ADB និង AFD ផ្តល់ថវិកាជាង ៣៨០លានដុល្លារជាផ្លូវការ អភិវឌ្ឍវិស័យធំៗ៦
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានផ្តល់ហិរញ្ញប្បទានចំនួន ៣៨១.៤៥ លានដុល្លារអាមេរិកជាផ្លូវការដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗចំនួន៦។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ទន្ទឹមនឹងនេះ ដៃគូអភិវឌ្ឍន៍ បានផ្តល់ជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល...
អានបន្ថែមរដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីភ្ជាប់ប៉ូលសេដ្ឋកិច្ច និងក្រុងសំខាន់ៗបន្ថែមទៀត
រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្...
អានបន្ថែមផ្លូវ៤៣គីឡូម៉ែត្រ ភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ
រាជរដ្ឋាភិបាល បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ដែលត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ ៧៦លានដុល្លារអាមេរិក ។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។...
អានបន្ថែមរោងចក្រអគ្គិសនីធំជាងគេនៅកម្ពុជា តម្លៃ ១,២ពាន់លានដុល្លារ បើកដំណើរការហើយ
រោងចក្រថាមពលដុតធ្យូងថ្មអនុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ក្រោយធ្វើតេស្តសាកល្បងបានជោគជ័យ។ នេះបើតាមសារព័ត៌មានក្រៅប្រទេសចេញផ្សាយកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។ រោងចក្រនេះ ជាការវិនិយោគរួមរវាង ក្រុមហ៊ុន Cambodia International Investment and Development Group (CIIDG) និងក្រុមហ៊ុន China Huadian Hong Kong Co Ltd (CHDHK) ក្នុងទឹកប្រាក់ប្រមាណ ១,២ ពាន់លានដុល្លារ។ (អាន...
អានបន្ថែមCMAC គ្រោងសង់សារមន្ទីរមីនធំជាងគេលើពិភពលោក លើផ្ទៃដី១២ហិកតា នៅសៀមរាប
អាជ្ញាធរមីនកម្ពុជា ហៅកាត់ CMAC កំពុងត្រៀមរៀបចំសាងសង់សារមន្ទីរសន្តិភាពសកម្មភាពមីនលើផ្ទៃដីប្រមាណ ១២ហិកតា ស្ថិតក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបជិត ២០លានដុល្លារ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអាជ្ញាធរមីនកម្ពុជា ជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២២។ CMAC នឹងសាងសង់សារមន្ទីរប្រវត្តិសាស្ត្...
អានបន្ថែមរដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ច ១១៦គម្រោង និងគម្រោងសាងសង់ជាង ៣ពាន់គម្រោង រយៈពេល១០ខែ ២០២២
រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ច ចំនួន ១១៦គម្រោង ក្នុងរយៈពេល១០ខែ កើនឡើង ២៤គម្រោង និងគម្រោងសាងសង់ ចំនួណ ៣ ៤០៧គម្រោង ថយចុះ ១៩១គម្រោង ។ នេះបើយោងតាមរបាយការណ៍ស្ដីពី និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែធ្នូ។ យោងតាមរបាយការណ៍ខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់វិនិយោគ ២ ៧៥៨ លានដ...
អានបន្ថែមបារាំងនឹងជួយពង្រីកព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដើមឆ្នាំ២០២៣
បារាំងសន្យានឹងជួយកម្ពុជាពង្រីកទ្រង់ទ្រាយធំលើគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅដើមឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមខ្លឹមសារជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Nicolas Notebeart អគ្គនាយកក្រុមហ៊ុន Vinci Airports របស់បារាំង ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងប្រតិបត្តិការអាកាសយានដ្ឋានខេត្តព្រះសីហនុប នៅថ្ងៃទី១៦ ខែធ្នូ ២០២៣។ នាឱកាសនោះ អគ្គនាយកក្រុមហ៊ុន Vinci Airports លោក នីកូឡា...
អានបន្ថែមទីលានទុកដាក់សំរាមលក្ខណៈស្តង់ដារ នៅខេត្តស្វាយរៀង ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
ទីលានទុកដាក់សំរាម សំណល់រឹង ដែលមានលក្ខណៈស្តង់ដារ តាមបទដ្ឋានបច្ចេកទេស នៅក្នុងខេត្តស្វាយរៀង បានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី១៦ ខែធ្នូ ក្រោមវត្តមា ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ។ ឯកឧត្តម ចាយ សាមិត្ត បានឱ្យដឹងថា ទីលានទុកដាក់សំរាមសំណល់រឹងនេះ មានទីតាំងស្ថិតនៅភូមិ អកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ទីលាននេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃក្រឡា ៤៦២០០ម៉ែត្...
អានបន្ថែមក្រុមហ៊ុន Pestech និង AIG សហការគ្នាលើគម្រោងអភិវឌ្ឍន៍គម្រោងសូឡា
ក្រុមហ៊ុន Pestech (Cambodia) Plc (PCL) ចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន International Bhd ម៉ាឡេស៊ី បានចុះMoU ជាមួយក្រុមហ៊ុន Attwood Investment Group Co Ltd (AIG) លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងសិក្សាសមិទ្ធិលទ្ធចំនួនពីរទាក់ទងនឹងការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសូឡា នៅកម្ពុជា។ ក្នុងលិខិតប្រកាសដាក់ទៅផ្សារមូលបត្រម៉ាឡាស៊ី កាលពីថ្ងៃទី១៥ ក្រុមហ៊ុន និយាយថា គម្រោងស...
អានបន្ថែមADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែលរួមបញ្ចូលកម្ចីផ្អែកលើគោលនយោបាយ ៥០លានដុល្លារ និងការវិនិយោគគម្រោងចំនួន ២៣លានដុល្លារដើម្បីគាំទ្រអន្តរកម្មថាមពលរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី១៥ខែវិច្ឆិកានេះ។ កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោលនយោបាយដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជាដែលនឹងត្...
អានបន្ថែម
