Uncategorized
ទីតាំងល្អ សម្រាប់អាជីវកម្មមួយកន្លែងក្នុងរាជធានីភ្នំពេញ ដែលអ្នកមិនគួរមើលរំលង
ក្នុងបរិបទបំរែបំរួលសេដ្ឋកិច្ចខ្លាំង ក្នុងរយៈពេលកន្លងទៅបានធ្វើឱ្យអ្នកដែលមានបំណងបើកអាជីវកម្មតូចធំ បានផ្អាក ការបើកដំណើរជាច្រើន។ ប៉ុន្តែយើងកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ សកម្មភាពអាជីវកម្មថ្មីៗ ក៏ចាប់ផ្ដើមកំរើកឡើងវិញបណ្ដើរៗ ហើយជាពិសេសនៅក្នុងតំបន់ផ្លូវ 60 ម៉ែត្រ។ ក្នុងតំបន់ផ្លូវ 60 ម៉ែត្រនេះយើងសង្កេតឃើញថាមានទីតាំងមួយកន្លែងដែលលោកអ្នកមិនគួរមើលរំលេងនោះគឺ ផ្ទះហ្សបហោស៍ នៃបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន។ ហេតុអ្វីបានជាផ្ទះហ្សបហោស៍នេះជាទីតាំងល្អសម្រាប់អាជីវកម្ម? ផ្ទះហ្សបហោស៍ទាំងនោះជាទីតាំងដ៏ល្អ ដោយសារតែក្នុងគម្រោងដឹស្ដា ដាយមិន មួយនេះបានសាងសង់ផ្ទះសម្រាប់អាជីវកម្ម នៅតាមបណ្ដោយផ្លូវមេក្នុងគម្រោង ដែលអនុញ្ញាតឱ្យមានចរាចណ៍ជាសាធារណៈភ្ជាប់ពីផ្លូវ 60 ម៉ែត្រ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ត្រង់ចំណុចចអង្រែក្រោម។ លើសពីនេះទៅទៀតផ្ទះអាជីវម្មទាំងនេះបានសាងសង់នៅចន្លោះគម្រោងរស់នៅពីរសង់ខាងគឺ គម្រោងដឹស្ដា ដាយមិន I និង គម្រោងដឹស្ដា ដាយមិន II ដែលមានអ្នករស់នៅយ៉ាងច្រើនរួចមកហើយ។ បន្ថែមពីនោះ ផ្ទះបានសាងសង់រួច ១០០% ដោយលោកអ្នកអាចទិញភ្លាម បើកអាជីវកម្មបានភ្លាមៗ និងមានការផ្ដល់ជូនម៉ាស៊ីនត្រជាក់ និងវាំងនន មួយឈុតតែម្ដង។ ក្រៅពីសក្ដានុពលក្នុងគម្រោង យើងក្រឡេកទៅមើលអំពីសក្ដានុពលនៃតំបន់ជុំវិញនៃគម្រោងវិញម្ដង ឃើញថាមានប្រជាជនរស់នៅយ៉ាងច្រើនកុះករទាំងប្រជាជនចាស់ និងប្រជាជនថ្មីដែលទើបតែមករស់នៅ ហើយក៏មានអាជីវកម្មព្រោងព្រាតនៅជុំវិញនោះស្រាប់ផងដែរ។ សូមទស្សនាជាវីដេអូ […]
អានបន្ថែមកម្ពុជា-សឹង្ហបុរី រួមគ្នាជំរុញបង្កើតបណ្តាញអគ្គិសនីអាស៊ាន ដើម្បីទប់ការឡើងថ្លៃអគ្គសនី និងការពារបរិស្ថាន
កម្ពុជានិងសឹង្ហបុរី បានផ្តួចផ្តើមគំនិតឱ្យមានការបង្កើតការតភ្ជាប់បណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ឡើងវិញ ខណៈកាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ តែមិនទាន់សម្រេច។នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូខ្លី ផ្សាយចេញនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ឯកឧត្តម កែវ រតនៈ បានឱ្យដឹងថា កម្ពុជា និងសិង្ហបុរី ជាអ្នកផ្ដួចផ្ដើមបង្កើតបណ្ដាញអគ្គិសនីអាស៊ាន ដែលហៅថា Asean Power Grid (APG) ក្នុងគោលបំណងការការពារបរិស្ថាន ជំរុញថាមពលបៃតង និងទប់ការឡើងថ្លៃអគ្គិសនី។ ឯកឧត្តមបានបន្តថា កាលពី២៥ឆ្នាំមុន អាស៊ានបានដាក់គោលដៅនេះ ហើយ ប៉ុន្តែមិនទាន់អាចមានលទ្ធភាពធ្វើគម្រោងនេះបាននៅឡើយទេ ហើយគំនិតផ្តួចផ្តើមថ្មីនេះ មិនត្រឹមតែល្អសម្រាប់បរិស្ថានប៉ុណ្ណោះទេ តែក៏ល្អសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច បង្កើនឱកាសវិនិយោគ បង្កើតឱកាសការងារថ្មីៗជូនយុវជន យុវនារីរបស់យើងផងដែរ។ ជាងនេះទៅទៀត ឯកឧត្តម កែវ រតនៈ ក៏បានអះអាងថា កិច្ចប្រជុំស្តីពីគម្រោងបង្កើតបណ្តាញអគ្គិសនីអាស៊ាននេះ មានលក្ខណៈវិជ្ជមានដោយសារប្រទេសកម្ពុជា ឡាវ សិង្ហបុរី និងប្រទេសម៉ាឡេស៊ី បានប្តេជ្ញាជំរុញឱ្យអាស៊ាន រួបរួមគ្នាធ្វើឱ្យគោលដៅដ៏សំខាន់មួយនេះលេចចេញជារូបរាងឱ្យខានតែបាន។ […]
អានបន្ថែមស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សង់បាន១០,៥០% លឿនជាងផែនការ ១,០៣%
គិតត្រឹមថ្ងៃទី២៨ ឧសភានេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បាន ១០,៥០ភាគរយហើយ លឿនជាងផែនការ ១,០៣ភាគរយ។ នេះបើយោងតាមវឌ្ឍនភាពការងារ ដែលបានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ឧសភា ២០២៤។ គួរបញ្ជាក់ថា ការងារសាងសង់ដែលសម្រចបានក្នុងពេលបច្ចុប្បន្នរួមមាន៖ សសរគ្រឹះចំនួន២៤ដើម ត្រូវបានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។។ គួររំលឹកថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ក្រោមទុនវិនិយោគ ៦០,២លានដុល្លារ ជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)
អានបន្ថែមត្រឹមឆ្នាំ២០២៤ កម្ពុជារំដោះដីមានមីនបានជាង ៣ពាន់គ.ម ខណៈខេត្ត៤ទៀតទើបសម្អាតអស់
ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រកាសខេត្តចំនួន ០៤បន្ថែមទៀត ជាខេត្តអស់មីន ក្នុងនោះរួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តរតនគិរី ខណៈរយៈពេល ៣១ឆ្នាំកន្លងទៅ ដីដោះមីនរួចបានជាង ៣ពាន់ គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីនថ្ងៃទី ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។ សារលិខិតនេះ បានឱ្យដឹងថា រយៈពេល ៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជាបានបោសសម្អាតមីន បានផ្ទៃដីប្រមាណ ៣.០២៤គីឡូម៉ែត្រក្រឡា ដោយឡែកក្នុងឆ្នាំ២០២៣ វិញ ផ្ទៃដីចំនួន ៤៤៤គីឡូម៉ែត្រក្រឡា បានបោសសម្អាតរួចរាល់។ ក្នុងនោះ ផ្ទៃដីដែលបានបោសសម្អាតរួចរាល់ ត្រូវបានយកទៅប្រើប្រាស់ក្នុងវិស័យកសិកម្ម ៧៦ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៥ភាគរយ និងផ្សេងៗ ១៩ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយប្រជាពលរដ្ឋទទួលបានផលចំនួន ១១.៩៨០.១៧២នាក់។ លិខិតដដែលបានបន្ថែមទៀតថា ក្នុងរយៈពេល ៣១ឆ្នាំ ក្រុមការងារ បានរកឃើញ […]
អានបន្ថែមផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤ កំពុងចាប់ផ្តើមចាក់បេតុងហើយ
គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ ភ្ជាប់ផ្លូវជាតិលេខ ៤ ទៅភ្នំបូកគោ កំពុងដំណើរការចាក់បេតុងជាបណ្តើរៗហើយ មុននឹងបន្តអ៊ុតកៅស៊ូពីលើតាមផែនការ នេះបើយោងតាមលទ្ធផលចុះពិនិត្យវឌ្ឍនភាពនៃការងារស្ថាបនាផ្លូវនេះ ដោយអ្នកឧកញ៉ា សុខ គង់ ប្រធាន សុខា អូតែល កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។ តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ ពីម្តុំចម្ការដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង រិទ្ធី […]
