សម្តេចបវ៖ គម្រោងអភិវឌ្ឍទេសចរណ៍ខ្នាតតូច ទទួលបានអាជ្ញាបណ្ណ៦ខែហើយមិនអនុវត្ត ត្រូវដកយកវិញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំឱ្យពិនិត្យលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខ្នាតតូចដែលមិនអនុវត្តគម្រោង​រយៈពេល ០៦ខែក្រោយទទួលបានអាជ្ញាបណ្ណ គឺត្រូវដកយកអាជ្ញាបណ្ណមកវិញ។ នេះបើតាមការថ្លែងរបស់សម្តេច ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ សម្តេច បានថ្លែងបន្ថែមថា ការស្នើឱ្យពិនិត្យនេះ គឺដើម្បីធានាថាម្ចាស់គម្រោងអនុវត្តត្រឹមត្រូវតាមគោលការណ៍ដែលបា​នកំណត់ ក្នុងនោះម្ចាស់គម្រោងដែលធ្វើសកម្មភាពខុសគោលការណ៍ ក៏ត្រូវបានដកហូតអាជ្ញាបណ្ណមកវិញផងដែរ​។ ជាមួយគ្នានេះដែរ វិធានការនេះ គឺដើម្បីធានាថា គម្រោងទេសចរណ៍ខ្នាតតូចដែលត្រូវបានបង្កើតឡើង ដើម្បីបង្កើតការងារដល់សហគមន៍ ទាក់ទាញភ្ញៀវទេសចរ និងដើម្បីធានាការពារធនធានធម្មជាតិ។ ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងពិនិត្យលើគម្រោងវិនិយោគបង្កើតសួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន Coastal City Development Group Co., LTD។​​ (អានបន្ថែម)​

អាន​បន្ថែម

រយៈពេល២ខែ ទេសចរចិនចូលទស្សនាអង្គរ កើនដល់ ១៤០% ធៀបនឹងឆ្នាំ២០២៣

ក្នុងរយៈពេល ០២ខែដំបូងក្នុងឆ្នាំ២០២៤​ ភ្ញៀវទេសចរចិន បានចូលមកទស្សនាប្រាសាទអង្គរវត្តមានចំនួន ១៦.០៧៤នាក់ ដែលកើនឡើង ១៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦.៦៩០នាក់ប៉ុណ្ណោះ។ នេះបើតាមគេហទំព័រសារព័ត៌មាន XINHUANET កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ បើតាមរយៈរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបន្ថែមឱ្យដឹងថា ចិនជាភ្ញៀវទេសចរធំជាងគេទី៥ ចូលមកទស្សនាប្រាសាទអង្គរ បន្ទាប់ពីកូរ៉េ អាមេរិក បារាំង និងអង់គ្លេស។ រីឯសារព័ត៌មាន XINHUANET ក៏បានបន្ថែមឱ្យដឹងទៀទថា ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលជាកិច្ចសហការរវាងកម្ពុជា-ចិន ដែលនឹងនាំមកនូវចលករថ្មីមួយក្នុងការទាក់ទាញវិនិយោគិន និងទេសចរចិនមកកម្ពុជា ដែលនេះជាការរួមចំណែកនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងវិស័យទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានរំពឹងទុកដែរថា ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ និងជាការវិនិយោគរបស់ចិនផងនេះ នឹងជួយទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនបន្ថែមទៀត។ (អានបន្ថែម) គួរបញ្ជាក់ដែរថា រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ (អានបន្ថែម)

