កន្រ្តកវិលធំជាងគេនៅកម្ពុជានឹងបើកដំណើរការក្នុងខែមីនាខាងមុននេះ

កន្រ្តកវិលធំជាងគេនៅក្នុងប្រទេសកម្ពុជាតម្លៃជាង៧លានដុល្លារ ដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ ដែលនេះជាសម្មិទ្ធិផលដ៏ធំថ្មីមួយក្នុងការជំរុញវិស័យទេសចរណ៍ក្នុងខេត្តមួយនេះ។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

កន្ត្រកវិលខ្នាតយក្សនេះ មានទីតាំងស្ថិតក្នុងទីតាំង Box Ville ភូមិគ្រួស ឃុំស្វាយដង្គុំ ស្រុកសៀមរាប ឬស្ថិតនៅខាងកើតភូមិវប្បធម៌ ហើយគឺជាការវិនិយោគដោយក្រុមហ៊ុន Angkor Eye Company Limited ក្នុងទំហំទឹកប្រាក់ប្រមាណជា ៧.២លានដុល្លារអាមេរិក។ (អានបន្ថែម)

កន្ត្រកវិលនេះ មានកម្ពស់ ៨៥ ម៉ែត្រពីដី ដែលមានកន្ត្រកវិលចំនួន ៤៨ កន្ត្រក និងសមត្ថភាពផ្ទុកមនុស្សបានដល់ទៅ១៩២នាក់។ លើសពីនេះ កន្រ្តកវិលនៅក្នុងខេត្តសៀមរាបនេះគឺខ្ពស់បំផុតលំដាប់ទី៣ នៅក្នុងតំបន់អាស៊ី។

គួរបញ្ជាក់ផងដែរថា គម្រោងកន្រ្តកវិលមួយនេះ បានចាប់បើកការសាងសង់ តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩ មកម្ល៉េះ ដែលអនុញ្ញាតសាងសង់ដោយក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លើសពីនេះទៅទៀត កន្រ្តកវិលមួយនេះ មានទម្ងន់ប្រមាណជាង ៧០០តោន ដែលរៀបចំដំឡើង និងសាងសង់ដោយក្រុមវិស្វករជប៉ុន ក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពដល់អ្នកប្រើប្រាស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធ […]

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]