ដីជាង ៥ម៉ឺនហិកតា ក្នុងដែនជម្រកសត្វព្រៃពីរតំបន់ ត្រូវបានចុះបញ្ជីជាដីរដ្ឋ

រាជរដ្ឋាភិបាលបាន សម្រេចបានសមិទ្ធផលថ្មី គឺការចុះបញ្ជីដីរដ្ឋបាន ជាង៥០,០០០ ហិកតា នៅក្នុងតំបន់ការពារធម្មជាតិចំនួនពីរ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ស្ថិតក្នុងភូមិសាស្រ្តខេត្តកោះកុង និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ស្ថិតក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។ គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឱ្យមាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០។ សកម្មភាពអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីដើមឆ្នាំ២០១៨ មកម្ល៉េះ ដោយមានកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ រហូតមកដល់ពេលនេះ ការងារនេះ សម្រេចបានលទ្ធផលសំខាន់ៗមួយចំនួនធំ ក្នុងចំណោមនោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ជូនក្រសួងបរិស្ថាន ចំនួន ១៨ប័ណ្ណ ដែលក្នុងនោះ ១០ ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា និង ៨ […]

អាន​បន្ថែម

អ្នកជំនាញ៖ ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ជាឱកាសល្អសម្រាប់អ្នកវិនិយោគ

អ្នកជំនាញយល់ឃើញថា ការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា គឺជាវិស័យដែលមានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ដែលជាឱកាសមួយសម្រាប់អ្នកវិនិយោគ ខណៈដែលគម្រោងធំៗកម្ពុជាមានចំនួនតិចតួចនៅឡើយ។ «វិស័យទេសចរណ៍វេជ្ជសាស្ត្រនៅស្រុកយើង នៅខ្វះខាតមន្ទីពេទ្យ និងគ្លីនីកច្រើន ហេតុដូចនេះហើយបានប្រជាជនកម្ពុជាភាគច្រើនសម្រុកទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសក្រៅ។ កាលពីខែមុនខ្ញុំទៅប្រទេសថៃ ហើយខ្ញុំសង្កេតឃើញគម្រោងអភិវឌ្ឍន៍វេជ្ជសាស្ត្រខ្លះធ្វើឡើងសម្រាប់ទទួលប្រជាជនកម្ពុជាតែម្តង។ ក្នុងនោះដែរ គេបានបន្ថែមពេទ្យខ្មែរ និងអ្នកបកប្រែជាច្រើនសម្រាប់ជួយសម្រួលឲ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។» James Hodge អ្នកជំនាញផ្នែកអចលនទ្រព្យ បានលើកឡើងក្នុងកម្មវិធី EuroCham ពេលព្រឹកនិយាយនៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ នៅភោជនីយដ្ឋានតូបតារាជធានីភ្នំពេញ។ លោកបានបន្តថា “យើងមើលឥឡូវនេះមានគម្រោងធំៗមួយចំនួន កំពុងសំឡឹងមើលវិស័យនេះ ហើយមានគម្រោងពីរបីដែរ ដែលជាគម្រោងធំៗណាស់។ ខ្ញុំគិតថា ការបំពាក់បរិក្ខារទំនើបៗមិនត្រឹមតែអាចបន្ថែមការជឿទុកចិត្តកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំមកនូវអ្នកមើលថែអ្នកជំងឺបរទេស អោយមកព្យាបាលនៅប្រទេសកម្ពុជាផងដែរ។ ឧស្សាហកម្មទេសចរណ៍វេជ្ជសាស្ដ្របែបនេះ កំពុងមាននិន្នាការនៅកូរ៉េខាងត្បូង ជប៉ុន និងតំបន់ជិតខាងផ្សេងទៀត”។ បើតាមគេហទំព័រព័ត៌មានសំណង់និងអចលនទ្រព្យ គម្រោងមជ្ឍមណ្ឌលវេជ្ជសាស្រ្តធំៗនៅកម្ពុជា ដែលជាមន្ទីរពេទ្យលំដាប់ពិភពលោក ផ្តល់នូវសេវាកម្មថែទាំសុខភាព និងព្យាបាលដល់ពលរដ្ឋកម្ពុជាតាមស្តង់ដារលំដាប់អន្តរជាតិ រួមមាន៖ • មន្ទីរពេទ្យស្តង់ដាបែបសិង្ហបុរីលំដាប់ពិភពលោក The Prestige Hospital មានតម្លៃប្រមាណ៧ លានដុល្លារបានប្រកាសបើកដំណើរការ កាលពីទី៣០ ខែមីនា ឆ្នាំ២០២០។ (អានបន្ថែម) […]

អាន​បន្ថែម

កូវីដ១៩ ប៉ះពាល់ខ្លាំងគួរសមលើវិស័យអាកាសចរណ៍កម្ពុជា

ស្ថិតិរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បង្ហាញថា វិស័យអាកាសចរណ៍កម្ពុជាទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំងការប៉ះពាល់ដំណើរការសាងសង់ព្រលានយន្តហោះថ្មីខ្លះៗ ការដឹកជញ្ជូនទំនិញតាមជើងហោះហើរ និងការធ្លាក់ចុះយ៉ាងគំហុកនូវចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស។ នេះបើយោងទៅតាមប្រសាសន៍របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល» កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ ឯកឧត្តមលើកឡើងថា “បើតាមស្ថិតិនៅក្នុងខែមករា ចំនួនអ្នកធ្វើដំណើរបានថយចុះជាង២០%។ ដោយឡែក ទន្ទឹមនឹងមានវិធានការបិទជើងហោះហើរនានាផងនោះ ខែកុម្ភៈ មានការធ្លាក់ចុះចំនួនជាង៥០%។ ឯចំនួនអ្នកធ្វើដំណើរបានបន្តធ្លាក់ចុះមកជាង៧០%។ និងខែមេសានេះ ដោយគិតត្រឹមថ្ងៃទី០៤ ចំនួនអ្នកធ្វើដំណើរបានបន្តថយចុះមក ៩២% សឹងតែ១០០% ដោយមិនដឹងថាទៅមុខទៀតនឹងថយចុះយ៉ាងណាទៀតទេ។” ក្រៅពីប៉ះពាល់ដល់អ្នកធ្វើដំណើរ ការរាតត្បាតជំងឺកូវីដ១៩នេះ ក៏បង្កឱ្យមានភាពអសកម្មក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ។ ឯកឧត្តមបានពន្យល់ថា ពេលនេះការដឹកជញ្ជូនទំនិញកំពុងជួបប្រទះការលំបាកតិចតួចផងដែរ។ ទោះយ៉ាងនេះក្តី ស្ថិតិជាក់លាក់អំពីទំហំប៉ះពាល់ផ្នែកនេះនៅមិនទាន់កំណត់បាននៅឡើយ ត្បិតថា រដ្ឋលេខាធិការដ្ឋាន កំពុងសិក្សាលម្អិតនៅឡើយ ។ ឯកឧត្តមបន្តថា “បន្ថែមលើការប៉ះពាល់ដល់អ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ការសាងសង់អាកាសព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏ជួបនូវការរាំងស្ទះខ្លះៗផងដែរ ដោយសារក្រុមហ៊ុនសាងសង់ភាគច្រើនជារបស់អ្នកវិនិយោគចិន ដែលពេលនេះពួកគេពិបាកក្នុងត្រលប់ចូលមកការដ្ឋានវិញ ដោយការហាមឃាត់ក្នុងការធ្វើដំណើរ ដែលធ្វើឱ្យការសាងសង់មានភាពយឺតយ៉ាវជាងមុន។” ទោះបីត្រូវប្រឈមនឹងឧបសគ្គនេះក្តី ដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ […]

អាន​បន្ថែម

ទុនវិនិយោគជាង ៣ពាន់លានដុល្លាររនេះ គឺសម្រាប់សាងសង់ និងកែលម្អអាកាសយានដ្ឋានទាំងអស់នៅកម្ពុជា

ទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ៣.៥០៦ លានដុល្លារ នឹងត្រូវបានប្រើសម្រាប់ការសាងសង់ ពង្រីក និង កែលម្អព្រលានយន្តហោះទាំងអស់នៅកម្ពុជា ក្នុងគ្រោងការណ៍អភិវឌ្ឍន៍ផ្នែកអាកាសចរណ៍ ឆ្នាំ ២០១៥ – ២០២៣ ដែលជាផ្នែកមួយនៃគោលនយោបាយបើកចំហជើងមេឃ និងចក្ខុវិស័យរបស់រដ្ឋាភិបាលដើម្បីពន្លឿនមធ្យោបាយធ្វើដំណើរក្នុងស្រុក និងភ្ជាប់កម្ពុជាទៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ។ គ្រោងការណ៍វិនិយោគវិស័យអាកាសចរណ៍ទ្រង់ទ្រាយធំ ទូទាំងប្រទេសនេះ ត្រូវបានបង្ហើបឱ្យដឹងតាមរយៈពី ឯកឧត្តម ស៊ីន ចាន់សិរិវុត្ថា អគ្គនាយករងបច្ចេកទេស រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ។ ខ្ទង់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងយកទៅចំណាយលើគម្រោងព្រលានយន្តហោះយ៉ាងតិចចំនួន ១០ នៅកម្ពុជា ទាំងសម្រាប់ស្តារឡើងវិញ និងសាងសង់ថ្មី ដែលមានដូចជា៖ ១. អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ពោធិចិនតុង ក្នុងផែនការឆ្នាំ ២០១៥ – ២០៣០ ខាងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានបង្ហាញពីការ ពង្រីកបន្ថែមនូវ ហេដ្ឋារចនាស ដោយបានបន្ថែមទុនវិនិយោគចំនួន ៣៣២ លានដុល្លាសហរដ្ឋអាមេរិក សម្រាប់ការកែលម្អ និង […]

អាន​បន្ថែម

រាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19

សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) បានក្លាយជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ។ ការប្រែក្លាយ សណ្ឋាគារចំកណ្ដាលទីក្រុងភ្នំពេញ អោយទៅជាមន្ទីរពេទ្យ សម្រាប់ការព្យាបាលជំងឺឆ្លង កូវីត១៩ ជាការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាល រាជធានីភ្នំពេញ ។ ការរៀបចំអោយមាន មន្ទីរពេទ្យសម្រាប់ការព្យាបាល តែ ជំងឺឆ្លងថ្មីមួយនេះ ក្នុងគោលបំណងបង្ការការឆ្លងជាយថាហេតុ ព្រមទាំងធ្វើយ៉ាងណាអោយមានការការពារ និង ព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យ សាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ ។

អាន​បន្ថែម

វិធានការឆ្លើយតបកូរ៉ូណារបស់រដ្ឋាភិបាលកម្ពុជា ជំរុញការបញ្ចុះតម្លៃ ៥០% ក្នុងសេវាកម្មទេសចរណ៍

សណ្ឋាគារលំដាប់ផ្កាយ ៥ មួយចំនួន នៅខេត្ដសៀមរាប បានប្រកាសបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនជិត ៥០% សម្រាប់ភ្ញៀវទេសចរជាតិ។ ការបញ្ចុះតម្លៃនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ពី ការរីករាលដាលនៃ វីរ៉ុសកូរូណាថ្មី ឬ Covid19 ទៅលើវិស័យទេសចរណ៍ ពេលនេះដែរ ដែលនឹងចាប់អនុវត្តចាប់ពី ខែ មីនា នេះ រហូតដល់ខែ ឧសភា ២០២០។ គេសង្កេតឃើញថា ការប្រកាសនេះ ធ្វើឡើងក្រោយពេលដែលអាជ្ញាធរខេត្ដសៀមរាប បានអំពាវនាវ កាលពីដើមខែ មីនា ឆ្នាំ២០២០ ដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងអស់ក្នុងទឹកដីអង្គរមួយនេះ ជួយគ្នាសម្រួល ដោយការបញ្ចុះតម្លៃសេវាកម្មស្នាក់នៅ ម្ហូបអាហារ ដើម្បីធ្វើអោយមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ឱ្យបានច្រើន។ ការបញ្ចុះតម្លៃនេះ ប្រកាសឡើងស្របពេលដែល មានការអំពាវនាវដោយ សម្តេចតេជោ ហ៊ុន សែន ផ្ទាល់អោយក្រសួងពាក់ព័ន្ធរួមគ្នាជួយកាត់បន្ថយការចំណាយអោយបាន ៥០ % ដើម្បីជាវិធានការប្រយុទ្ធប្រឆាំងការរីកសាយវីរ៉ុសកូរូណាថ្មី ឬ Covid19 នេះ ដែលកំពុងមានផលប៉ះពាល់យ៉ាងច្រើន ទៅលើវិស័យសក្តានុពលមួយចំនួនធំនៅក្នុងកម្ពុជា ។ គួរបញ្ជាក់ដែរថា ថ្មីៗ នេះ […]

អាន​បន្ថែម

សន្និបាតក្រសួងទេសចរណ៍ស្នើឲ្យដាក់ដំណើរការឡើងវិញព្រលានយន្តហោះនៅបាត់ដំបង

ក្រសួងទេសចរណ៍បង្ហាញផែនការដាក់ឲ្យដំណើការឡើងវិញ ព្រលានយន្តហោះដែលត្រូវបានបោះបង់ចោល នៅខេត្តបាត់ដំបង ក្នុងគោលបំណងសម្រួលដល់ការធ្វើការដំណើរផ្លូវអាកាសក្នុងស្រុក និងជំរុញកំណើនទេសចរជាតិ និងអន្តរជាតិ។ ថ្លែងនៅក្នុងសន្និបាតក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៧ កុម្ភៈ ឆ្នាំ ២០២០ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជំរុញឲ្យមានការសិក្សាលើលទ្ធភាពដាក់ដំណើរការឡើងវិញព្រលានយន្តហោះបាត់ដំបង។ ឯកឧត្តម ថោង ខុន ថ្លែងថា៖ “ព្រលានយន្តហោះខេត្តបាត់ដំបង គួរត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍”។ ការប្រកាសគម្រោងនៃការបើកដំណើរការព្រលានយន្តហោះបាត់ដំបង ខណៈដែលកំណើនទេសចរនៃទឹកដីភាគខាងលិចប្រទេសកម្ពុជាមួយនេះ កាន់តែមានការកើនឡើងគួរកត់សម្គាល់។ សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ល្បីឈ្មោះតាមរយៈគោលដៅទេសចរណ៍ចម្រុះវិស័យជាច្រើន ដូចជាសំណង់អគារអាយុរាប់សិបឆ្នាំ សល់ពីសម័យអាណានិគមបារាំង រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទបុរាណ តំបន់អេកូទេសចរណ៍ បឹងទន្លេសាប ជាដើម។ សូមរម្លឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បើកដំណើរការនៅឆ្នាំ ១៩៦៧ ហើយត្រូវបិទដំណើរការ នៅឆ្នាំ១៩៧៥ នៅពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច។ ក្រោយពីរបបខ្មែរក្រហមដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង ត្រូវបានបើកដំណើរការឡើងវិញ បម្រើឲ្យវិស័យអាកាសចរណ៍យោធា រហូតដល់ឆ្នាំ១៩៩១ ដែលត្រូវបានបិទដំណើរការរហូតដល់បច្ចុប្បន្ន។ មួយរយៈកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបារាំង Airaviata (AAT) […]

អាន​បន្ថែម

Government to adopt community-based tourism development in national policy

Community-based tourism is being adopted as an integral part of the Ecotourism Policy (2019-2030), which will support the private sector, particularly tourism companies, in developing community-based tourism sites. H.E. Thong Khon, Minister of Tourism said on Tuesday, 19 November at the 1st National Ecotourism Forum, that the implementation of the National Eco-Tourism Policy will allow […]

អាន​បន្ថែម

កំណើនទ្វេដង៖ ភាពប្រសើរឡើងនៃអាកាសយានដ្ឋាន ធ្វើឲ្យមានកំណើនសមត្ថភាព

កំណើនពីរខ្ទង់នៃចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសកម្ពុជាបាននាំឲ្យមានការធ្វើឲ្យប្រសើរនៃព្រលានយន្តហោះអន្តរជាតិនាពេលបច្ចុប្បន្នរបស់ប្រទេសនេះ។ ដើម្បីទប់ទល់នឹងកំណើនចំនួនអ្នកដំណើរមិនធ្លាប់មាន កន្លែងថ្មីៗ និងប្រសើរជាងមុននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (PPIA) និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប (REP) ត្រូវបានសម្ពោធនៅក្នុងពាក់កណ្តាលខែមីនា បន្ទាប់ពីមានផែនការផ្តួចផ្តើមជាលើកដំបូងនៅឆ្នាំ ២០១១។ ជាមួយនឹងផែនការពង្រីកដែលមានស្រាប់ចាប់តាំងពីការសាងសង់នៅឆ្នាំ ២០០៤ ការធ្វើឲ្យប្រសើរឡើងនៃព្រលានយន្តហោះខេត្តសៀមរាប ត្រូវបានជំរុញទៅមុខដោយកន្លែងថ្មីៗមួយចំនួន បានបើកឲ្យប្រើប្រាស់នៅវវាងកន្លែងពិនិត្យចុះឈ្មោះហោះហើរ និងកន្លែងចេញដំណើរ។ជាមួយគ្នានេះដែរ ស្ថានីយអ្នកដំណើរមកដល់អន្តរជាតិថ្មីត្រូវបានបើកសម្ពោធ នៅក្នុងព្រលានយន្តហោះនេះនៅក្នុងខែមិថុនាឆ្នាំ ២០១៤ ហើយការងារពង្រីកបន្ថែមនូវផ្លូវអាកាសយានបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៥ និងបានបើកឲ្យប្រើប្រាស់នៅឆ្នាំនេះ ហើយឥឡូវនេះគឺអាចផ្ទុកយន្តហោះចំនួនបីបន្ថែមទៀត។ ទោះជាយ៉ាងណា នៅមិនទាន់មានផ្លូវដើរឡើងយន្តហោះ ត្រូវបានដំឡើងនៅឡើយទេ នៅក្នុងព្រលានយន្តហោះខេត្តសៀមរាប ព្រោះដើម្បីអភិរក្សស្ថាបត្យកម្មប្លែកពីគេរបស់ព្រលានយន្តហោះនេះ។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញវិញ ការសាងសង់គឺមានភាពស្មុគស្មាញជាងព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ព្រោះថាអគារស្ថានីយពិតជាមានភាពចាស់ខ្លាំង ទោះបីជាការពង្រីកអាគារនេះត្រូវបានគិតគូរជាផ្នែកមួយនៃការរចនាដំបូងក៏ដោយ។ បន្ទាប់ពីការអនុម័តលើការរចនាថ្មីនេះ ការសាងសង់បានចាប់ផ្តើមនៅក្នុងខែមិថុនាឆ្នាំ២០១៤ ហើយត្រូវបានបញ្ចប់នៅក្នុងខែកុម្ភៈ ឆ្នាំ២០‌១៦។ ការអភិវឌ្ឍថ្មីនៅក្នុងអាកាសយានដ្ឋានភ្នំពេញ មានជាប់ពាក់ព័ន្ធនឹងការពង្រីកបន្ថែមដូចជា បង្កើនទំហំស្ថានីយប្រព័ន្ធចុះឈ្មោះថ្មី និងស្តង់អន្តោប្រវេសន៍ ៣២ បន្ថែមទៀត ព្រមទាំងជួសជុលសម្ភារបរិក្ខារដែលមានស្រាប់ រួមទាំងចំណតរថយន្តផងដែរ។ ជាមួយគ្នានេះ ក៏មានឧបករណ៍ថ្មីៗផ្សេងទៀត រួមមានប្រព័ន្ធឥវ៉ាន់ផ្ទេរថ្មីបំផុត ម៉ាស៊ីនស្កេនឥវ៉ាន់ ទំហំ Wi-Fi ភោជនីយដ្ឋានថ្មី ហាងលក់ទំនិញ កន្លែងទំនេរ និងកន្លែងពិភាក្សាមុខជំនួញ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីស្រឡាង […]

អាន​បន្ថែម

អាកាសយានដ្ឋានបង្កើនសមត្ថភាពជាមួយកំណើនអ្នកដំណើរ

(English) The double-digit growth of air passengers through Cambodia’s airports has led to the launch of a huge airport development master plan which offers a transport infrastructure vision for the next 30-40 years.

អាន​បន្ថែម