UNDP ថារដ្ឋាភិបាលគួរលក់មូលប័ត្របំណុល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងពង្រឹងសេដ្ឋកិច្ច

UNDP បានណែនាំថា កម្ពុជាគួរពិចារណាបោះពុម្ពមូលបត្របំណុលរដ្ឋជាប្រាក់រៀល ដើម្បីពង្រីកប្រភពហិរញ្ញវត្ថុ និងប្រមូលយកថវិកាពីវិនិយោគិនក្នុងស្រុក មកអភិវឌ្ឍគម្រោងធំៗនានា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំអភិវឌ្ឍទីក្រុង។ នេះបើយោងតាមរបាយការណ៍របស់អង្គការ UNDP ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល បើពន្យល់និយាយឱ្យងាយយល់ គឺស្រដៀងគ្នានឹងរដ្ឋខ្ចីលុយគេដូច្នោះដែរ តែធ្វើឡើងក្នុងទ្រង់ទ្រាយជាការវិនិយោគ។

ពោលគឺ រដ្ឋខ្ចីលុយពីអ្នកវិនិយោគ ហើយសន្យាថានឹងសងក្នុងអត្រាការប្រាក់ណាមួយ។ អ្នកវិនិយោគភាគច្រើនចូលចិត្តទិញមូលប័ត្រ ដោយសារតែហានិភ័យទាបជាងទិញភាគហ៊ុន ហើយការប្រាក់ខ្ពស់ជាងដាក់លុយនៅធនាគារ។

ជាក់ស្ដែង ការលក់មូលប័ត្របំណុលរបស់រដ្ឋាភិបាល គឺវិធីសាស្រ្តពេញនិយមមួយ ដែលប្រទេសផ្សេងៗ ប្រើប្រាស់ដើម្បីរកថវិកាមកអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែកម្ពុជានៅមិនទាន់ធ្វើនៅឡើយ។

ទាក់ទិននឹងប្រធានបទនេះ UNDP បាននិយាយថា ប្រទេសកម្ពុជា រំពឹងថានឹងងើបចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧ ឬ ២០២៨ ។

ហេតុនេះ វាដល់ពេលហើយ ដែលកម្ពុជាត្រូវរៀបចំប្រភពហិរញ្ញប្បទានថ្មីៗ ដែលគួរតែធ្វើឡើងពីប្រភពក្នុងស្រុក។ ដូច្នេះ ការបោះផ្សាយប័ណ្ណបំណុលរដ្ឋជាប្រាក់រៀល គឺជាជម្រើសមួយដែលត្រូវបានពិចារណា។

UNDP បានលើកឡើងទៀតថា ប័ណ្ណបំណុលរដ្ឋមិនត្រឹមតែជួយរកប្រភពថវិកាចូលរដ្ឋទេ តែនឹងជួយជំរុញការរីកច្រើននៃរំហូរសាច់ប្រាក់ និងសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យឯកជនទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]