អាជ្ញាធរខេត្តកំពតគ្រោងរៀបចំឆ្នេរកម្សាន្ត២ទៀត ខណៈទើបទទួលបានពានជាក្រុងទេសចរណ៍ស្អាតនៅអាស៊ាន

រដ្ឋបាលខេត្តកំពត គ្រោងនឹងប​ង្កើ​តឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ខណៈទើបតែទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ ឆ្នាំ២០២៤។ នេះបើតាមមន្ទីរព័ត៌មានខេត្តកំពត កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។ មន្ទីរព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យ និងសិក្សាគម្រោងកែលម្អសោភាពសួនច្បារដងព្រែក ត្រង់ចំណុចទីលានកីឡាលើទឹកចាស់ ក្បែររូបសំណាកត្រីផ្សោត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តគម្រោងកែលម្អសោភាពក្រុងជាច្រើន ក្នុងនោះមានដូចជា គម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត ០២កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន_ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់ និងស្ពានថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង។ ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្ត បាននឹងកំពុងរៀបចំឆ្នេរទាំង០២ទីតាំងនេះ ដោយក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែ​កកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលា​ន​កីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមបណ្តោយមាត់ព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវ និងសួនច្បារ គម្រោងរៀបចំសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។ បន្ថែមពីនេះ រដ្ឋបាលខេត្ត នឹងកែលម្អពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ) ឱ្យកាន់តែធំទូលាយ ដើម្បីឱ្យព្រែកកំពង់បាយស្អាត ហើយឆ្នេរខាងលិចព្រែកទល់មុខគ្នា ក៏ត្រូវរៀបចំឈូសឆាយដីព្រៃ កុំឱ្យបាំងទេសភាពព្រែក និងស្ពានត្រើយកោះ។ ឯកឧត្តមអភិបាល […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជនគ្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបនៅស្រុកគិរីសាគរ ខេត្តកោះកុង

ក្រុមហ៊ុន Coastal City Development Group Co., LTD កំពុងស្នើសុំវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គម្រោងស្នើសុំ​នេះ កំពុងត្រូវបានចុះពិនិត្យវាយតម្លៃដោយក្រុមការងារអន្តក្រសួង ដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ នៅក្នុងកិច្ចប្រជុំអំឡុងពេលចុះពិនិត្យទីតាំងគម្រោងវិនិយោគជាក់ស្តែង លោកអភិបាលបាលរង បានចូលរួមជាមតិយោបល់ និងស្នើដល់ក្រុមហ៊ុននូវចំណុចដូចខាងក្រោម៖ ១-សូមក្រុមហ៊ុនអនុវត្តឱ្យបានល្អប្រសើរ ត្រូវគោរពតាមល័ក្ខខ័ណ្ឌ និងនីតិវិធីនានារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេលមានការឯកភាពជាគោលការណ៍លើការវិនិយោគលើសួនកម្សាន្តបែបទំនើបនេះ។ ២-សហការយ៉ាងជិតស្និទ្ធជាមួយអជ្ញាធរស្រុក និងឃុំ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងជាយថាហេតុ។ ៣-ក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធសុវត្តិភាពអោយបានប្រសើរ ដើម្បីកុំអោយមានគ្រោះថ្នាក់នានាដល់អ្នកមកកម្សាន្ត។ ៤-ក្រុមហ៊ុនត្រូវបន្តគាំទ្រដល់ការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជ្រើសរើសកម្លាំងពលកម្ម ការប្រើប្រាស់ធនធានដែលមានស្រាប់នានាក្នុងខេត្តកោះកុង។ ៥-ត្រូវរៀបចំឱ្យបាននូវប្រព័ន្ធគ្រប់គ្រងការបំពុលខ្យល់ ទឹក និងកាកសំណល់គ្រោះថ្នាក់នានា។ ៦-ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ និងភាពបៃតងនានាក្នុងតំបន់ក្បែរទីតាំងវិនិយោគ។ គួររំលឹកថា ថ្មីៗនេះ ខេត្តកោះកុង ក៏កំពុងតែទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ១៨០ហិកតា នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដែលខណៈនេះ ក្រុមការងារអន្តរក្រសួងកំពុងពិនិត្យវាយតម្លៃជូនក្រុមហ៊ុន ស្រែអំបិល ហ្វ្រីត្រេដហ្សូន (ខេមបូឌា) […]

អាន​បន្ថែម

ក្រុមហ៊ុនឯកជន​ នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបបំផុតពីបារាំង មកបង្កើតសារមន្ទីរ3D នៅខេត្តសៀមរាប

ក្រុមហ៊ុន អ៊ឹមមើស៊ីវ អង្គរ លីហ្គើស៊ី ឯ.ក នឹងនាំយកបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយពីប្រទេសបារាំង មកបំពាក់ក្នុងគម្រោងសាងសង់សារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) នៅក្នុងខេត្តសៀមរាប ដែលគ្រោងនឹងបើកដមណើរការ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមជំនួបរវាងឯកឧត្តម ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប និង​លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ជំនួបពិភាក្សាខាងលើនេះ បានសង្កត់ធ្ងន់លើការវិនិយោគបេតិកភ័ណ្ឌបែបទំនើបសារមន្ទីរឌីជីថល​ (សារមន្ទីរ​ 3D) ដែលមានការចូលរួមសហការដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយនៅក្នុងប្រទេសបារាំង ហើយគម្រោងមួយនេះនឹងលេចចេញជារូបរាងជាផ្លូវការនៅអំឡុងខែមីនា​ ឆ្នាំ២០២៥ខាងមុខនេះ​។ នេះបើតាមការលើកឡើងរបស់ លោក កែ ប៊ិន សូរស្មី ប្រធានក្រុមហ៊ុនអ៊ឹមមើស៊ីវ អង្គរ លីហ្គេស៊ី ឯ.ក ។ នាឱកាសនោះដែរ ឯកឧត្តម​ អភិបាលខេត្ត បានគាំទ្រយ៉ាងពេញទំហឹងលើគម្រោងវិនិយោគដ៏ធំមួយនេះ  ព្រមទាំងសង្ឃឹមថាគម្រោងនេះនឹងអាចលេចចេញជារូបរាងតាមការគ្រោងទុក​ ក្នុងពេលឆាប់ៗខាងមុខនេះ​។ គួររំលឹកថា ជំនួបពិភាក្សាខាងលើកនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក […]

អាន​បន្ថែម

ខែដំបូង ២០២៤ កម្ពុជារកចំណូលបានជាង ៥,៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

ក្នុងខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ៥.៤៩៨.០៥៤ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ១១៥.៥៣២នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥០,៩០ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧​.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ (អានបន្ថែម)

អាន​បន្ថែម

អង្កការ WMF របស់អាមេរិក ប្រគល់ប្រាសាទចំនួន៣ ជូនកម្ពុជាវិញ ក្រោយជួសជុលរួច

អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund)របស់សហរដ្ឋអាមេរិក បានប្រគល់ប្រាសាទចំនួន៣ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រងវិញ បន្ទាប់ពីបានជួសជុលរួចរាល់ជាស្ថាពរ។ នេះបើតាមពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី ៣៥ឆ្នាំ នៃបេសកកម្មរបស់អង្គការមួយនេះ។ ប្រាសារទាំង ៣នេះ រួមមាន៖ ប្រាសាទតាសោម ប្រាសាទព្រះខ័ន និងរោងទងនៃចម្លាក់សមុទ្រកូរទឹកដោះរបស់ប្រាសាទអង្គរវត្ត ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាបន្តគ្រប់គ្រង និងថែរក្សាវិញ។ ក្រោយបញ្ចប់ការងារជួសជុលនេះ ក្រសួងវប្បធម៌ និងវិចិត្រ នឹងនៅតែរង់ចាំបន្តធ្វើការជាមួយអង្គការមូលនិធិប្រាសា​ទ​ពិភពលោកនេះ​ ក្នុងការងារការផ្លាស់ប្តូរជំនាញស្តីពី ការអភិរក្ស វេទិកាយុវជនសម្រាប់ការគ្រប់គ្រងបេតិកភណ្ឌ ការស្រាវជ្រាវផ្នែកបុរាណវិទ្យា និងសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ជាដើម។ គួរបញ្ជាក់ថា​​ បេសកកម្មជួសជុលប្រាសាទរបស់អង្គការខាងលើនេះ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ ជាមួយនឹងបេសកកម្មចុះវាល ដើម្បីវាយតម្លៃស្ថានភាពប្រាសាទ ដែលនេះជាការឆ្លើយតបតាមការស្នើសុំរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុ។ បន្ទាប់មក អង្គការមូលនិធិប្រាសាទពិភពលោកក៏បានបង្កើតកម្មវិធីអភិរក្ស និងបណ្តុះបណ្តាលដ៏ទូលំទូលាយ ដោយជួយបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA) ដែលទើបនឹងបើកឡើងវិញនាពេលនោះ។

អាន​បន្ថែម

កម្ពុជា មានសណ្ឋាគារលើកោះ ជាប់ជាសណ្ឋាគារល្អដាច់គេលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤

សណ្ឋាគារ និងរីស៊តមួយកន្លែង ដែលស្ថិតនៅក្នុងប្រជុំកោះរ៉ុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជា បានជាប់ជាសណ្ឋាគារដ៍ល្អបំផុតនៅលើលោក និងបានចុះក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤។ នេះបើតាមទំព័រហ្វេកប៊ុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ចំណាត់ថ្នាក់ដាច់គេលើលោកនេះ ត្រូវបានចេញផ្សាយដោយទស្សនាវដ្តីល្បីរបស់សហរដ្ឋអាមេរិក គឺ cntraveller.com។ សណ្ឋាគារ និងរីស៊តដ៏ល្អដាច់គេមួយនេះ មានឈ្មោះថា Song Saa Private Island មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ បានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ក្លាយជាសណ្ឋាគារ និងរីស៊តដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024»។