អានបន្ថែមJapan to Transform Cambodian Agriculture with Expansion of Cashew Processing Plant in Preah Vihear
Mirarth Agri Teach Co., Ltd., a Japanese enterprise, has unveiled plans to significantly expand its cashew processing plant in Preah Vihear Province. The ambitious project, discussed during a meeting on December 25, 2023, between His Excellency Dr. Eang Sophalleth, Minister of Environment, and Mr. Sasaki Koji, Executive Director of the Ministry of Ministries, seeks to […]
អានបន្ថែមបដិវត្តគម្រោងផ្លូវដែក “បាលទិក” តម្លៃ $៥ពាន់លាន រួមវិនិយោគដោយប្រទេសអឺរ៉ុបចំនួន៥
ប្រទេសអ៊ឺរ៉ុបចំនួន៥ រួមដៃគ្នាវិនិយោគលើគម្រោងតភ្ជាប់តំបន់បាល់ទិក “Rail Baltica” ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែកទំនើប ដ៏ធំបំផុតរបស់អ៊ឺរ៉ុបមិនធ្លាប់មានក្នុងរយៈកាល១០០ឆ្នាំកន្លងមកនេះ។ កិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆតានេះ ព្យាយាមធ្វើសមាហរណកម្មរដ្ឋនៅក្នុងតំបន់បាល់ទិក ទៅក្នុងបណ្តាញផ្លូវដែកអ៊ឺរ៉ុប ដោយមានការចូលរួមពីប្រទេស៖ ប៉ូឡូញ លីទុយអានី ឡាតវី អេស្តូនី និងដោយប្រយោល គឺប្រទេសហ្វាំងឡង់។ នេះយោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Bentley Systems ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។ គម្រោងប្រកបដោយចក្ខុវិស័យនេះ លាតសន្ធឹងលើផ្លូវរថភ្លើងល្បឿនលឿនប្រវែង ៨៧០ គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងសំខាន់ៗដូចជា Helsinki, Tallinn, Pärnu, Riga, Panevežys, Kaunas, Vilnius និង Warsaw ។ ការចំណាយប៉ាន់ស្មាននៃគម្រោង Rail Baltica នេះ គឺប្រហែល ៥,៨ ពាន់លានអឺរ៉ូ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានពីសហភាពអឺរ៉ុប (CEF) ក៏ដូចជាប្រទេសចំនួនបីទៀត គឺអេស្តូនី ឡាតវី និងលីទុយអានី។ ក្រៅពីតម្លៃទឹកប្រាក់វិនិយោគដ៏ច្រើនសន្ធឹកនេះ អ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍នៃគម្រោងនេះ […]
អានបន្ថែមចិនកំពុងសិក្សាលទ្ធភាពសង់ប្រព័ន្ធទឹកស្អាតនៅខាងកើតនិងលិចទន្លេមេគង្គនៃប្រទេសកម្ពុជា
ក្រុមហ៊ុនចិន Beijing Urban Construction Group Co., LTD លើកឡើងពីគម្រោងសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតនៅតំបន់ខាងកើតទន្លេមេគង្គ និងខាងលិចប៉ែកខាងលើទន្លេមេគង្គ ព្រមជាមួយនឹងគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ នេះជាការលើកឡើងរបស់ ឱ្យលោក លី ដៅសុង ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ពេលចូលជួបសម្តែងការគួរសម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែធ្នូ នៅវិមានសន្តិភាព។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែកប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា […]
អានបន្ថែមកម្ពុជាសម្រេចលុបចោលគម្រោងសង់រោចក្រធ្យូងថ្ម $១,៥ពាន់លាន មកផ្តោតលើថាមពលឧស្ម័នធម្មជាតិវិញ
ប្រទេសកម្ពុជាសម្រេចបោះបង់ចោលការសាងសង់គម្រោងថាមពលធ្យូងថ្មតម្លៃ ១,៥ ពាន់លានដុល្លារ ដែលមានសមត្ថភាពផលិតថាមពល ៧០០មេហ្កាវ៉ាត់នៅតាមបណ្តាខេត្តភាគនិរតីប្រទេស។ ជំនួសមកវិញ ប្រទេសជាតិគ្រោងនឹងទទួលយកអនាគតនៃការប្រើប្រាស់ថាមពលស្អាត ដោយការបង្កើតរោងចក្រផលិតឧស្ម័នធម្មជាតិ (LNG) ទំហំ ៨០០MW វិញ នេះបើតាមការបង្ហើបឱ្យដឹងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈ នៅក្នុងសម្ភាសន៍ជាមួយកាសែតអន្តរជាតិ Reuters កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។ (អានបន្ថែម ) ក្នុងគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះ កម្ពុជាកំពុងពិចារណាយ៉ាងសកម្មលើការអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិរាវ (LNG) ក្នុងគោលបំណងនាំចូលឥន្ធនៈដែលមិនប៉ះពាល់ដល់បរិស្ថាន សម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រថាមពលដែលបានគ្រោងទុកវិញ។ ឯកឧត្តមរដ្ឋមន្ត្រី រំពឹងថា ស្ថានីយផលិតថាមពលដោយប្រើប្រភព LNG ដែលនឹងបើកការដ្ឋានសាងសង់ដំបូងសម្រាប់កម្ពុជានេះ នឹងប្រែក្លាយប្រទេសកម្ពុជាជាទីផ្សារនាំចូលថ្មីនៅអាស៊ីអាគ្នេយ៍ ដើរតាមវៀតណាម និងហ្វីលីពីន ដែលបានចាប់ផ្តើមការដឹកជញ្ជូន LNG ជាលើកដំបូង នៅឆ្នាំ ២០២៣។ “សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានប្រកាសនៅថ្ងៃទី ៣០ ខែវិច្ឆិកា អំពីការលុបចោលគម្រោងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ នៅខេត្តកោះកុង និងផែនការជំនួសថ្មីដោយស្ថានីយថាមពលឧស្ម័នធម្មជាតិ LNG […]
អានបន្ថែមទំនប់វារីអគ្គិសនីតាតៃលើ អនុភាព១៥០MG តម្លៃជិត $៤០០លាន បើកការដ្ឋានសាងសង់ហើយ
គម្រោងទំនប់វារីអគ្គិសនី តាតៃលើ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង តម្លៃជិត ៤០០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបិទស្ទឹង បើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ គម្រោងវារីអគ្គិសនីនេះ ប្រើប្រភពទឹករបស់ស្ទឹង២ គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង ២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនី នៅអគារថាមពល ដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែប តាមបំពង់ទួណែល បង្ហូរទឹកក្រោមដី។ គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោង វិនិយោគសាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគ សរុបជិត ៤០០លានដុល្លារអាម៉េរិក ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CH MC)។ គម្រោងនេះ ផ្ដល់សម្បទានរយៈពេល […]
អានបន្ថែម