អាន​បន្ថែម

ផ្លូវឡូរីជិត ១០គ.ម របស់ឧកញ៉ា ម៉ុង​ ឫទ្ធី គ្រោងបើកដំណើរការនៅចុងឆ្នាំ២០២៤នេះ

ផ្លូវឡូរីប្រវែង ៩,៦០០ម៉ែត្រ  នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ នឹងបើកដំណើរការជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិះលេងកម្សាន្តនៅចុងឆ្នាំ២០២៤ នេះ។ នេះបើតាមប្រភពបង្ហើបពីតំបន់អភិវឌ្ឍន៍រមណីយដ្ឋានកសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីផ្លូវឡូរីនេះ ក៏មានផ្លូវរូងក្រោមដីចំនួន ៦កន្លែងទៀត ដែលមានប្រវែង ៣០០ម៉ែត្រ គ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះផងដែរ។ បើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងកាលពីអំឡុងខែតុលា ឆ្នាំ២០២៣ ថា គម្រោងសាងសង់នេះ ត្រូវការរយៈពេលសាងសង់ចាប់ពី ១០ ទៅ ១២ខែ ដោយសារការសាងសង់ត្រូវឆ្លងកាត់ ជ្រោះ ដងអូរ ជាច្រើនកន្លែង​។ ក្រោយសាងសង់ចប់ គម្រោងនេះ នឹងដាក់ឱ្យដំណើរការឡូរី​ចំនួន ​៥០គ្រឿង ​ជា​បឋម​សិន​ សម្រាប់ភ្ញៀវជិះលេងកម្សាន្ត។ (អានបន្ថែម)

អាន​បន្ថែម

២ខែ ដើមឆ្នំា២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១១លានដុល្លារ កើន ៥២%

រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥២,០៩ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.៧៣៦.៦២១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១២០.៣១៨​នាក់ ដែលចំណូលនេះកើនឡើង ៥៣,២៥%ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម

ប្រទេសកម្ពុជាជាប់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ី

កម្ពុជា បានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេ នៅអាស៊ីជាថ្មីម្តងទៀតក្នុងឆ្នាំ ២០២៣។ នេះបើតាមក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ពានរង្វាន់នេះ ត្រូវបានផ្តល់ដោយ World Travel Awards ជាកម្មវិធីមួយបង្កើតឡើងសម្រាប់វាយតម្លៃផ្តល់រង្វាន់សម្រាប់វិស័យដំណើរកម្សាន្តជុំវិញពិភពលោក ដែលផ្តល់ជូនលើវិស័យទេសចរណ៍ សេវាជើងហោះហើរ សណ្ឋាគារ និងបដិសណ្ឋាកិច្ចជាដើម។ តាមការវាយតម្លៃរបស់ World Travel Awards កម្ពុជានាំមុខប្រទេសចំនួន៦ទៀត រួមមាន ឥណ្ឌា ជប៉ុន នេប៉ាល់ ស្រីលង្កា ថៃ និង វៀតណាមសម្រាប់ការផ្តល់ពានរង្វាន់នេះ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះ បញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់កម្ពុជា ថាជាគោលដៅទេសចរណ៍ដែលដាច់ខាតត្រូវតែទៅទស្សនា សម្រាប់អ្នកមានចំណាប់អារម្មណ៍អំពីវប្បធម៌។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ០៤ទីតាំងធំៗ រួមមាន៖ តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ តំបន់ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ្តិ៍ ក្នុងខេត្តព្រះវិហារ និងតំបន់អង្គរ ក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ថា​ បើតាមក្រសួងទេសចរណ៍កម្ពុជា ក្នុងឆ្នាំ២០២៣ តំបន់អាស៊ាន មានភ្ញៀវទេសចរណ៍បរទេសចូលមកកម្សាន្តមានចំនួន ៥,៤៥លាននាក់ ដែលអាចរកចំណូលប្រមាណ ៣,០៨ពាន់លានដុល្លារអាមេរិក […]

អាន​បន្ថែម

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាស្នើរៀបចំមជ្ឈមណ្ឌលសមាធិ នៅស្ទឹងពពក ស្រុកស្រែអំបិល

សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATA) បានស្នើសុំការគាំទ្រពីក្រសួងបរិស្ថានលើគម្រោងរៀបចំមជ្ឈមណ្ឌលស​មា​​​ធិ ១កន្លែងនៅស្ទឹងពពក ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយនឹងគម្រោងស្នើនេះ លោកប្រធានសមាគម បានជម្រាបពីគោលបំណងនៃគម្រោងខាងលើ ដែលនឹងជួយលើកស្ទួយវិស័យអេកូទេសចរណ៍ ទេសចរណ៍សាសនា និងធម្មជាតិ  ក្នុងន័យរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ កម្ពុជាស្របតាមយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន។ ជាការឆ្លើតបមកវិញ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញបន្ថែមឱ្យសមាគមមានការគិតគូលើការបណ្តុះស្មារតីឱ្យប្រជាសហគមន៍ មូលដ្ឋាន ក្លាយជាសហគ្រិនភាព ហើយគំនិតច្នៃប្រឌិតថ្មីៗរបស់សហគមន៍ ដែលកើតចេញពីសហគ្រិនភាពនេះ នឹងជួយឱ្យសហគមន៍មានសម្រស់ស្រស់ស្អាតប្លែកខុសពីគ្នា ពីតំបន់មួយទៅតំបន់មួយទៀត។ ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចបន្ថែមថា គម្រោងគោលដៅលំហែបៃតង នឹងធ្វើឱ្យប្រជាសហគមន៍ក្លា​យ​ជាសហគ្រិនភាពមានប្រាក់ចំណូល ជាប្រចាំពីការផ្តល់សេវាកម្មនៅតាមមូលដ្ឋាននីមួយៗ ដែលរួមមានសេវាក​ម្ម ទេសចរណ៍ធម្មជាតិ កន្លែងស្នាក់ សេវាកម្មដឹកជញ្ចូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរណ៍។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់ចុងក្រោយថា ក្រសួងបរិស្ថាន មានបេសកកម្មធ្វើឱ្យកម្ពុជាមានភាពស្អាត […]

អាន​បន្ថែម

សូហ្វីតែល ភ្នំពេញ ភូគីត្រា ទទួលបានវិញ្ញាបនបត្រ Green Globe ជាប់ជាសណ្ឋាគារ ច្នៃប្រឌីតបរិស្ថានឈានមុខគេនៅកម្ពុជា

សណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា បានក្លាយជាសណ្ឋាគារដំបូងគេនៅក្នុងរាជធានីភ្នំពេញ និងជាក្រុមហ៊ុនអចលនទ្រព្យលំដាប់ ACCOR ដំបូងគេក្នុងប្រទេសកម្ពុជា ដែលទទួលបានវិញ្ញាបនបត្របៃតងលំដាប់ពិភពលោក Green Globe Certification។ សមិទ្ធកម្មផ្នែកអគារបៃតងនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការអនុវត្តប្រតិបត្តិការធុរកិច្ចរបស់ខ្លួនប្រកបដោយនិរន្តរភាព និងសេវាបដិសណ្ឋារកិច្ចទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ នេះបើយោងតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន einnews.com នៅថ្ងៃទី ២៣​ ខែកុម្ភៈ ឆ្នាំ ២០២៤។ មានទីតាំងស្ថិត​នៅ​ក្នុង​សង្កាត់​ប្រវត្តិសាស្ត្រ​លើបរិវេណ​សួន​ច្បារ​ដ៏​ខៀវ​ស្រងាត់ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដែល​មាន​កម្ពស់ ១២ជាន់ ​ទទួល​បាន​វិញ្ញាបនបត្របៃតង Green Globe តាមរយៈការចាប់​ផ្តើម​គំនិត​ផ្ដួច​ផ្ដើម​ផ្នែក​បរិស្ថាន និង​សង្គម​ដ៏គួរឱ្យកោតសរសើររបស់ខ្លួន។ លោក Charles-Henri Chevet ដែលជាអ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារបានចែករំលែកការយល់ដឹងអំពីគំនិតផ្តួចផ្តើមទាំងនេះថា “សណ្ឋាគារ Sofitel Phnom Penh Phokeethra មានមោទនភាពដែលបានឈានមុខគេក្នុងនាមជាសណ្ឋាគារដំបូងគេនៅភ្នំពេញ និងជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Accor Property នៅកម្ពុជា ដែលបានអភិវឌ្ឍគំរូអាជីវកម្មប្រភេទស្វ័យផលិតកម្ម ពោលគឺទាំងការផ្គត់ផ្គង់ផលិតកម្មនិងការប្រើប្រាស់មានភាពគ្រប់គ្រាន់ដោយខ្លួនឯង។​ កត្តានេះ ជួយកាត់បន្ថយផលប៉ះពាល់នានាដែលសណ្ឋាគារមានលើបរិស្ថានធម្មជាតិជុំវិញ និងក្នុងសហគមន៍មូលដ្ឋាន។” ក្នុងដំណើរឡើងកាន់ភាពជោគជ័យផ្នែកបរិស្ថានមេត្រីនេះ សណ្ឋាគារបានធ្វើកិច្ចសហការគួរឱ្យកត់សម្គាល់មួយ  ជាមួយក្រុមហ៊ុន Eco […]

