ក្រុមហ៊ុនឯកជនវិនិយោគលើគម្រោងឆ្នេរខ្សាច់សិប្បនិម្មិតទំហំ ២៣៤ហិកតា នៅខេត្តកំពត

រដ្ឋបាលខេត្តកំពត សហការជាមួយក្រុមហ៊ុនវិនិយោគឯកជន IGB Cambodia Co Ltd គ្រោងនឹងបង្កើតរមណីយដ្ឋានឆ្នេរមាសតេជោសែន ដែលជាឆ្នេរខ្សាច់សិប្បនិមិ្មតទំហំ ២៣៤ហិកតា។ នេះបើយោងតាមដឹងក្នុងកិច្ចប្រជុំរវាងភាគីទាំង ២ កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ។ ឆ្នេរមាសតេជោសែននេះ មានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ។ ដោយឡែក ការបែងចែកផលប្រយោជន៍នៃគម្រោង គឺក្រុមហ៊ុន IGB Cambodia Co Ltd កាន់កាប់ដី ៦០% ហើយ រដ្ឋបាលខេត្តកំពត មានសិទ្ធ ៤០% ភាគរយ។ បច្ចុប្បន្ន គម្រោងស្ថិតនៅក្នុងដំណាក់កាលបង្កើតសេចក្តីព្រាងសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការខេត្ត ដើម្បីគ្រប់គ្រងលើការអភិវឌ្ឍន៍នេះ។ ក្រោយពីសេចក្តីសម្រេចត្រូវបានចុះហត្ថលេខារួច ឯកឧត្តមអភិបាលខេត្ត ជាវ តាយ នឹងជំរុញឱ្យក្រុមហ៊ុន IGB CO.LTD សាងសង់ផ្លូវចូល និងចាក់ខ្សាច់បំពេញឆ្នេរ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរណ៍បន្ថែមទៀត និងការអភិវឌ្ឍន៍គម្រោងនេះបានឆាប់រហ័ស៕

អាន​បន្ថែម

សម្តេច ហ៊ុន សែន អនុម័តកញ្ចប់ថវិកា ១៥០លានដុល្លារ កសាងផ្លូវ ៣៨ខ្សែក្នុងខេត្តសៀមរាប

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ កញ្ញា នេះបានប្រកាសសម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន ៣៨ ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ គម្រោងផ្លូវ ៣៨ ខ្សែ នេះមានប្រវែងសរុបប្រមាណ ៩៨,៣៤គ.ម ដែលត្រូវបានសិក្សាមួយរយៈហើយដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូវទាំង ៣៨ នេះនឹងក្លាយជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប ដែលក្រសួងកំពុងជួសជុលកែលម្អឡើងវិញ។ (អានបន្ថែម) យោងតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិកូវីដ ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់នេះក្នុងពេលឆាប់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១ កម្ពុជានឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។ គួរបញ្ជាក់ផងដែរថា ខេត្តសៀមរាបគឺជាខេត្តសក្ដានុពលមួយដែលរដ្ឋាភិបាលបាន និងកំពុងអភិវឌ្ឍជាបន្តបន្ទាប់។ កាលពីខែកក្កដា កន្លងមកនេះ គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥។ (អានបន្ថែម)

អាន​បន្ថែម

ក្រុមហ៊ុនកាស៊ីណូយក្ស Naga Corp គ្រោងអភិវឌ្ឍរីស៊តចម្រុះនៅខេត្តសៀមរាប និងសីហនុ

ក្រុមហ៊ុន NagaCorp គ្រោងនឹងអភិវឌ្ឍរីស៊តចម្រុះ (Integrated Resort) នៅខេត្តសៀមរាប និងសីហនុ ក្នុងគោលបំណងដើម្បីពង្រីកវិសាលភាពរបស់ខ្លូន និងបង្កើតចំណូលថ្មីដែលមិនផ្ដោតលើការលេងល្បែង។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន NagaCorp កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន NagaCorp កំពុងព្យាយាមស្វែងរកប្រភពចំណូលបន្ថែមក្រៅពីការបើកកាស៊ីណូ ដែលការវិនិយោគលើរីស៊តចម្រុះនឹងផ្ដល់ផលប្រយោជន៍ទៅវិញទៅមករវាងក្រុមហ៊ុន និងខេត្តទាំងពីរនេះ។ បើទោះបីជាមានវិបត្តិកូវីដ ១៩ យ៉ាងណាក្ដី កំណើនអាជីវកម្មរបស់ក្រុមហ៊ុនកាស៊ីណូយក្សមួយនេះ នៅតែបន្តឥតឈប់ឈរ ក្រោយបើកទ្វារឡើងវិញកាលពីថ្ងៃទី ៨ កក្កដា កន្លងមកនេះ។ ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុនមានចំណូលបានប្រមាណ ៣៧២ លានដុល្លារ (កើនឡើង១៥%) ពីផ្នែកកាស៊ីណូ ហើយប្រាក់ចំណេញសុទ្ធមានរហូតដល់ទៅប្រមាណ ២០,៦ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ វិបត្តិកូវីដ ១៩ ក៏មិនបានប៉ះពាល់ដល់ការអភិវឌ្ឍគម្រោង Naga ទី៣ នោះទេ។ គម្រោងនៅតែបន្តដំណើរការតាមការគ្រោងទុក ដោយរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០២៥។ ប្រភពដដែលបានឱ្យដឹងថា បើរួមគម្រោង NagaWorld ទាំង ៣ រួមបញ្ចូលគ្នា […]

អាន​បន្ថែម

ខេត្តព្រះសីហនុកំពុងអភិវឌ្ឍន៍ឆ្នេរជំទាវម៉ៅឱ្យទៅជាតំបន់កម្សាន្តចំរុះដើម្បីទាក់ទាញភ្ញៀវទេសចរ

អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ឆ្នេរពយជំទាវម៉ៅប្រវែង ១៣ គីឡូម៉ែត្រ ឱ្យទៅជាតំបន់កម្សាន្តចំរុះ ដែលអាចដើរកម្សាន្តបានទាំងយប់ទាំងថ្ងៃក្នុងគោបបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ។ តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់វិទ្យុជាតិកម្ពុជាកាលពីថ្ងៃ ២៨ សីហាថា ឆ្នេរពយជំទាវម៉ៅនឹងក្លាយជាឆ្នេរដែលទាក់ទាញបំផុតនៅខេត្តព្រះសីហនុ ព្រោះអជ្ញាធរនឹងមានរៀបចំរមណីយដ្ឋានឆ្នេរនេះ ដោយបង្កើតឱ្យមានសកម្មភាពកម្សាន្ត Beach Volleyball កន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡាផ្សេងៗ ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណត បន្ទប់ទឹកស្អាត ហើយអាចរៀបចំទៅជា Food street ស្ដង់ដារវិថីម្ហូបអាហារថែមទៀតផង។ លោកបានបន្ថែមថា អាជ្ញាធរនឹងរៀបចំសកម្មភាពកម្សាន្តផ្សេងៗនៅពេលយប់ ព្រោះវាជាតំបន់ដាច់ដោយឡែកមួយពីភូមិឋានដែលឱ្យភ្ញៀវអាចដើរលេងកម្សាន្តរហូតដល់ភ្លឺបាន។ ចំពោះគម្រោងនេះដែរខាងអាជ្ញាធរកំពុងតែសិក្សា និងអនុវត្តជាបណ្ដើរៗហើយ។ ក្រៅពីនេះ រដ្ឋបាលខេត្តក៏កំពុងរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ ដែលរួមមានដូចជា ឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម ។

អាន​បន្ថែម

គម្រោងព្រលានយន្តហោះដ៏ធំសម្បើមនៅកោះកុង គ្រោងបញ្ចប់ដំណាក់កាលទី ១នៅចុងឆ្នាំនេះ

គម្រោងអាកាសយានដ្ឋានតារាសាគរដ៏ធំសម្បើមនៅកោះកុង គ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី ១ នៅចុងឆ្នាំ ២០២០នេះហើយ។ នេះបើតាមការឱ្យដឹងពី លោក លី តៅ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Union Development ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងនេះ។ លោក លី តៅ បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី ២៦ សីហា កន្លងមកនេះ។ លោកបានឱ្យដឹងថា ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិ គឺប្រព្រឹត្តទៅតាមផែនការ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ ក្នុងឆ្នាំនេះ។ ជាមួយគ្នានេះដែរ លោកក៏បានស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តជួយដល់ការសាងសង់បន្ថែមទៀតផងដែរ។ តាមផែនការ គម្រោងនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអីង ៧៧៧ និងអ៊ែរបើស A៣៤០ ចុះចតបាន។ (អានបន្ថែម) […]

អាន​បន្ថែម

អាជ្ញាធរខេត្តរតនគិរីនឹងបញ្ចូលតំបន់ចំនួន ៩ ជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត

រូបភាព៖ បឹងលំកុដ លោក ង៉ែត ពិទូ ប្រធានមន្ទីទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងកាលពីថ្មីៗនេះថា ក្រោយពីចប់កូវីដ ១៩ អាជ្ញាធរខេត្តរតនគិរីនឹងដាក់បញ្ចូលរមណីយដ្ឋានដែលមានស្រាប់ចំនួន៥ កន្លែង និងរមណីយដ្ឋានបង្កើតថ្មី ៤ កន្លែងទៀត ទៅជាតំបន់អេកូទេសចរណ៍ប្រចាំខេត្ត។ បើយោងតាមវិទ្យុជាតិកម្ពុជា រមណីយដ្ឋានកែច្នៃរបស់ឯកជនចំនួន ៥ កន្លែងនោះរួមមាន រតនៈរីស៊ត ភូមិខ្មែររីស៊ត ម្លិះកន្និកា ប៉ារ៉ាដាយ និងភូមិយើង។ ដោយឡែក រមណីយដ្ឋានដែលនឹងត្រូវបង្កើតថ្មីចំនួន ៤ កន្លែងទៀត រួមមាន ទឹកជ្រោះអូចាយ និង តំបន់វប្បធម៌ជនជាតិដើមភាគតិចតាមដងទន្លេសេសាន ដែលស្ថិតក្នុងស្រុកអណ្តូងមាស ក៏ដូចជា តំបប់យក្សអូមយក្សការ៉ា និង បឹងយក្សម៉ាយ ដែលស្ថិតក្នុងស្រុកលំផាត់។ បច្ចុប្បន្នខេត្តរតនគិរី មានរមណីយដ្ឋានទេសចណ៍បែបធម្មជាតិ និងវប្បធម៌ចំនួន១៤កន្លែង រួមមាន បឹងយក្សឡោម បឹងលំកុដ ទឹកធ្លាក់កាចាញ ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់កាទៀង និងទឹកធ្លាក់អូរស៊ិនលែរ៍ជាដើម។ គួរបញ្ជាក់ផងដែរថា ក្នុងកំឡុងការឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែររយៈពេល៥ថ្ងៃនេះ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរច្រើនជាង ៥មឺុននាក់ ដែលក្នុងនោះរមណីយដ្ឋាន ដែលពេញនិយមជាងគេរួមមាន រមណីយដ្ឋានបឹងយក្សឡោម […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតកំពុងពន្លឿនគម្រោងអភិវឌ្ឍន៍ឆ្នេរថ្មីនៅស្រុកទឹកឈូ

រដ្ឋបាលខេត្តកំពត កំពុងជំរុញអោយក្រុមហ៊ុនឯកជន ពន្លឿនការបង្កើតឆ្នេរខ្សាច់ថ្មីប្រវែងជាង ២ គីឡូម៉ែត្រ នៅស្រុកទឹកឈូ អោយបានឆាប់បំផុត ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ។ កិច្ចពិភាក្សាលើគម្រោងនេះធ្វើឡើង កាលពីថ្ងៃទី៣ សីហានេះ ក្រោមវត្តមានរបស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន អាយ ជី ប៊ី Cambodia Co Ltd ចូលរួម។ លោក សាយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថ្ងៃនេះថា ឆ្នេរថ្មីនេះ ជាជំហានដំបូងនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលជាឆ្នេរប្រវែង ២ពាន់ម៉ែត្រ នៅស្រុកទឹកឈូ ចម្ងាយប្រមាណ ៨គម ពីក្រុងកំពត។ លោកបន្តថា៖ «ក្រុមហ៊ុនមានគម្រោងអភិវឌ្ឍច្រើនដែលអូសបន្លាយពេលយូរ តែយើងចង់ជំរុញគាត់ធ្វើតែឆ្នេរខ្សាច់សិន កុំឲ្យប៉ះពាល់គម្រោងផ្សេងៗរបស់គាត់»។ ដោយឡែក ទាក់ទិននឹងទឹកប្រាក់វិនិយោគ លោកស៊ីណុល មិនទាន់បញ្ជាក់នៅឡើយទេ ដែលបច្ចុប្បន្នខាងមន្ទីរកំពុងធ្វើ Master Plan នៅឡើយ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះក៏បានពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណ:កម្មការអភិវឌ្ឍ រមណីយដ្ឋានខ្សាច់ថ្មីនេះផងដែរ។

អាន​បន្ថែម

សួនទឹក Garden City Waterpark តម្លៃ៥៥លានដុល្លារ គ្រោងបើកដំណើរការនៅខែសីហានេះ

សួនទឹក Garden City Waterpark របស់ក្រុមហ៊ុនលីយ៉ុងផាត់ (LYP Group) តម្លៃជាង ៥៥លានដុល្លារ នៅជិតវិមានឈ្នះឈ្នះ គ្រោងនឹងបើកជាផ្លូវការ នៅថ្ងៃទី ១៧ ខែសីហានេះហើយ ដែលនឹងក្លាយជាសួនទឹកកម្សាន្តស្តង់ដារអន្តរជាតិ និងធំជាងគេនៅកម្ពុជា។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនលីយ៉ុងផាត់ ប៉ុន្តែសាងសង់ដោយក្រុមហ៊ុនអង់គ្លេស White Water Group លើផ្ទៃដី ប្រមាណ ៦ហិកតា ក្នុងតំបន់ទីក្រុងរណបថ្មី Garden City ដែលជាទីតាំងដូចគ្នានឹងសួនសត្វភ្នំពេញសាហ្វារី។ យោងតាមក្រុមហ៊ុន LYP Group សួនទឹកនេះមានកន្លែងកម្សាន្តសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិតដែលទឹករលកកម្ពស់ ៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ កន្លែងក្មេងលេង កន្លែងស្ទីមក្ដៅទឹកត្រជាក់ និងកន្លែងសំខាន់ៗផ្សេងទៀត។ គួរបញ្ជាក់ថា គម្រោងសួនទឹក Garden City Water Park ជាឈ្មោះទីពីរបន្ទាប់ ពីឈ្មោះ Angkor Water Park ដែលក្រុមហ៊ុន បានប្រកាស មុនចាប់ផ្តើមគម្រោងសាងសង់ […]

អាន​បន្ថែម

CEO សណ្ឋាគារអន្ដរជាតិកំពូលៗ បង្ហាញពីយុទ្ធសាស្រ្តសំខាន់ៗ ៣ ចំណុច ដើម្បីឆ្លងផុតពីវិបត្តិកូវីដ

ឧស្សាហកម្មបដិសណ្ឋារកិច្ចគឺ ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងបំផុតពីការរាតត្បាតនៃមេរោគកូវីដ១៩។ គិតត្រឹម៤ខែ ដំបូងនៃ ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វា ដែលបង្កឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ នេះបើយោងតាមសារព័ត៌មានកោះសន្តិភាពចុះផ្សាយកាលពី ខែមិថុនានេះ។ ជាលទ្ធផល វិបត្តិនេះអាចនឹងធ្វើវិស័យនេះខាតបងចំណូលប្រមាណ ៣ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផលប៉ះពាល់នេះរំពឹងថានឹងកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្មីៗនេះ បានតម្រូវឱ្យជនបរទេសទាំងអស់ដែលចូលមកប្រទេសកម្ពុជា ត្រូវតម្កល់ប្រាក់ ៣០០០ ដុល្លារ សម្រាប់ចំណាយទាក់ទងនឹងការធ្វើតេស្ត ការព្យាបាល និងកន្លែងស្នាក់នៅ ដើម្បីបង្កាក្នុងករណីរកឃើញថាវិជ្ជមាន។ ទោះបីជាធ្វើឡើងដើម្បីទប់ស្កាត់រលកទី២ ក៏ដោយ ប៉ុន្តែវិធានការនេះក៏នឹងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ព្រោះថាជាក់ស្ដែងមិនមែនគ្រប់ភ្ញៀវទេសចរនឹងមាន ៣០០០ ដុល្លារសម្រាប់តម្កល់នោះទេ។ ទោះជាយ៉ាងណាក្តី ប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ច គឺត្រូវតែបន្តតស៊ូ យកឈ្នះលើបញ្ហានេះ។ តើប្រតិបត្តិករឧស្សាហកម្មបដិសណ្ឋារកិច្ចគួរធ្វើយ៉ាងណា ដើម្បីឲ្យខ្លូនអាចឆ្លងផុតពីវិបត្តិនេះបាន? នាយកប្រតិបត្តិ ឬ CEO នៃបណ្តាញសណ្ឋាគារអន្តរជាតិធំ ៗ ជាច្រើនរួមមាន Hilton, Best Western, Minor […]

អាន​បន្ថែម

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានដាក់ស្នើក្នុងផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប

គម្រោងវិនិយោគធំៗ ចំនួន២០ ត្រូវបានស្នើក្នុងកិច្ចពិភាក្សាអន្តរក្រសួងស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបឆ្នាំ ២០២០-២០៣៥ កាលពីសប្ដាហ៍មុននេះ។ កិច្ចពិភាក្សានេះធ្វើឡើងរវាង ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប ដោយក្រសួងទាំងនេះកំពុងពិភាក្សាឯកភាពដាក់ចេញយន្តការអភិបាលកិច្ច និងយុទ្ធសសាស្រ្តវិនិយោគសម្រាប់ខេត្តមួយនេះ។ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ កក្កដា នេះថាផែកការមេនេះមានសារសំខាន់ណាស់សម្រាប់ចង្អុលបង្ហាញពីអភិវឌ្ឍនានានៅក្នុងខេត្ត ហើយលទ្ធផលកិច្ចប្រជុំគឺគ្រោងនឹងបញ្ចប់ និងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច នៅពេលឆាប់ៗខាងមុខនេះ។ លោក ថ្លែងថា៖ «ទាក់ទងនឹងផែនការមេ មិនទាន់អាចជម្រាបជូន ឲ្យបានល្អិតល្អិននៅឡើយទេ ដោយសារ នេះគ្រាន់តែជាកិច្ចប្រជុំរបស់គណកម្មការអន្តរក្រសួង។ ដូច្នោះចាំរាជរដ្ឋាភិបាលសម្រេចសិន បន្ទាប់ពីយើងដាក់ជូនរដ្ឋាភិបាល លោកប្រជុំ ពិនិត្យសម្រេចហើយ ទើបអាចពន្យល់ឲ្យបានច្បាស់លាស់»។ ទាក់ទិននឹងការអភិវឌ្ឍន៍ខេត្តនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី ខែកញ្ញា ឆ្នាំ ២០១៩ ក៏បានចេញផ្សាយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៣៥ ផងដែរ។ (អានបន្ថែម) ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានកំពុងសិក្សា គម្រោងហេដ្ឋារចនាសម្ព័ន្ធ កសាងផ្លូវចំនួន ៣៨ខ្សែនេះ សរុបប្រវែង ៩៨គ.ម […]

អាន​បន្ថែម