អភិបាលខេត្តត្បូងឃ្មុំផ្តួចផ្តើមអភិរក្សព្រៃលិចទឹកជាង ៨០០០ ហិកតា ទុកធ្វើកន្លែងអេកូទេសចរណ៍

រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ពាន់ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។ ​នេះតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០។ ឯកឧត្តមអភិបាល បានឱ្យដឹងថា «…បើមានព្រៃលិចទឹក គឺមានត្រីពងកូន។ ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍របស់យើងរស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន ដោយសារអី? គឺដោយសារទេសចរណ៍ធម្មជាតិ។ ការអភិរក្សនេះចែកចេញជា ០៣ តំបន់ ដែលក្នុងនោះពីរតំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។ ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល បានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំអភិរក្សនៅតំបន់កាដេលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា​ និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។ ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាននេះ ក្រសួងបរិស្ថាន បានប្រគល់ដីចំនួន ១០ ហិកតា ដែលជាតំបន់ប្រើប្រាស់ពហុបំណង […]

អាន​បន្ថែម

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ នឹងមានវត្តមាននៅខេត្តតាកែវឆាប់ៗនេះ

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន គិរីវង់ ​ទំហំប្រមាណ ៥០ ០០០ ម៉ែត្រក្រឡា កំពុងចាប់ផ្ដើមស្ដារអាងទឹកបឹងទន្លាប់ ឈូសឆាយចាក់បំពេញអាចម៍ដី និង​ត្រៀម​បង្ហាញ​រូបរាងក្នុងស្រុកគីរីវង់ ខេត្តតាកែវ នាពេលឆាប់ៗនេះ។ ​ យោង​តាម​ផេក​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ រដ្ឋបាល​ស្រុក​គិរីវង់ សួន​វប្បធម៌នេះ​ មានប្រវែង​ ៥០០ ម៉ែត្រ និង​ទទឹង ១០០ ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅ​តាមបណ្ដោយផ្លូវជាតិលេខ២ នៅចំណុច​អាងបឹងទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែល​​ជា​ការ​ឧបត្ថម្ភ​​គាំទ្រថវិកាសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន។​ តាម​ប្លង់​គម្រោង សួន​នេះ​នឹង​ត្រូវ​បាន​រៀប​ចំឲ្យ​​មាន​ការសាងសង់នូវរូបបដិមា សម្ដេចវិបុលបញ្ញា សុខ អាន បណ្ណាល័យ ទីលានកីឡា កន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និង​ក្មេងលេង រោងទូក ង កន្លែងឆ្លុះកែវយឹត ចំណតរថយន្ត និងទោចក្រយានយន្ត ផែ ទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្ធពិធីផ្សេងៗ។ សម្រាប់​ដំណើរ​ការ​សាងសង់​វិញ បច្ចុប្បន្ននេះ […]

អាន​បន្ថែម

រដ្ឋបាលខេត្តកំពតគ្រោងបំពាក់អំពូលឆ្លាតវៃ LED ក្នុងគម្រោងទីក្រុងវៃឆ្លាតកំពត

រដ្ឋបាលខេត្តកំពតមានគម្រោងបំពាក់អំពូលប្រភេទ LED ឬអំពូលវៃឆ្លាត របស់ក្រុមហ៊ុន មីនេបៀ (ខេមបូឌា) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ នាពេលអនាគត ក្នុងខេត្តកំពត។ គម្រោងបំពាក់អំពូលវៃឆ្លាត LED ផលិតផលប្រទេសជប៉ុន ដែលផលិតក្នុងស្រុកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ រវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងតំណាងក្រុមហ៊ុន មីនេបៀ (ខេមបូឌា) នៅរដ្ឋបាលខេត្ត កាលពីថ្ងៃទី១០ កន្លងទៅ។ យោងតាមរដ្ឋបាលខេត្តកំពត ឯកឧត្តម ជាវ តាយ លើកឡើងថា អំពូលភ្លើង ផលិតក្នុងស្រុកដោយក្រុមហ៊ុនវិនិយោគជប៉ុន គឺជាប្រព័ន្ធអំពូលប្រើបចេ្ចកវិជ្ជាទំនើប ប្រើថាមពលសន្សំសំចៃ និងប្រព័ន្ធអំពូល មានមុខងារសំខាន់ៗ គឺឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍ខេត្ត។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា៖ “រដ្ឋបាលខេត្ត  នឹងធ្វើការទំនាក់ទំនងគ្នាជាមួយក្រុមហ៊ុន ជាបន្តទៀតនៅពេលក្រោយ ដើម្បីអភិវឌ្ឍន៍ខេត្តកំពតឲ្យទៅជាទីក្រុងវៃឆ្លាតនាពេលអនាគត”។ លោក ភូ លិ អភិបាលរងខេត្តកំពត ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១១ នេះថា ទាំងការសម្រេចជ្រើសរើសអំពូលនេះតែម្តង ទាំងកាលបរិច្ឆេទនៃការបំពាក់អំពូលវៃឆ្លាតនេះ […]

អាន​បន្ថែម

អ្នកទៅលេងឆ្នេរសមុទ្រក្រុងព្រះសីហនុនឹងមានបន្ទប់ទឹកសាបប្រើប្រាស់មិនបង់ថ្លៃឆាប់ៗនេះហើយ

រដ្ឋបាលខេត្តព្រះសីហនុគ្រោង​សាងសង់​បន្ទប់​ទឹក​ និ​ង​កន្លែង​ងូត​ទឹក​សាប​ ជាង​២០​កន្លែង​លើ​ឆ្នេរសមុទ្រចម្ងាយ​ប្រមាណ៩គីឡូម៉ែត្រ ដល់​ភ្ញៀវទេសចរ និង​ដាក់​ប្រើប្រាស់ដោយឥតគិតថ្លៃ។ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែង​ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តព្រះសីហនុ» កាលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ថា​បន្ទប់ទឹកជាង​២០ទីតាំងនេះ ត្រូវ​បាន​បញ្ចប់​ការ​សិក្សា និង​បង្កប់​លូ​រួចរាល់​ហើយ។ ឯក​ឧត្តម​បាន​មានប្រសាសន៍​ថា​៖ «នៅ​ក្នុង​បណ្ដោយ​ឆ្នេរ​ដែលយើងបាន​រៀប​ចំជា​ឆ្នេរ​សាធារណៈ​ប្រវែង​រហូត​ដល់​ជាង​៩​គីឡូម៉ែត្រ ឥឡូវ​នេះ​យើង​បាន​ធ្វើ​ផ្លូវ​បេតុ​ង។ យើង​គ្រាន់​តែ​បាន​គិត​បឋម​តែប៉ុណ្ណោះ នោះគឺ​បង្កប់​លូ​ឲ្យ​ហើយ​ស្រេច​ទុក​ជាមុន​ ថា​ថ្ងៃ​ក្រោយ​បើ​យើង​ក​សាង​បន្ទប់​ទឹក​សាធារណៈទៅ​ ទឹក​ដែល​យើង​នឹង​ប្រើ​នៅ​ទៅ​នោះ គឺ​យើង​មិន​ឲ្យ​វា​ហូរ​ចូល​​សមុទ្រ​វិញ​ដែរ​។» ឯកឧត្តម​បាន​បន្ថែម​​ដោយសារទាក់ទងជាមួយនីតិវិធីហរិញ្ញវត្ថុ រដ្ឋបាល​ធ្វើឥឡូវភ្លាមៗបាននោះទេ ព្រោះត្រូវ​រៀបចំនៅក្នុងផែនការចំណាយហរិញ្ញវត្ថុសិន​។​បច្ចុប្បន្ន រដ្ឋបាល​គ្រាន់​តែ​អាចធ្វើ​លូ​សិនសម្រាប់​បញ្ចៀស​ការ​ហូរ​ទឹក​ កង្វក់​ចូល​សមុទ្រ​ប៉ុណ្ណោះ។ តំបន់ឆ្នេរចម្ងាយ៩គីឡូម៉ែត្រនេះ ត្រូវ​បាន​បើកជា​សាធារណៈ​ឲ្យ​ប្រជា​ជន​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ ដែល​មា​នដូច​ជា បន្ទប់​ទឹក​ កន្លែង​ងូតទឹកសាប​ កញ្ចុះអង្គុយជា​ដើម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាលពីពេល​ថ្មី​ៗ​ទៅ​នេះ រដ្ឋបាលខេត្តព្រះសីហនុ និង​ក្រុមហ៊ុន អូរត្រេះ មេនេចមេន (OTRES MANAGEMENT CO., LTD.) កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍សួនកំសាន្តឆ្នេរអូរត្រេះ២ ប្រវែង១.៧៤៦ ម៉ែត្រ ដោយ​បង្កើនសោភណភាពទាក់ទាញទេសចរណ៍ និងប្រែក្លាយ​តំបន់​នេះ​ទៅជា​ឆ្នេរសាធារណៈ​ផងដែរ៕ (អាន​បន្ថែម​)

អាន​បន្ថែម

“ខ្មែរធ្វើបាន” ឈ្មោះសមិទ្ធផលផ្លូវជាតិថ្មី ប្រសិទ្ធនាមដោយសម្តេច ទទួលការសាទរពីមហាជន

“ខ្មែរធ្វើបាន” “សិលាចាំស្នេហ៍” និង “ដើមឈើចាំស្នេហ៍” ឈ្មោះផ្លូវទាំងបីកន្លែង ទើបនឹងទទួលបានការប្រសិទ្ធនាមថ្មី ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនៃដំណើរចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្នុងខេត្តព្រះសីហនុនាថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២០ នេះ ទទួលបានការសាទរយ៉ាងពេញទំហឹង ពីមហាជន។ “ខ្មែរធ្វើបាន” ជាឈ្មោះដែលសម្តេចនាំអាទិ៍មុនគេ សម្រាប់ហៅកន្លែងពុះភ្នំធ្វើផ្លូវ។ ក្រោមស្នូរទះដៃយ៉ាងខ្លាំងៗពីសំណាក់មហាជនអមដំណើរសម្តេចតេជោ ក្នុងឱកាសដែលសម្តេចថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ សម្តេចតេជោបានពន្យល់ទាំងទឹកមុខមាំ ពេញដោយមោទនភាពជាតិ អំពីខ្លឹមសារនៃឈ្មោះថា “ខ្មែរធ្វើបាន” នេះថា៖ “…វាមិនមែនតែបច្ចេកទេសពុះភ្នំ ដើម្បីកសាងផ្លូវ…ទេ…វាមានន័យទៅឆ្ងាយពីនេះ នៅត្រង់ថា ការគិតក៏ខ្មែរ។ ការសាងសង់ ក៏ខ្មែរ។ បច្ចេកទេស គូសប្លង់ និងការសាងសង់ទាំងអស់ គឺបាតដៃកូនខ្មែរ។ ប្រាក់ទាំងអស់ គឺខ្មែរចេញទាំងអស់ គ្មានបរទេសចូលរួមម៉ាតិច” ប្រសាសន៍សម្តេច។ ក្រៅអំពីភាគរយជាបរិមាណវិស័យ (Quantitatively) នៃប្រវែង និងចំនួនផ្លូវ និងទឹកលុយដែលយកមកសាងសង់ផ្លូវទាំង ៣៤ ខ្សែនេះ អ្វីដែលសម្តេចចង់បញ្ជាក់ក្នុងសារពន្យល់អំពីការដាក់ឈ្មោះផ្លូវទាំង ៣ កន្លែងនេះ គឺទឹកចិត្ត […]

អាន​បន្ថែម

អាជ្ញាធរសំបូរព្រៃគុកគ្រោងសាងសង់ផ្លូវវាងប្រាសាទ ១៣ គ.ម

អាជ្ញាធរសម្បូរព្រៃគុកហ៍ គ្រោងសាងសង់ផ្លូវវាង ១៣ គីឡូម៉ែត្រ​ នៅ​តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ដើម្បី​សម្រួល​ការ​ធ្វើដំណើរ​ និងដើម្បីចូលរួមការអនុវត្ត​​គោល​ការណ៍​អភិរក្ស​គុណភាព​ប្រាសាទ។ ឯកឧត្តម​ ផាន់ ណាឌី អគ្គនាយក​នៃ​អាជ្ញាធរ​សំបូរព្រៃគុក បា្រប់​ទស្សនាវដ្ដី​សំណង់​ និង​អចលនទ្រព្យ​ថា​ គម្រោ​ង​សាងសង់​ផ្លូ​វវាង​នេះ គ្រោងនឹងកសាងឡើងក្នុង​គោល​បំណង​ជួយសម្រួល​ដល់​ការ​ធ្វើដំណើរ​នៅជុំវិញ​តំបន់​ប្រាសាទ ពិសេសដើម្បីជៀសវាង​ផល​ប៉ះពាល់​ ដែល​បណ្ដាល​មក​ពី​រថយន្ត​ធំៗ​បរកាត់ពាក់កណ្ដាលរមណីយដ្ឋាននេះ​។ ​ ឯកឧត្តម​បាន​មាន​ប្រសាសន៍ថា​៖ «ដើម្បី​ជាគោលការណ៍ក្នុងការអភិរក្ស គឺយើងជៀសវាង កុំឲ្យឡានធំៗបរនៅតំបន់នេះ ព្រោះ​វា​អាចធ្វើ​ឲ្យ​រញ្ជួយ ប្រាសាទ។ ដូច្នេះ​ យើងធ្វើផ្លូវវាងឲ្យឆ្ងាយពីតំបន់ប្រាសាទ ដើម្បីជៀស​វាងការប៉ះពាល់។» ឯកឧត្តម​បាន​បន្ថែមថា ផ្លូវ​វាង​ដែល​គ្រោង​នឹង​សង់​នេះ នឹង​បញ្ចៀស​នូវ​ជម្លោះ​ផ្សេងៗ​ ដែល​អាច​នឹង​កើតមាន​ឡើង​ពេល​អនាគត​ ដោយសារ​ជា​ទូទៅនៅទីណាមាន​កន្លែងភ្ញៀវទេសចរណ៍ តែងតែមានជម្លោះរឿងដីធ្លី សំណង់ រវាងប្រជាជន​ដែល​រស់​នៅតំបន់​ជិតប្រាសាទ​នេះ ដូច​ជា​ការ​ពង្រីក​ផ្លូវជាដើម។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​ គម្រោងនេះ​​នឹង​សាងសង់​ក្នុង​ឆ្នាំ ​២០២០ ​នេះ​ ដោយសារ​អាជ្ញាធរ​មាន​គម្រោង​សាងសង់​អគារការិយាល័យរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ក្នុង​ឆ្នាំ​ជាមួយ​គ្នានេះ​ដែរ។ ចំណែក​ឯ​ពេល​វេលា​ជាក់​លាក់​ ​ឯកឧត្តម​​ មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយទេ​ ពោលគឺ​អាស្រ័យ​​តាម​អាកាសធាតុ​ ប្រសិន​បើ​ភ្លៀង​ខ្លាំង អាជ្ញាធរ​នឹង​​សម្រុក​មក​ធ្វើ​អគារ​សិន​ ហើយ​នៅ​ពេល​រដូវ​ប្រាំង​ចូល​មក​ដល់​ អាជ្ញាធរ​នឹង​សាងសង់​ផ្លូវវិញម្ដង​​។ គួរបញ្ជាក់​ផងដែរថា កាលពីថ្ងៃទី​២៦ ខែឧសភា ឆ្នាំ […]

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសលើកលែងការបង់ពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ២ខែបន្តទៀត

រដ្ឋាភិបាលប្រកាស​​បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ២ខែ បន្តទៀត សម្រាប់អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​​រួមមាន​ សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់​ងារ​ទេសចរណ៍​ ​ ដើម្បី​ជា​វិធាន​ការ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​វិបត្តិ​កូវីដ-១៩នេះ។ ​ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ ក្នុង​រាជធានី​ភ្នំពេញ​ សៀមរាប ព្រះសីហនុ កែប កំពត បាវិត​ និង​ក្រុង​ប៉ោយ​ប៉ែត ដែលត្រូវ​អនុវត្ត ចាប់ពីខែ​ មិថុនា នេះ ទៅរហូត ដល់​ខែ​ កក្កដា​ ឆ្នាំ​២០២០។ រដ្ឋាភិបាលទើបនឹងចាត់វិធានការនេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល ស្តីពី “វិធាន​ការបន្ថែ​ម​ សំដៅជួយ​ដល់​វិស័យ​ឯក​ជន​ និង​កម្ម​ករ​-និយោជិត​ ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរពីការ​រីក​រាល​ដាល​នៃ​​ជំងឺ​កូវីដ-១៩ និង​វិធានការ​ស្ដារ​ និង​ជំរុញ​សេដ្ឋកិច្ច​ក្រោយ​ពីវិបត្តិនៃ​ជំងឺ​នេះ” កាលពីថ្ងៃទី​២៦ ឧសភា ២០២០ ក្នុងគោលបំណងជួយ​ដល់​វិស័យ​ឯកជននានា ដែល​កំពុង​រង​ការ​ប៉ះពាល់​ក្នុង​វិបត្តិជំងឺ​កូវីដ​-១៩ និង​ធានា​លំនឹង​សេដ្ឋកិច្ច​ និង​សង្គម​ ក្រោយវិបត្តិនៃ​ជំងឺ​នេះ។ នៅ​ក្នុង​សេចក្ដីប្រកាស​ដដែល​នេះ រដ្ឋាភិបាល​ក៏បាន​ចេញ​នូវ​វិធានការសំខាន់ៗផ្សេងៗ​ទៀត​ ដូចជា វិធានការជួយ​រក្សាលំនឹង​អាជីវកម្ម​ និង​ជីវភាព​កម្មករ-និយោជិត​ វិធាន​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​សម្រាប់​អាជីវកម្ម​ វិធាន​ការ​បង្កើន​ហិរញ្ញ​ប្បទាន​បន្ថែម​ ដើម្បីស្ដារ​ និង​ជំរុញ​កំណើន​ក្រោយ​វិបត្តិកូវីដ-១៩ ​វិធានការ​ជំនួយ​សង្គម​ និង​ការ​ដាក់​ឲ្យ​អនុវត្ត​ថ្នាល​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អេឡិច​​ត្រូនិកជាដើម […]

អាន​បន្ថែម

បាត់ដំបង៖ រមណីយដ្ឋានភ្នំចំនួនពីរត្រូវដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ

រាជរដ្ឋាភិបាល បានសម្រេចបង្កើតរមណីយដ្ឋានភ្នំចំនួន០២ ក្នុងខេត្តបាត់ដំបង ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីសរុបជាង៤០០ ហិកតា។ រមណីយដ្ឋានទាំងពីរនេះ ត្រូវប្រកាសក្លាយជាតំបន់បេតិកភណ្ឌធម្មជាតិដោយអនុក្រឹត្យចំនួនពីរផ្សេងគ្នា។ អនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ ដែលមានផ្ទៃដីទំហំ៣៥៨,៩ហិកតា (បីរយហាសិបបីហិកតា និងប្រាំបួនអា) ស្ថិតក្នុងភូមិសាស្ត្រឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ចំណែកឯ អនុក្រឹត្យលេខ៦៧ អនក្រ.បក ចុះថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ទាក់ទ្រាំង ដែលមានទំហំផ្ទៃដី ៧៩,៨២ ហិកតា (ចិតសិបប្រាំបួនហិកតា និងប៉ែតសិបពីរអា) ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ការសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំប្រាំពីរ និងភ្នំទាក់ទ្រាំងនេះ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ព្រមទាំងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព។ ការសម្រេចនេះ ក៏ដើម្បីលើកកំពស់ការចូលរួមរបស់សហរគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។​ […]

អាន​បន្ថែម

អាមេរិក ចង់បានព្រលានសម្រាប់យន្តហោះប្រភេទប៊ូអ៊ីង (Boeing) ចុះចតនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បង្ហាញចេតនាចូលរួមវិនិយោគ និងលើកកម្ពស់វិស័យអាកាសចរណ៍កម្ពុជា ដោយលើកសំណើធំៗមួយចំនួន រួមមាន៖ សំណើការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅប្រទេសកម្ពុជា ការផ្តល់សច្ចាប័ននៃការអនុវត្តអនុសញ្ញា Cape Town Convention ចំពោះអាកាសចរស៊ីវិលកម្ពុជា និងការពង្រឹងពង្រីក កិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិច។ សំណើទាំងនេះ ត្រូវបានលើកយកមកពិភាក្សា កាលពីដើមសប្ដាហ៍នេះ នាឱកាសដែលឯកឧត្តម នាយឧត្តម សេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអនុញ្ញាតឱ្យ លោក W Patrick Murphy ឯកអគ្គរាជទូតអាមេរិក ប្រចាំកម្ពុជាចូលជួប និងសម្តែងការគួរសម និងពិភាក្សាការងារ លើការពង្រឹង កិច្ចសហការប្រតិបត្តិការវិស័យអាកាសចរស៊ីវិល នាពេលអនាគត ។ ចំពោះការចង់ឲ្យមានការប្រើប្រាស់អាកាសយានប្រភេទ Boeing នៅកម្ពជា ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ សម្តែងការស្វាគមន៍ និងសូមឲ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ផ្ទាល់។ ឯកឧត្តមបានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ឯកឧត្តម ក៏ពេញចិត្តចំពោះការធ្វើដំណើរតាមយន្តហោះ […]

អាន​បន្ថែម

ខេត្តកែប រៀបចំធ្វើកំពង់ផែទេសចរណ៍ និងត្រៀមពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត

អភិបាលខេត្តកែប កំពុងរៀបចំសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ និងពង្រីកឆ្នេរកម្សាន្ត២កន្លែងបន្ថែមទៀត ដែលឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ និងឆ្នេកម្សាន្តធម្មជាតិនៅអង្គោល ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិ។ នេះបើយើងតាម ការចុះផ្សាយជាផ្លូវការរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃ ០៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ។ ចំពោះគម្រោងពង្រីកឆ្នេរកន្លែងនោះរួមមាន ទី១ ឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា ៣ គីឡូម៉ែត្រ (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់ រហូតដល់ព្រៃកោងកាង) ។ ទី២ គឺគម្រោងពង្រីកឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ប្រវែង ៣ គីឡូកន្លះ ឱ្យមានលក្ខណៈធម្មជាតិ។ នេះបើយោងតាម លោក កែន សត្ថា អភិបាលខេត្តកែប ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្រី្តស្ដីពីវឌ្ឍភាព និងទិសដៅការងាររបស់រដ្ឋបាលខេត្តកែប កាលពីថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០នេះ។ លោកបានបន្ថែមថា ក្រៅអំពីគម្រោងពង្រីកឆ្នេរខ្សាច់ខាងលើ ក្រសួងទេសចរណ៍ក៏មានគម្រោងបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចមួយថ្មី នៅលើកោះទន្សាយផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ក្រសួងទេសចរណ៍ក៏មានផែនការរៀបចំឱ្យមានកន្ត្រកខ្សែរ៉ក សម្រាប់ឱ្យភ្ញៀវទេសចរជិះលេងកម្សាន្ត ពីគោលដៅទេសចរណ៍មួយទៅគោលដៅមួយទៀត ជុំវិញតំបន់ទេសចរណ៍ធម្មជាតិទាំងនេះផងដែរ។ ដោយសារគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទាំងនេះ ស្ថិតក្នុងដំណាក់កាលកំពុងតែសិក្សា ដូច្នេះ […]

អាន​បន្ថែម