អាន​បន្ថែម

រដ្ឋបើកការដ្ឋានរៀបចំសួនឧទ្យានទន្លេស្ងួត ក្នុងខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ

ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់រៀបចំសួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមពិធីបើកការដ្ឋាន ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាង សុផល្លែត  រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ តំបន់ទន្លេស្ងួតនេះ មានទំហំផ្ទៃដី ១៤ហិកតា នឹងត្រូវបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ដោយចែកជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨.៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។ លើសពីនេះ រដ្ឋនឹងរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត កន្លែងទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានេះដែរ គម្រោងរៀបចំតំបន់ទន្លេស្ងួតឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងអាចជួយបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋានថែមទៀតផង។ គួរបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ ក្រសួងបរិស្ថាន ក៏បានតម្លើងអំពូលសូឡាជាង ១០០បង្គោល នៅជុំវិញតំបន់ទន្លេស្ងួត […]

អាន​បន្ថែម

ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់ពិភពលោក Banyan Group គ្រោងពង្រីកខ្លួនចូលទីផ្សារកម្ពុជា

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្តោតលើសេវាករផ្នែកបដិសណ្ឋារកិច្ចលំដាប់សកលគ្រប់គ្រងម៉ាកយីហោល្បីចំនួន ១២ប្រទេសទូទាំងពិភពលោក បានបង្ហាញផែនការពង្រីកទីផ្សារដ៏ធំរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៤ ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះបទពិសោធន៍ដ៏ប្រណីតចម្រុះ និងគ្មានគូប្រៀបនៅទូទាំង ២២ ប្រទេសបន្ថែមទៀត នេះបើយោងតាម Travelbizmonitor ចុះផ្សាយថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៤។ នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្រទីផ្សារថ្មីដ៏មានមហិច្ឆតាមួយនេះ Banyan Group គ្រោងនឹងណែនាំគម្រោងអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗចំនួន ១៩គម្រោង នៅក្នុងប្រទេសចំនួន០៦ទៀត ក្នុងនោះមាន៖ កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងម៉ិកស៊ិក។ ការបង្ហាញខ្លួនដំបូងរបស់ក្រុមហ៊ុននេះនៅកម្ពុជា គឺត្រូវបានធ្វើឡើងតាមរយៈគម្រោង Angsana Siem Reap នៅក្នុងខេត្តសៀមរាប ដែលនេះជាសញ្ញានៃការចូលទៅក្នុងទីផ្សារដ៏រស់រវើករបស់ប្រទេសកម្ពុជា ខណៈពេលដែលគម្រោង Banyan Tree Higashiyama Kyoto នៅក្នុងប្រទេសជប៉ុន នឹងបន្ថែមទំហំថ្មីដល់ការបោះជំហានជាសកលរបស់ខ្លួនផងដែរ។ លោក Ren Yung Ho អនុប្រធានជាន់ខ្ពស់ផ្នែក Brand & Commercial របស់ក្រុមហ៊ុន Banyan […]

អាន​បន្ថែម

រដ្ឋមន្ត្រីដែនដី៖ ​សមុទ្រកម្ពុជាអាចផ្តល់ចំណូល ២ពាន់លានដុល្លារក្នុងមួយឆ្នាំជូនជាតិ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សមុទ្រកម្ពុជាអាចផ្តល់ចំណូលប្រមាណ ២ពាន់លានដុល្លារជូនជាតិក្នុងមួយឆ្នាំ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានឆ្នេរខ្សាច់កម្សា​​ន្ត​សាធារណៈខេត្តកែប របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងក្រសួងទេសចរណ៍​។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងថា តំបន់ឆ្នេរ ជាប៉ូលសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះសមុទ្រអាចផ្ដល់ចំណូលជូនជាតិបានប្រមាណ ២ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រសួងទាំងពីរ បានឯកភាពលើទស្សនៈទានរួមនៃការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ប្រែក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដើម្បីអោយសក្តិសមជាតារារះនាទិសនារតី និងជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ បន្ថែមពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើការរៀបចំបញ្ចប់គម្រោងអភិវឌ្ឍន៍ឆ្នេរខ្សាច់កម្សាន្តសាធារណៈប្រណិតកម្រិតខ្ពស់ប្រវែង ២៧០០ម៉ែត្រនៅខេត្តកែបផងដែរ។ (អានបន្ថែម) លើសពីនេះ ក្រសួងទាំងពីរបានពិគ្រោះយោបល់លើផែនការអភិវឌ្ឍន៍ផ្លូវជិះកង់ប្របមាត់សមុទ្រដោយតភ្ជាប់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា។ គួរបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺជាយន្តការរួមសម្រាប់សម្របសម្រួលជាមួយអន្តរក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីគិតគូរជារួមថាក្នុងចំងាយផ្លូវឆ្នេរពីខេត្តកែបដល់ខេត្តកោះកុង […]

អាន​បន្ថែម

ព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ

ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។ ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម