ផ្លូវថ្មីមួយខ្សែលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រខេត្តកោះកុង សាងសង់បាន ៧០% ហើយ

គម្រោងស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះ «ផ្លូវលំជនបទភ្ជាប់និស្ស័យសម័យកូវីដ មរតកតេជោ ហ៊ុន សែន» ដែលមានប្រវែងជិត ៣៩គម ស្ថិតក្នុងខេត្តកោះកុង សម្រេចការសាងសង់បាន ៧០% ហើយ ។ នេះបើយោងតាមកងវិស្វកម្មតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវលំជនបទនេះ មានទទឹង ៩ម៉ែត្រ ប្រវែងជិត ៣៩ គីឡូម៉ែត្រ មានស្ពានឆ្លងកាត់ដៃសមុទ្រចំនួន ៥ប្រវែងសរុបជាង ៤០០០ ម៉ែត្រ ព្រមជាមួយនឹងប្រព័ន្ធលូប្រអប់ និង លូមូលនៅតាមអូរជាច្រើនកន្លែងទៀត។ ប្រភពដដែលបានឱ្យដឹងទៀតថា ផ្លូវនេះតភ្ជាប់ពីផ្លូវលំអភិវឌ្ឍន៍ជនបទនៅភូមិទួលតាចាប ស្រុកមណ្ឌលសីមា ឆ្លងកាត់ព្រៃភ្នំ ដងអូរ ដៃសមុទ្រ ឆ្ពោះទៅកាន់ស្រុកគីរីសាគរ និងក្រុងខេមរភូមិន នៃខេត្តកោះកុង។ គម្រោងនេះបានចាប់ផ្តើមស្ថាបនាឡើងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ដោយបានប្រើប្រាស់កងកម្លាំងប្រមាណ ១០០ នាក់ និងគ្រឿងចក្រជាង ៩០គ្រឿង ស្ថាបនាទាំងយប់ទាំងថ្ងៃដើម្បីសម្រេចទៅតាមផែនការកំណត់ ពោលគឺនៅខែមិថុនា ២០២១ នេះ។ លោកឧត្តមសេនីយ៍ទោ វង្ស […]

អាន​បន្ថែម

ក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង

ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោង Long Bay គ្របដណ្ដប់លើផ្ទៃដីសាងសង់ដល់ទៅ ២លានម៉ែត្រការ៉េ ឯណោះ ដែលអាចធ្វើសកម្មភាពវិនិយោគបានច្រើនបន្ថែមទៀត។ លោកឧកញ៉ា បន្តថា ទៅថ្ងៃអនាគតវិញ គម្រោង Long Bay ក៏មានជាក្រុមសណ្ឋាគារដ៏ប្រណីតបំផុតមួយ ហើយក៏នឹងក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់លំហែកាយ វិស្សមកាល ថែរក្សាសុខភាព និងកម្សាន្ត បែបគ្រប់ជ្រុងជ្រោយជាដើម។ គម្រោងនេះទៀតសោត ក៏នឹងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មទេសចរណ៍ក្នុងខេត្តកោះកុង និងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបង្ហាញការគាំទ្រចំពោះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុនយ៉ាងពេញទំហឹង។ លោកជំទាវ អះអាងថា នេះជាការសមិទ្ធិផលនៃការវិនិយោគធនធានទេសចរណ៍ដ៏ធំ ដែលបាននឹងកំពុងចូលរួមបង្កើតការងារក្នុងស្រុកជាច្រើនកន្លែង ពិសេសគឺជួយកែប្រែមុខមាត់ខេត្តកោះកុងបានមួយកម្រិតធំ។ លោកឧកញ៉ា […]

អាន​បន្ថែម

ផ្លូវថ្មើរជើងក្រោមដី ២កន្លែង នៅខេត្តព្រះសីហនុ គ្រោងបញ្ចប់លឿនជាងផែនការ៣ខែ

ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុ គ្រោងនឹងបញ្ចប់នៅក្នុងខែឧសភា នេះហើយ ដែលលឿនជាងផែនការ ៣ខែ។ នេះបើយោងតាមរយៈវីដេអូរបស់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។ ផ្លូវក្រោមដីនីមួយៗ មានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។ ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ។ ឧត្តមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការរង កងកម្លាំងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ តាមផែនការ គឺគ្រោងបញ្ចប់ ការដ្ឋានសាងសង់នៅបំណាច់ខែសីហា ឆ្នាំ២០២១ ប៉ុន្តែដោយមានការតាំងចិត្តខ្ពស់ គម្រោងនេះនឹងបញ្ចប់នៅក្នុងខែឧសភានេះ ដើម្បីជាចំណងដៃជូនពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ។ ក្រៅពីសមិទ្ធិផលផ្លូវថ្មើរជើងក្រោមដីទាំង២កន្លែងនេះ កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ក៏បានស្ដារ និងស្ថាបនាឡើងវិញនេះ […]

អាន​បន្ថែម

សៀមរាបត្រូវបានជ្រើសរើសជាខេត្តអាទិភាពដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេម

ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន (ប្រណាំងកង់)។ យោងតាមក្រសួងទេសចរណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ថា សៀមរាប គឺជាខេត្តអាទិភាពជាងគេ ព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័នព្រលានយន្តហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។ ក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កីឡាករ គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន គឺចេញពីខេត្តសៀមរាបនេះ។ ជារួម សៀមរាបជាខេត្តមានអំណោយផលគ្រប់យ៉ាង។ ដោយឡែក ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោវិញ បច្ចុប្បន្នសម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា […]

អាន​បន្ថែម

សណ្ឋាគារនិងកាស៊ីណូតម្លៃជាង ៦១ លានដុល្លារ នឹងបើកដំណើរការនៅខេត្តព្រះសីហនុដើមឆ្នាំ ២០២២

ក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA បានប្រកាសថានឹងបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងរីសត លំដាប់ផ្កាយ ៥ តម្លៃ ៦១លានដុល្លារ របស់ខ្លួននៅត្រីមាសទី១ ឆ្នាំ២០២២ ។ នេះបើយោងតាមសារព័ត៌មាន TTG Asia កាលថ្ងៃទី ២២ មេសា កន្លងមកនេះ។ គម្រោងនេះមានឈ្មោះថា Won Majestic Casino Hotel & Resort ដែលទីតាំងនៅឆ្នេរសុខា ទល់មុខសណ្ឋាគារសុខា។ សណ្ឋាគារនេះនឹងមានបន្ទប់សរុបចំនួន ៣៧៣ បន្ទប់ រួមជាមួយនឹងសេវាកម្មផ្សេងៗទៀតដូចជា កាស៊ីណូ បន្ទប់ខារ៉ាអូខេ KTV ភោជនីយដ្ឋាន អាងហែលទឹកលើដំបូល និងបន្ទប់ហាត់ប្រាណជាប់ឆ្នេរជាដើម។ ការប្រកាសវិនិយោគលើគម្រោងនេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ដែលជាកិច្ចសហប្រតិបត្តិការរួមរវាងក្រុមហ៊ុន Won Majestic (Cambodia) Co., Ltd និងក្រុមហ៊ុនបដិសណ្ឋារកិច្ចម៉ាឡេស៊ី WA Hospitality។ (អានបន្ថែម) គម្រោងនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ […]

អាន​បន្ថែម

គម្រោងរីសតខ្នាតយក្សតម្លៃជាង ៣ប៊ីលានលើកោះត្រល់គ្រោងនឹងបើកសម្ពោធចុងខែមេសានេះ

រីសតខ្នាតយក្សទំហំជាង ១ពាន់ហិកតា នៅលើកោះត្រល់ ឬកោះ Phu Quoc គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២១ ខែមេសា ខាងមុខនេះហើយ។ នេះបើយោងតាម Inside Asian Gaming កាលពីពេលថ្មីៗនេះ។ រីសតនេះមានឈ្មោះថា Phu Quoc United Center ហើយបានសាងសង់ឡើងដោយក្រុមហ៊ុន VinGroup ក្រោមទុនវិនិយោគប្រមាណ ២,៨៥ ពាន់លានដុល្លារ។ គម្រោងនេះស្ថិតនៅភាគខាងជើងនៃកោះ Phu Quoc ដោយរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ ឧទ្យានកម្សាន្តធំជាងគេបង្អស់នៅវៀតណាម (VinWonders Phu Quoc) ឧទ្យានអភិរក្សសត្វ ទីលាន វាយកូនហ្គោល ផ្សារទំនើប កន្លែងកម្សាន្ត និងផ្សាររាត្រីជាដើម។ គម្រោងនេះ ក៏រួមបញ្ជូលទាំងគម្រោងរីសត និងកាស៊ីណូ Corona Resort & Casino ដែលបានបើកដំណើរការតាំងពីខែមករា ឆ្នាំ២០១៩ ផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកំសាន្ តនិងបដិសណ្ឋារកិច្ច Vinpearl Co ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន […]

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងបើរដ្ឋធ្វើរឿងមួយនេះមែន

អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានសំដែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក៏នឹងមានដង្ហើមឡើងវិញដែរ ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលធំ បើរដ្ឋាភិបាលសម្រេចបើកឱ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះពិតមែន។ លោកបានឱ្យដឹងទៀតថា៖ «នេះគឺជំហានដ៏ឆ្លាតវៃមួយរដ្ឋាភិបាល ដូចនឹងប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើដូចគ្នា។ ជាក់ស្ដែង ភ្ញៀវទេសចរណ៍នឹងជួយស្ដារសេដ្ឋកិច្ចមួយផ្នែកធំ ពិសេសវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច»។ លោកបន្តថា៖ «ធម្មតាបើសេដ្ឋកិច្ចឡើង វិស័យសំណង់ និងអចលនទ្រព្យ ក៏នឹងឡើងតាមដែរ។ នៅពេលទេសចរមកវិញ តម្រូវការមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃក៏កើនឡើងដែរ ការងារក៏មានច្រើនជាមុន ចំណូលប្រជាជនក្នុងស្រុកក៏កើនឡើង។ ដូច្នេះ វិស័យដីធ្លីក៏នឹងដើរឡើងវិញដែរ។ គ្រប់វិស័យទាំងអស់ជាសរសៃប្រទាក់ប្រទិនគ្នា ហើយជួយគ្នាទៅវិញទៅមក»។ គួរបញ្ជាក់ផងដែរ ផែនការបើកទទួលភ្ញៀវទេសចរអន្តរជាតិចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះ ស្នើឡើងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី០៧ ខែមេសា កន្លងមកនេះ ក្នុងគោលបំណងដើម្បីស្ដារសេដ្ឋកិច្ច។ យ៉ាងណាមិញ រដ្ឋមិនទាន់សម្រេចជាក់លាក់នៅឡើយទេថានឹងបើកពិតមែន ឬយ៉ាង ដោយត្រូវសង្កេតស្ថានភាពជាក់ស្ដែងជាមុនសិន។ ដោយឡែក ខណៈពេលនេះ វិបត្តិកូវីដបានដាក់សម្ពាធលើទីផ្សារយ៉ាងខ្លាំង។ បើយោងតាមរបាយការណ៍របស់ CBRE Cambodia កាលពីថ្ងៃទី ៦ មេសា […]

អាន​បន្ថែម

វៀតណាមសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទំហំ ១៦០០ហិកតា ជាប់ទល់ដែនខេត្តកំពត និងតាកែវ

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc កាលពីដើមខែមេសា នេះ បានសម្រេចអនុម័តឱ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទំហំប្រមាណ ១៦០០ហិកតា នៅខេត្ត Hà Tiên ដែលជាព្រំប្រទល់ជាប់នឹងនឹងខេត្តកំពត និងតាកែវ នៃប្រទេសកម្ពុជា។ នេះបើយោងសារព័ត៌មាន Vietnam News។ តំបន់សេដ្ឋកិច្ចថ្មីនេះ មានឈ្មោះថា Ha Tien border-gate economic zone (EZ) ឬ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Hà Tiên ដែលមានទីតាំងស្ថិតនៅតាមដែនដីសណ្តនៃទន្លេមេគង្គ Kiên Giang និងលាតសន្ធឹងលើឃុំចំនួន៥ នៃប្រទេសវៀតណាម។ តំបន់នេះផងដែរ ក៏មានទីតាំងស្ថិតនៅជិតស្រុកគិរីវង់ ខេត្តតាកែវ ក៏ដូចជា ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចខេត្តកំពតទៀតផង។ តំបន់នេះផងដែរ ត្រូវបានចែកចេញ ៧ផ្នែក រួមមាន តំបន់មិនគិតពន្ធ តំបន់ទេសចរណ៍ តំបន់រដ្ឋបាល តំបន់លំនៅដ្ឋាន តំបន់ឧទ្យានឧស្សាហកម្ម និងតំបន់ច្រកទ្វារអន្តរជាតិ Hà Tiên ដែលជាតំបន់ស្ថិតនៅជាប់នឹងច្រកទ្វារអន្តរជាតិព្រែកចាករបស់កម្ពុជា។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hà […]

អាន​បន្ថែម

Colliers៖ វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីនឹងស្ទុះវិញនៅឆ្នាំ ២០២៣ ខណៈកម្ពុជានឹងនាំមុខគេផ្នែកកាស៊ីណូ

វិស័យបដិសណ្ឋារកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករថា នឹងស្ទុះឡើងវិញជាបន្ដបន្ទាប់ចាប់ពីចុងឆ្នាំ ២០២១ នេះតទៅ ហើយនឹងស្ទុះខ្លាំងបំផុតនៅឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍វិភាគទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញមួយនៅកាណាដា Colliers International កាលពីថ្មីនេះ។ របាយការណ៍ដែលមានឈ្មោះថា Hotel Insights Q1 បានឱ្យដឹងទៀតថា ក្នុងចំណោមប្រទេសក្នុងអាស៊ីប៉ាស៊ីហ្វិកទាំងអស់ ប្រទេសកម្ពុជា និងម៉ាកាវ នឹងនាំមុខគេលើវិស័យកាស៊ីណូ ខណៈវិស័យនេះនៅសិង្ហបូរី ហ្វីលីពីន និងវៀតណាមនឹងថមថយបន្តិច។ ការព្យាករណ៍វិជ្ជមាននេះ គឺដោយសារប្រទេសកម្ពុជា កន្លងមកបានចាប់យកទីផ្សារមួយចំណែកធំ ពិសេសជនជាតិចិន ហើយទីផ្សារនេះរំពឹងថានឹងត្រឡប់មកវិញក្រោយវិបត្តិកូវីដស្ងប់ស្ងាត់។ លើសពីនេះ គេសង្កេតឃើញថា កាស៊ីណូជាច្រើនបានផ្លាស់ខ្លួន ពីត្រឹមតែជាកាស៊ីណូទៅជារីសតចម្រុះ ដែលផ្ដល់នូវសេវាកម្មគ្រប់បែបយ៉ាងដូចជា សណ្ឋាគារ ភោជណីយដ្ឋាន សួនកម្សាន្ត បារ និងក្លឹបជាដើម។ ការផ្លាស់ប្ដូរនេះគឺជាយុទ្ធសាស្រ្តឆ្លាតវៃមួយ ហើយនឹងក្លាយជានិន្នាការនាពេលអនាគត ដើម្បីចាប់យកចំណែកទីផ្សារឱ្យបានច្រើនជាងមុន។ គួរបញ្ជាក់ផងដែរ កម្ពុជាជាម្ចាស់ផ្ទះរបស់កាស៊ីណូជាច្រើនកន្លែង។ បើគិតត្រឹមចុងឆ្នាំ ២០១៩ កម្ពុជាមានកាស៊ីណូយ៉ាងហោចជាង ១៩៥ កន្លែង ទូទាំងប្រទេស។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនដែលសុំអាជ្ញាបណ្ណកកាស៊ីណូរបស់ក្រសួងសេដ្ឋកិច្ច។ (អានបន្ថែម) តួយ៉ាងដូចជា Naga ដែលមាន ២សាខារួចមកហើយនៅភ្នំពេញ ហើយសាខាទី៣ […]

អាន​បន្ថែម

ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ីព្យាករណ៍ថាទីផ្សារអាកាសចរណ៍នៅកម្ពុជានឹងស្ទុះខ្លាំងជាងមុននៅរង្វង់ពីរឆ្នាំខាងមុខ

ក្រុមហ៊ុនស្រាវជ្រាវម៉ាឡេស៊ី MIDF Research បានព្យាករណ៍ថា ទីផ្សារអាកាសចរណ៍នៅកម្ពុជាអាចនឹងមានសន្ទុះខ្លាំងជាងមុន នៅរង្វង់ពីរឆ្នាំខាងមុខនេះ ក្រោយពីវិបត្តិកូវីដបានធូរស្បើយ។ នេះបើយោងតាមសារព័ត៌មាន The Malaysian Reserve កាលពីថ្ងៃទី ១ មេសា។ ការព្យាករណ៍ធ្វើឡើង ដើម្បីវិភាគចំណូលប្រចាំឆ្នាំ ២០២១ និងឆ្នាំ ២០២២ របស់ក្រុមហ៊ុនម៉ាឡេស៊ី Muhibbah Engineering ដែលមានភាគហ៊ុន ២១% នៅក្នុងព្រលានយន្តយោះធំៗ ទាំង ៣ នៅកម្ពុជា ពោលគឺអាកាសយានដ្ឋានភ្នំពេញ សៀមរាប និងព្រះសីហនុ។ បើយោងតាមប្រភពដដែល សម្រាប់ឆ្នាំ ២០២១ និង ២០២២ ចំណូលពីទីផ្សារអាកាសចរណ៍កម្ពុជានឹងកើនឡើងខ្លាំង ដោយរំពឹងថានឹងរួមចំណែកប្រមាណ ៧០% នៃចំណូលសរុបរបស់ក្រុមហ៊ុន Muhibbah Engineering។ ការស្រាវជ្រាវបានបន្តទៀតថា៖ «ក្រោយវិបត្តិកូវីដ អ្នកហោះហើរដែលច្រើនជាងគេ គឺជនជាតិចិន ហើយកម្ពុជានឹងចាប់យកចំណែកទីផ្សារនេះបានមួយចំណែកធំ ព្រោះ១/៣ នៃជនបរទេសដែលហោះហើរមកកម្ពុជា គឺជាជនជាតិចិន»។ គួរបញ្ជាក់ផងដែរថា មុនវិបត្តិកូវីដ វិស័យអាកាសចរណ៍ នៅកម្ពុជាមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ដោយទាំងរដ្ឋាភិបាល […]

អាន​បន្ថែម