អាន​បន្ថែម

រដ្ឋប្រកាសលើកលែងពន្ធដល់អាជីវកម្មបដិសណ្ឋារកិច្ចសម្រាប់រាជធានីខេត្តចំនួន៥ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា

សហគ្រាសទេសចរណ៍រួមមាន សណ្ឋារគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក្នុងរាជធានី-ខេត្តចំនួន ០៥ នឹងទទួលបានការលើកទឹកចិត្តពន្ធដារ។ នេះបើតាមប្រកាសលេខ ១១៩ សហវ.ប្រក.អពដ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ប្រកាសថ្មីនេះ ជាវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្តារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដល់សហគ្រាសទេសចរណ៍ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាពអាជីវកម្មស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប​ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត។ ក្នុងនោះ សហគ្រាសទេសចរណ៍ទាំងអស់ ក្នុងខេត្តសៀមរាប ត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ និងលើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើ ការស្នាក់នៅ គិតចាប់ពីខែតុលា ឆ្នាំ២០២៣ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែល សហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ សហគ្រាសទាំងនេះ នឹងត្រូវលើកលែងបំណុលពន្ធទាំងអស់ ដែលមានការិយបរិច្ឆេទមុនឆ្នាំ២០២៣ ដែលក្នុងនោះរួមមានប្រាក់ពន្ធ ពន្ធបន្ថែម ការប្រាក់ ពន្ធបន្ថែម២៥% និងការប្រាក់រត់បន្ត និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ឡើយ។ ដោយឡែក សហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន […]

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុន SATO បានសិទ្ធិសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើលោកតម្លៃជិត ១៤លានដុល្លារ នៅសៀមរាប

ថ្មីៗនេះ គម្រោងសាងសង់សារមន្ទីររាងគ្រាប់មីនធំជាងគេលើពិភពលោកមានទីតាំងស្ថិតក្នុងខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ហើយ។ នេះបើយោងតាមពិធីចុះហត្ថលេខារវាងក្រុមហ៊ុនជប៉ុន SATO KOGYO CO., LTD និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានផ្សាយលើទំព័រហ៊េកប៊ុកផ្លូវការរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១៤ ខែកុម្ភៈ​ ឆ្នាំ២០២៤។ អគារនៃគម្រោងទាំងពីរនេះ នឹងត្រូវអនុវត្តតាមរយៈកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD​ ក្រោយជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារ) ។ (អានបន្ថែម) គួរបញ្ជាក់ថា ជំនួយខាងលើនេះត្រូវបានបានបែងចែកជាពីរចំណែក ដោយមួយចំណែក នឹងត្រូវសាងសង់អគារសារមន្ទីរតេជោសន្ដិភាពស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូលមានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង១៥.០០០ម៉ែត្រក្រឡា។ ក្រោយសាងសង់រួចរាល់ អគារនេះ នឹងក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេនៅក្នុងពិភពលោក ជាមរតកជាតិមួយ ដាក់បង្ហាញសាធារណជនជាតិ និងអន្តរជាតិ បានយល់ដឹងនូវសកម្មភាពផ្សេងៗរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

អាន​បន្ថែម

សិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។ ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ […]

អាន​បន្ថែម