ព្រះពុទ្ធបដិមា-កម្ពស់ ៤៥ម៉ែត្រ នៅខេត្តកែប ចាប់ផ្តើមដំណើរការសាងសង់ហើយ

ព្រះពុទ្ធបដិមា “ព្រះពុទ្ធបព្រះអង្គអភ័យ” មានកម្ពស់៤៥ម៉ែត្រ និងសំណង់នានា នៃមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែបបើកដំណើរការសាងសង់ហើយ។ នេះបើតាមពិធីក្រុងពលីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ សំណង់ព្រះពុទ្ធបដិមានេះ ស្ថិតនៅក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប នៅលើកំពូលភ្នំ អតីតលោកសង្ឃចិនពីដើម នៃមជ្ឈមណ្ឌលវិបស្សនា ធុរៈខេត្តកែប។ អ្វីដែលសំខាន់នោះគឺ គម្រោងនេះ ត្រូវបានសាងសង់ឡើងដើម្បីរក្សារទុកជាសម្បត្តិព្រះពុទ្ធសាសនា និងវប្បធម៌ទេសចរណ៍សម្រាប់ខេត្តកែប។ ក្រៅតែពីរូបបដិមាករព្រះអង្គអភ័យនេះ នៅមានសំណង់ផ្សេងៗទៀតរួមមាន ខ្លោងទ្វារចូលមានទទឹង ៦ម៉ែត្រ ផ្លូវថ្នល់មានទទឹង ៧ម៉ែត្រ សាលាវិបស្សនាមានទំហំ ២២x៣៥ម៉ែត្រ កុដិចំនួន៦០កុដិ និងជណ្តើរឡើងភ្នំជាដើម។ គួរបញ្ជាក់ថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ នឹងក្លាយជាទីសក្តារសម្រាប់ពុទ្ធសាសនិកគ្រប់រូប និងជារមណីយដ្ឋានទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តជាប់ឆ្នេរមួយនេះបន្ថែមទៀត។ (អានបន្ថែម)

អាន​បន្ថែម

កម្ពុជាពង្រីកជើងហោះហើរត្រង់ទៅទីក្រុងចុងគឹង ដើម្បីទទួលកំណើនទេសចរចិន

ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានបើកសម្ពោធជើងហោះហើរត្រង់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុង Chongqing របស់ប្រទេសនៅថ្ងៃទី ០៦ ខែមករា។ ជើងហោះហើរត្រង់ថ្មីនេះ នឹងប្រតិបត្តិការទៅមកពីរដងក្នុងមួយសប្តាហ៍ ដែលដំណើរការនៅថ្ងៃច័ន្ទ និងថ្ងៃសៅរ៍ ដើម្បីបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន និងជំរុញទេសចរណ៍ ជាពិសេសដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចក្រោយវិបត្តិសាកល នេះបើយោងតាម Tin Media ធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃទី ០៤ ខែមករា​ ឆ្នាំ ២០២៤នេះ។ កន្លងមក ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានតភ្ជាប់ទីក្រុងចំនួនប្រាំបីរបស់ប្រទេសចិនជាមួយប្រទេសកម្ពុជារួចហើយ ក្នុងនោះមាន Beijing, Shenzhen, Chengdu, Macau, Sanya, Jinan, Jieyang and Haikou និងទី០៩ក្រោយគេនេះ គឺទីក្រុង Chongqing នេះតែម្តង។ នៅពេលដែលប្រទេសចិនចាប់ផ្តើមដំណើរទេសចរណ៍អន្តរជាតិឡើងវិញបន្ទាប់ពីដាក់ចេញនូវគោលនយោបាយ ‘កូវីដសូន្យ’ កម្ពុជារំពឹងថានឹងមានការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរចិន។ នៅឆ្នាំ ២០២៣ ក្រោយការបើកដំណើរការឡើងវិញ កម្ពុជាបានឃើញការកើនឡើងបន្តិចម្តងៗនៃភ្ញៀវទេសចរចិន ឈានដល់មួយលាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ១១០.០០០ នាក់ក្នុងឆ្នាំ ២០២២។ និន្នាការវិជ្ជមាននេះស្របនឹងរបាយការណ៍ពីប្រទេសចិន […]

អាន​បន្ថែម

២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម

វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ​ ​ដោយ​មាន​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​​ចំនួន ២៦ លាន​នាក់​ចាប់​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប្រហែល ៧0% នៃកម្រិតមុនជំងឺរាតត្បាត។ ប្រទេស​ប្រភពទេសចរដែលមកលេងនៅ ​វៀតណាម​រួម​មាន កូរ៉េ​ខាង​ត្បូង ចិន​ដី​គោក តៃវ៉ាន់ សហរដ្ឋអាមេរិក និង​ជប៉ុន នេះបើយោងតាមប្រភពពី Travel Daily News ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ចំពោះអត្រានៃងើបឡើងវិញនៃចំនួនទេសចរ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍អត្រាងើបឡើងមានភាពខុសប្លែកគ្នា ដោយប្រទេសកម្ពុជាសម្រេចបាននូវការស្ទុះងើបឡើងវិញ ៩២,៤៨% ។ វៀតណាម និងឥណ្ឌូនេស៊ីបានបង្ហាញពីអត្រាងើបឡើងវិញដ៏រឹងមាំនៅកម្រិត ៨២,២៥% និង ៧៤,១១% រៀងគ្នា ដែលឆ្លុះបញ្ចាំងពីភាពធន់របស់តំបន់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថាមវន្តនៃការធ្វើដំណើររបស់ទេសចរ។ បើនិយាយពីទីកន្លែងទេសចរណ៍ដែលភ្ងៀវចូលចិត្តទៅកម្សាន្តវិញ អាស៊ីអាគ្នេយ៍ ល្បីល្បាញថាជាតំបន់ផ្តល់ជូននូវភាពចម្រុះដ៏សម្បូរបែបទាំងវប្បធម៌ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយនិងភាពចម្រុះនៃភូមិសាស្ត្រ។ ភាពសម្បូរបែបនៃវប្បធម៌របស់វៀតណាមដែលភ្ញៀវចូលចិត្តទៅលេង មានដូចជាការរុករកតំបន់ចាស់របស់ទីក្រុងហាណូយ […]

អាន​បន្ថែម

២០២៤ ក្រុមហ៊ុនបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិរបស់ថៃ នឹងវាយលុកទីផ្សារសកលលោក ព្រោះថា…

ការងើបឡើងវិញនៃវិស័យទេសចរណ៍ពិភពលោកបានជំរុញឱ្យក្រុមហ៊ុនបដិសណ្ឋារកិច្ចថៃមានថាមពលក្នុងការបណ្តាក់ទុនលើសពីព្រំដែនក្នុងស្រុកដោយចាប់យកឱកាសក្នុងគោលដៅទេសចរណ៍អន្តរជាតិដែលកំពុងមានសន្ទុះឡើងវិញ។ មុនការរាតត្បាតនៃជំងឺរាតត្បាត ក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារថៃជាច្រើន ធ្លាប់បានទទួលប្រាក់ចំណេញដ៏ច្រើន ជាមួយនឹងអត្រាបន្ទប់ប្រចាំថ្ងៃជាមធ្យម ជាពិសេសនៅក្នុងទីតាំងសំខាន់ៗនៅទូទាំងពិភពលោក។ ឆ្នាំ ២០២៤នេះ ថៃប្តេជ្ញានឹងពង្រីកវត្តមានបដិសណ្ឋារកិច្ចរបស់ខ្លួនឡើងវិញ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Minor International (MINT)៖ ក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខលំដាប់ សកលរបស់ថៃ ក្រុមហ៊ុន Minor International ដែលជាស្ថាប័នមានខ្សែច្រវាក់សណ្ឋាគារធំជាងគេរបស់ប្រទេសថៃ ទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ដោយកំពុងប្រតិបត្តិការសណ្ឋាគារជាង ៥៤០  នៅទូទាំង ៥៦ ប្រទេស។ ជាមួយនឹងផលប័ត្រដ៏គួរឱ្យចាប់អារម្មណ៍នៃអចលនទ្រព្យចំនួន ៧៥ នៅក្នុងប្រទេសថៃ និង ៥១៧ នៅក្រៅប្រទេស ក្រុមហ៊ុន MINT គ្រោងនឹងសម្ពោធសណ្ឋាគារថ្មីចំនួន ៨ បន្ថែមទៀត នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤នេះ ។ អ្វីដែលគួរកត់សម្គាល់នោះគឺ ក្រុមនេះបានពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទ្វីបអឺរ៉ុបជាមួយនឹងការបើកដំណើរការសណ្ឋាគារ Anantara ដំបូងគេនៅក្នុងប្រទេសអូទ្រីស ដែលជាការផ្លាស់ប្តូរយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុននៅក្នុងទ្វីបពោរពេញដោយសង្គមទំនើបកម្មមួយនេះ។ ក្រុមហ៊ុន S Hotels & […]

អាន​បន្ថែម

២០២៣ កម្ពុជារកចំណូលបានជាង ៣៧លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១២ខែ ក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣៧​.១៩៨.៩៨៨ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៧៩៨.០៦៩នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២២២,៦៨ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៥២.១៤១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៨.០៧៣​នាក់ ដែលចំណូលនេះកើនឡើង ៨៤,៩៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីយដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។  

អាន​បន្ថែម

រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់

រយៈពេល ១១ខែ ឆ្នាំ២០២៣ កម្ពុជា បានស្រូបទាញភ្ញៀវទេសចរចិនបានចំនួន ៤៩៨.២៥០នាក់ ស្មើនឹង ១០,១% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារពត៌មានចិន XINHUANET កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣។ បើតាមប្រភពខាងលើបានឱ្យដឹងថា យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍កម្ពុជា មានភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៩១លាននាក់ បានចូលមកទស្សនាប្រទេសកម្ពុជា អំឡុងខែមករា រហូតដល់ខែវិច្ឆិកា​ ឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសចិន ជាប្រភពភ្ញៀវទេសចរបរទេសធំទីបី ដែលមកទស្សនាកម្ពុជា បន្ទាប់ពីថៃ និងវៀតណាម ដោយក្នុងនោះមានភ្ញៀវទេសចរថៃចំនួន ១,៦៥លាននាក់ និងភ្ញៀវទេសចរវៀតណាមចំនួន ៩២០.០៩៣នាក់។ ជាមួយគ្នានេះដែរ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម តុប សុភក្រ្ត បានឱ្យដឹងថា កម្ពុជា ចង់ឱ្យមានភ្ញៀវទេសចរចិនច្រើនបន្ថែមទៀត ខណៈពួកគេបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ក៏ដូចជាកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមរដ្ឋលេខាធិការ មានជំនឿជាក់ថា​ អកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលបានបើកដំណើរការពីខែមុន នឹងទាក់ទាញភ្ញៀវទេសចរចិនច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា។ (អានបន្ថែម)

អាន​បន្ថែម

ជប៉ុនជួយកម្ពុជា ៣០ម៉ឺនដុល្លារ អភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់កញ្ចប់ជំនួយថ្មីចំនួន ៣០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស និងធ្វើការជួសជុលឡើងវិញនៅតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានទីតាំងនៅក្នុងខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ ឆ្នាំ២០២៣។ គម្រោងជំនួយថ្មីនេះ មានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក» ដែលនឹងផ្តោតលើការពង្រឹងសមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា ឱ្យទទួលបានការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈ កម្រិតខ្ពស់ ដើម្បីអាចអនុវត្តគម្រោងនេះបានប្រកបដោយប្រសិទ្ធភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានមួយនេះ។ ក្នុងនោះដែរ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារៈ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុកនេះផងដែរ។ កន្លងមក រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាជាច្រើនក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារ ដែលក្នុងនោះបានជួយលើសម្ភារៈ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ គួររំលឹកថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសម្បូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រ ភាគឦសាននៃទីរួមខេត្តកំពង់ធំ និងមានចម្ងាយប្រហែល១៨១គីឡូម៉ែត្រ […]

អាន​បន្ថែម

សណ្ឋាគារដ៏ធំ១របស់ម៉ាឡេស៊ី តម្លៃ ៥០លានដុល្លារ សម្ពោធបើកដំណើរការនៅព្រះសីហនុហើយ

សណ្ឋាគារស៊ីហាហូថេល និងកាស៊ីណូ មានទីតាំងនៅនៅក្រុម១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានតម្លៃ ៥០លានដុល្លារ ត្រូវបានបើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តម អភិបាលខេត្ត មានចំណាប់អារម្មណ៍ថា អ្វីដែលអ្នកវិនិយោគមកពីម៉ាឡេស៊ី ជ្រើសរើសខេត្តព្រះសីហនុក្នុងការវិនិយោគទឹកប្រាក់ ៥០លានដុល្លា លើសណ្ឋាគារ និងការស៊ីណូនាពេលនេះ គឺជាភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ក្រោយពីកូវីដ-១៩ ត្រូវបានបញ្ចប់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញគោលដៅផ្លាស់ប្តូទេសចរណ៍ចិន និងកម្ពុជាឆ្នាំ២០២៤ ហើយបើតាមបើតាមរបាយការណ៍ពីព្រលានយន្តហោះ ភ្ញៀវទេសចរណ៍អាមេរិក និងអឺរ៉ុប មានភ្ញៀវទេសចរណ៍ប្រមាណជា ៤.០០០នាក់ក្នុងមួយថ្ងៃ នេះជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ។ ឯកឧត្តម បានបន្ថែមថា យើងត្រូវបង្កើនផលិតផលទេសចរណ៍បន្ថែមទៀត ពិសេសការធ្វើបដិសណ្ឋាកិច្ចបំរើសេវាកម្មឱ្យបានល្អ ព្រោះខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ ហើយមានអ្នកទេសចរណ៍កំពុងសំឡឹងមើលគោលដៅទេសចរណ៍ ចាំបាច់យើងត្រូវហ្វឹកហាត់បុគ្គលិកឱ្យចេះបដិសណ្ឋាកិច្ច ស្វាគមន៍ទទួលភ្ញៀវទេសចរណ៍។ ជាចុងក្រោយនោះ ឯកឧត្តមសង្ឃឹមថា ផលិតផលនិងសេវាកម្មរបស់សណ្ឋាគារស៊ីហាហូថេលដែលមានដូចជា ស្កាយបារ រស់ជាតិអាហារ និងសេវាផ្សេងៗទៀតនៅទីនេះ នឹងក្លាយជាចំណុចដ៏សំខាន់សម្រាប់ជំរុញការប្រកួតប្រជែងដើម្បីទាក់ទាញភ្ញៀវទេសចរមកឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុខាងមុខនេះ​។

អាន​បន្ថែម

គិតមកទល់ពេលនេះ អាមេរិកបានផ្តល់ជំនួយ ៤លានដុល្លារ សម្រាប់គម្រោងអភិរក្សប្រាសាទភ្នំបាខែង

គិតចាប់តាំងពីឆ្នាំ ២០០៤ មកទល់ពេលនេះ កម្មវិធី AFCP របស់សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៨ដង គិតជាទឹកប្រាក់សរុប ៤លានដុល្លារ មកអង្គការមូលនិធិប្រាសាទពិភពលោក WMF សម្រាប់ការងារអភិរក្សប្រាសាទភ្នំបាខែង ដែលស្ថិតនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះដែរ កម្មវិធី AFCP ទើបតែបានធ្វើពិធីចុះហត្ថលេខាផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ សម្រាប់ថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០ ដែលមានការអញ្ជើញចូលរួមដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy ​និងលោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ជាមួយនឹងជំនួយនេះ លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy បានថ្លែងថា ៖ «យើងពិតជាមានក្តីរំភើបរីករាយក្នុងការប្រកាសនូវជំនួយនេះ ដែលជាជំនួយធំជាងគេបង្អស់របស់កម្មវិធី AFCP សម្រាប់ផ្តល់ជូនតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ ។ សហរដ្ឋអាមេរិក មានមោទកភាពណាស់ចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងលើផ្នែកវប្បធម៌ជាមួយព្រះរាជាណាចក្រកម្ពុជា ព្រោះប្រាសាទភ្នំបាខែង គឺជាគោលដៅដ៏ធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលគេអាចមើលថ្ងៃលិចនៅតំបន់អង្គរដ៏អស្ចារ្យ»។ គួបញ្ជាក់ថា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ សហរដ្ឋអាមេរិក​ បានជួយការងារជាច្រើនក្នុងការថែរក្សាប្រាសាទ […]

អាន​បន្ថែម

១១ខែ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរ

រយៈពេល ១១ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជារកចំណូលបានចំនួន ៣២.៥៤៦.៨៤៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៩៩៦នាក់។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ២៦១,១២ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២២។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៤.៦៦៤.៤១២ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៩៧.៤២៦​នាក់ ដែលចំណូលនេះកើនឡើង ១០៧,២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

អាន​បន្ថែម