ស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា

សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការយល់ឃើញរ​បស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវ​ទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។ អ្នកជំនាញនៅ (CTF) និង អង្គការ(WWF) ជឿជាក់ថាបទបញ្ញត្តិថ្មី អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គសំខាន់ៗលើផ្នែកសេដ្ឋកិច្ចក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយផ្តល់នូវភាពច្បាស់លាស់ និងអព្យាក្រឹតតំលៃដែលអាចបំពេញបន្ថែមលើបទបញ្ញត្តិដែលបានកំណត់នាពេលបច្ចុប្បន្ន។ ​អ្នកជំនាញទាំងពីរស្ថាប័ន បានសង្កត់ធ្ងន់បន្ថែមថា ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្របពេលដែលរួមចំណែកដល់ការអភិរក្សធនធា​​នធម្មជាតិផងដែរ ខណៈ ៧៨% នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់បរិស្ថាន រាប់បញ្ចូលទាំងការប្រើថាមពលស្អាតផងដែរ។ បើតាមការចុះផ្សាយរបស់អង្គការ (WWF) នៅកម្ពុជា បានឱ្យដឹងបន្ថែមថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាម​ព​ល​ លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា អាចនឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០% នៃការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបនាឆ្នាំ២០៤០។ នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនីជាង ៤០០មេកាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិ​ត្យ​​ ខណៈប្រព័ន្ធថាមពលព្រះអាទិត្យលើដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់​ដេ​រ​ លំនៅដ្ឋាន និងគ្រឹះស្ថាននានា […]

អាន​បន្ថែម

សណ្ឋាគារដ៏ទំនើបតម្លៃជាង ៨៤លានដុល្លារ កណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបុកគ្រឹះហើយ

សណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ៥ ស្ថិតចំកណ្តាលរាជធានីភ្នំពេញ មានតម្លៃជាង ៨៤,៥លានដុល្លារ ត្រូវបានបុកគ្រឹះសាងសង់នៅថ្ងៃ១៩ វិច្ឆិកា ២០២៣នេះហើយ។ សណ្ឋាគារអន្តរជាតិដ៏ទំនើបមួយនេះ មានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ឧកញ៉ា លាង ហ៊ី ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារ។ គួរបញ្ជាក់ថា សណ្ឋាគារនេះ នឹងសាងសង់ឡើងដោយមាន ២៣៧បន្ទប់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាពិសេសនៅពេលបើកដំណើរ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។ គួររំលឹកទៀតថា ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជីពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  នៅថ្ងៃទី២៨ សីហា ២០២៣កន្លងទៅនេះ។ (អានបន្ថែម)

អាន​បន្ថែម

រដ្ឋរៀបចំផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តាមតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ

ក្រសួងទេសចរណ៍ កំពុងរៀបចំផែនការជំរុញការវិនិយោគ និងការអភិវឌ្ឍទេសចរណ៍នៅតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ​​​។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ»  កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ថ្លែងក្នុងអង្គសិក្ខាសាលា ឯកឧត្តម  អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ខេត្តព្រះសី​ហនុ ជាខេត្តមួយដែលមានសក្តានុពលលើវិស័យទេសចរណ៍ និងការវិនិយោគ ស្ថិតនៅផ្នែកនិរតីនៃប្រទេសកម្ពុជា។ ទន្ទឹ​​​មនឹង​នោះវិស័យទេសចរណ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលត្រូវយកចិត្តទុកដាក់ក្នុងការរៀប​ចំ​​ផែ​នការគ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមឱ្យបានសមស្រប និងទាន់ពេលវេលា។ ឯកឧត្តម បានបន្តថា បញ្ហាស្ថានភាពនយោបាយ សេដ្ឋកិច្ចសកលរបស់ពិភពលោករួមទាំងជំងឺកូវីដ-១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យទេសចរណ៍ ហើយតម្រូវការទីផ្សារទេសចរណ៍នៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ក៏មានការប្រែប្រួលជាប្រចាំ ដែលតម្រូវឱ្យរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តថ្មីៗសម្រាប់វិស័យមួយនេះ ជាពិសេសត្រូវការចូលរួមគាំទ្រ និងអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាឱ្យស្ទុះងើបឡើងវិញ។ ម្យ៉ាងទៀត ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរណ៍បច្ចុប្បន្ន ដូច្នេះការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងវប្បធម៌ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដែលមិនអាចខ្វះបាន។ ដោយឡែក លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានលើកឡើងដែរថា ផែនការជំរុញនេះ ជាផ្នែកមួយ នៃ​ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅលើទឹកដីខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថាជា «មាសបៃតង» តាម​​​រយៈ​ការចាក់បញ្ចូលភ្លាមៗ នៃចំណូលទៅក្នុងចរន្តសេដ្ឋកិច្ច […]

អាន​បន្ថែម

រដ្ឋសម្រេចធ្វើរឿងសំខាន់២ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យមានសន្ទុះរិតតែខ្លាំងក្នុងឆ្នាំ២០២៤

