកការដ្ឋានសង់អគាររដ្ឋបាល-អគ្គបញ្ជាការដ្ឋានថ្មី លើដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក
ក្រសួងការពារជាតិប្រកាសបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី កម្ពស់ ៩ជាន់ លើផ្ទៃដីជាង ៧៤ហិកតា នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋាន ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា អគារថ្មីនេះ នឹងត្រូវសាងសង់ចែកចេញជាបីតំបន់ ក...
អានបន្ថែមសក្តានុពលថាមពលកកើតឡើងវិញនៅកម្ពុជា កំពុងទាក់ទាញអារម្មណ៍អ្នកវិនិយោគបារាំង «Blue Circle»
Blue Circle ជាក្រុមហ៊ុនជំនាញផ្នែកបង្កើតថាមពលកកើតឡើងវិញដោយកម្លាំងខ្យល់ បានមើលឃើញពីសក្តានុពលខ្ពស់លើការវិនិយោគថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា។ លោក Olivier Duguet ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបខាងលើនេះ លោក Olivier ...
អានបន្ថែមអាជ្ញាធរអប្សរាទើបបញ្ចប់ការសាងសង់ស្ពានថ្មី១ ដើម្បីសម្រួលដល់ការជិះកង់កំសាន្តក្នុងតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារសាងសង់ស្ពានផ្លូវកង់ស្របតាមស្ពានប្រាសាទតាកែវថ្មី ០១ទីតាំងទៀត ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែងាយស្រួល។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្...
អានបន្ថែមគម្រោងថ្មីចំនួន១០ តម្លៃជាង៦០លានដុល្លារ នឹងបង្កើតក្នុងខេត្តក្រុងចំនួន៤ នៅកម្ពុជា
រយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១០ មានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១២.៦៩៥កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៧ មករា ២០២៤។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគរហូតដល់ទៅ ៥គម្រោងធំៗ ក្នុងនោះរួមមាន៖ គម្រោង...
អានបន្ថែមអគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ
អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប...
អានបន្ថែមវៀតណាមចង់ក្តាប់ទីផ្សារថយន្តអគ្គិសនីសកល ខណៈជំហានដំបូងបោះ US$២ពាន់លាននៅឥណ្ឌា
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាម VinFast Auto Ltd. បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយតម្លៃ ២ពាន់លានដុល្លារ ជាមួយឥណ្ឌា ដើម្បីដំឡើងរោងចក្រផលិតរថយន្តរបស់ខ្លួនក្នុងរដ្ឋទមិឡណាឌូ ( Tamil Nadu )។ ជំហានប្រកបដោយចក្ខុវិស័យនេះ ធ្វើឡើងក្នុងគោលបំណងចាប់យកចំណែកទីផ្សាររថយន្តធំជាងគេទីបីរបស់ពិភពលោក និងកំពុងប្រែក្លាយក្រុមហ៊ុនវៀតណាម VinFast ឱ្យឡើងឋានៈជាក្រុមហ៊ុនឈានមុខគេនៃវិស័យរថយន្តអគ្គិសនីដែលកំពុងរ...
អានបន្ថែមព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ
ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពី...
អានបន្ថែមគម្រោងទីលានវាយកូនហ្គោលតម្លៃ ៤១លានដុល្លារនៅឆ្នេររាម បើកការដ្ឋានសាងសង់
គម្រោងសាងសង់ទីលានវាយកូនហ្គោល Bay19 ស្តង់ដារអន្តរជាតិដំបូងគេដែលមានទំហំវិនិយោគ ៤១លានដុល្លារ បានបើកការដ្ឋានសាងសង់នៅលើទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ Bay of Lights និងគ្រោងដាក់ឱ្យដំណើរការប្រើប្រាស់នៅត្រីមាសទី៣ ឆ្នាំ២០២៥ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២៤។ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ ត្រូវបានប្រារព្វធ្វើក្រោមអធិបត...
អានបន្ថែម២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុប ២៤៧គម្រោង ក្រោមទុនជិត $៥ពាន់លាន
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន ២៦៨គម្រោង ក្នុងនោះ គម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១គម្រោង ក្នុងឆ្នាំ២០២៣ កើនឡើងប្រមាណ ៤៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ របាយការណ៍ចេញផ្សាយនៅថ្ងៃទី៣ ខែមករា បង្ហាញថាគម្រោងទាំងអស់ចុះបញ្ជីទុនវិនិយោគប្រមាណ ៤.៩ពាន់លានដុល្លារ កើនឡើង ២២ភាគរយ ធៀបនឹងឆ្នាំ២០២២ និងបានបង្កើតការងារ ប្រមាណ ៣០៧ ០០០ កន្លែង។ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សា...
អានបន្ថែមកម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី ទៅជាតំបន់…
មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ក្តីរំពឹងថា ក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្តានុពលបំផុតក្នុងតំបន់។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបសម្តែ...
អានបន្ថែម