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យធ្វើការសិក្សាពីលទ្ធភាពក្នុងការអភិវឌ្ឍភ្នំគូលែននៅខេត្តសៀមរាបទៅជាគោលដៅទេសចរណ៍ធម្មជាតិ ជាពិសេសបានចេញវិធានការដោយផ្តល់ការលើកលែងពន្ធមួយចំនួនដល់អ្នកប្រកបអាជីវកម្មទេសចរណ៍ក្នុងខេត្តមួយនេះថែមទៀតផង។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានមានប្រសាសន៍ថា យើងត្រូវធ្វើការសិក្សាពីលទ្ធភាពបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីជួយជំរុញការផ្គត់ផ្គង់បន្លែ ត្រី សាច់ របស់ប្រជាកសិករនៅតាមតំបន់មូលដ្ឋានដែលកំពុងប្រកបអាជីវកម្មទេសចរណ៍ ពិសេសគឺនៅតំបន់ភ្នំគូលែន ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា ភ្នំគូលែនជាតំបន់មានសក្តានុពលធនធានធម្មជាតិ-វប្បធម៌ សេដ្ឋកិច្ច ប្រព័ន្ធអេកូឡូស៊ីព្រៃស្រោង និងសម្បូរធនធានជីវៈចម្រុះដែលមានចំនួនសរុប ៧៧៩ប្រភេទ ក្នុងនោះប្រភេទសត្វជិតផុតពូជមាន ២៨ប្រភេទ និងរុក្ខជាតិដែលរងការគំរាមកំហែងនៅលើពិភពលោក ហើយត្រូវបានកត់ត្រានៅក្នុងបញ្ជី ក្រហមរបស់អង្គការ IUCN មាន ១០ប្រភេទ។ នេះបើយោងតាមទិន្នន័យពីសាព័ត៌មាន Freshnews។ លើសពីនេះទៀតនោះគឺ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ខេត្តសៀមរាបឱ្យរិតតែមានសក្ដានុពលថែមទៀត រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ជូនដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុជាបណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធន រយៈពេល ១២ខែ។ សម្រាប់ធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា ក៏នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់បឋមចំនួន ៥០លានដុល្លារ ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀតផងដែរ។ ចំពោះវិធានការផ្នែកពន្ធដារវិញ រាជរដ្ឋាភិបាល […]

អាន​បន្ថែម

ស្ពានហាលខាងលិចអង្គរវត្ត ក្រោមជំនួយជប៉ុន សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាង ១០០លានដុល្លារ ដល់កម្ពុជាសម្រាប់អភិរក្សប្រាសាទអង្គរវត្ត រួមទាំងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលបានបញ្ជប់ការងារជួសជុល ១០០ភាគរយ និងបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមការលើកឡើងរបស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ “ស្ពានហាល”នេះ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះដែរ ត្រូវបានប្រព្រឹត្តិឡើងក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា «ស្ពានហាលមុខប្រាសាទអង្គរវត្ត» នេះមានប្រវែង ៩០ម៉ែត្រ ដែលបានធ្វើការជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។ ចាប់តាំងពីឆ្នាំ១៩៨៩មក សាកលវិទ្យាល័យនេះ បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរ ទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម បានធ្វើការស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឥតសំណងជាង ១០០លានដុល្លារ សម្រាប់អភិរក្សប្រាសាទអង្គរវត្ត និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះថែមទៀតផង។ គួរបញ្ជាក់ថា […]

អាន​បន្ថែម

រយៈពេល១០ខែ កម្ពុជារកចំណូលបានជាង ២៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១០ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៧.៨៨២.៤៣៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦០២.៥៧០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣១២,៣៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២.៩២៧.០៣៨ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៣.០០៩​នាក់ ដែលចំណូលនេះកើនឡើង ៧៩,០២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

បាត់ដំបង ក្លាយជាក្រុងដំបូងរបស់កម្ពុជា ដែលជាប់ជាទីក្រុងមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ

អង្គការយូណេស្កូ បានឱ្យប្រកាសដាក់ឱ្យទីក្រុងបាត់ដំបង ជាទីក្រុងដំបូងរបស់កម្ពុជាដែលមានភាពច្នៃប្រឌិតផ្នែកម្ហូបអាហារ។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ទីក្រុងបាត់ដំបង ត្រូវបានកំណត់ជាទិសដៅទីក្រុងមានភាពជាសិល្បៈខាងម្ហូបអាហារ ដែលផ្សារភ្ជាប់ជាមួយវប្បធម៌ និងគំនិតច្នៃប្រឌិត សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុង។ សេចក្តីប្រកាសព័ត៌មាននេះ បានបន្ថែមថា ការសម្រេចបញ្ជូលទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូណេស្កូនេះ គឺមិនត្រឹមតែបង្ហាញនូវសិល្បៈខាងម្ហូបអាហារប៉ុណ្ណោះទេ តែថែមទាំងជាការប្រើប្រាស់សិល្បៈនេះ ដើម្បីពន្លឿនការអភិវឌ្ឍក្នុងទីក្រុង និងការផ្លាស់ប្តូរវប្បធម៌សកលលោកផងដែរ។ លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា​ បានលើកឡើងថា អង្គការយូណេស្កូ ក៏សូមចូលរួមអបអរសាទរចំពោះសមិទ្ធផលលើកដំបូងបង្អស់របស់កម្ពុជា។ ការទទួលស្គាល់ទីក្រុងបាត់ដំបង ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ គឺជាការរួមចំណែកចំពោះអាជីវកម្មផ្នែកវប្បធម៌ក្នុងទីក្រុង និងមានឥទ្ធិពលក្នុងការលើកស្ទួយវប្បធម៌ និងគំនិតច្នៃប្រឌិត និងជួយជំរុញកំណើនសេដ្ឋកិច្ច និងចំណូលពីទេសចរណ៍របស់ប្រជាជន។ គួរបញ្ជាក់ថា ម្ហូបអាហារច្នៃប្រឌិតក្នុងទីក្រុងបាត់ដំបង ដែលអង្គការយូណេស្កូបានប្រកាសឱ្យជាប់ជាបណ្តាញទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហាររួមមាន៖ ណែមបាត់ដំបង ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង សង្វាក់បាត់ដំបង ញាំល្ហុងបាត់ដំបង កន្ទុយហែសបាត់ដំបង សំបកណែមបាត់ដំបង និងទឹកគ្រឿងបាត់ដំបង ដែលជាម្ហូបអាហារពេញនិយមរបស់ប្រជាជនខេត្តបាត់ដំបង។

អាន​បន្ថែម

រដ្ឋកាត់ដី ៦៣៩ហិកតា នៅស្ទឹងហាវ ឱ្យឯកជនអភិវឌ្ឍជាតំបន់ពាណិជ្ជបែបទំនើប

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋទំហំ ៦៣៩ហិកតា ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឱ្យជាដីឯកជនរបស់រដ្ឋ ដើម្បីធ្វើការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្ម និងសេវាកម្មនានា។ នេះបើតាមអនុក្រឹត្យលេខ ១៣៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។ យោងតាមអនុក្រឹត្យខាងលើបានបង្ហាញថា ផ្ទៃដីសរុបដែលបានធ្វើអនុប្បយោគដីសាធារណៈរបស់រដ្ឋមានទំហំ ៧៩៩ហិកតា ដោយត្រូវបានកំណត់ឡើងតាមប្រព័ន្ធកូអរដោណេ Project UTM Zone ៤៨N Datum WGA 1984 ដូចខាងក្រោម៖ ១_ផ្ទៃដីចំនួន ២០ភាគរយ ស្មើនិងទំហំ ១៥៩ហិកតា ៨០អា ត្រូវបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ។ ២_ផ្ទៃដីចំនួន ៨០ភាគរយ ស្មើនិងទំហំ ៦៣៩ហិកតា ២០អា ត្រូវបានផ្តល់ជាកម្មសិទ្ធិឯកជនជូនក្រុមហ៊ុន C99 international investment (Cambodia) Co., Ltd សម្រាប់ធ្វើការអភិវឌ្ឍជាសណ្ឋាគារ វីឡាទំនើប អគារស្នាក់នៅរួម ផ្សារទំនើប ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម តំបន់សេវាកម្មនានា និងឃ្លាំងដាក់សម្ភារ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី […]

អាន​បន្ថែម

ជប៉ុនជួយកម្ពុជាសង់សារមន្ទីរតេជោសន្តិភាពនៅសៀមរាប សម្រាប់ជាមរតកប្រវត្តិសាស្ត្រសង្គ្រាម

រដ្ឋាភិបាលជប៉ុនជួយកម្ពុជា សាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដើម្បីដាក់តាំងបង្ហាញរឿងរ៉ាវមរតកប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានបញ្ជាក់ថា សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A  ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ តម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក ។ ឯកឧត្តមបន្ថែម ក្នុងគម្រោងនេះដែរ ក៏មានការសាងសង់ជាអគារហ្វឹកហ្វឺន និងអគារសារមន្ទីរតេជោសន្តិភាព (អគារអប់រំផ្សព្វផ្សាយពីផលវិបាកសង្គ្រាម) Training facilities and outreach facilities ផងដែរ។ សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែ​ង​​យល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ឯកឧត្តមបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានប្រកាសដេញថ្លៃនៅប្រទេសជប៉ុន ដោយប្រេីរយ:ពេលប្រមាណជាង៣ខែរួចហើយ ដោយត្រូវអនុវត្តន៍តាមនីតិវិធីរបស់ជប៉ុន  ហើយមានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ  មានសិទ្ធដេញថ្លៃ  លទ្ធផលដេញថ្លៃទាំងផ្នែកបច្ចេកទេស និងកញ្ចប់ថវិកា  […]

អាន​បន្ថែម

៩ខែ ឆ្នាំ២០២៣ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរវត្តបានជាង ២៤លានដុល្លារ

រយៈពេល ០៩ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ២៤.៩៥៥.៣៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៥៣៩.៥៦១នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៣៦៥,៤២ភាគរយ ធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១.៨៦៣.៤៦៦ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១.០៤៨​នាក់ ដែលចំណូលនេះកើនឡើង ៧៤,០៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម