រដ្ឋាភិបាលបើកភ្លើងខៀវអោយឯកជនសង់រោងចក្រដែកតម្លៃ ៣១ លានដុល្លារនៅក្នុងខេត្តកំពង់�

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុន Hai Sheng Steel Co., Ltd. លើសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទក្នុងខេត្តកំពង់ស្ពឺ។

រោងចក្រផលិតដែកមួយកន្លែងនេះនឹងមានទីតាំងវិនិយោគស្ថិតនៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនឹងសាងសង់ឡើងដោយប្រើទុនវិនិយោគប្រមាណ ៣១,០៧ លានដុល្លារអាមេរិក ហើយគម្រោងនេះនឹងជួយបង្កើតការងារបានចំនួន ១០៦កន្លែង ដល់អ្នកដែលនៅក្នុងតំបន់។

ការសាងសង់រោងចក្រផលិតដែកនេះគឺដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់ដែកដែលកំពុងតែមានកំណើនជាបន្តបន្ទាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មួយទសវត្សរ៍កន្លងមកនេះ វិស័យសំណង់និងអចលទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានសន្ទុះយ៉ាងខ្លាំង ដែលជះឥទ្ធិពលដល់តម្រូវការក្នុងឧស្សាហកម្មដែកឲ្យមានកំណើនខ្ពស់ផងដែរ។

ថ្លែងនៅឯវេទិកាឧស្សាហកម្មដែកកម្ពុជាកាលពី ខែឧសភា កន្លងមកនេះ លោក កាំង ឡេង នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន ISI Group បានបញ្ជាក់ថា ៖ “ឧស្សាហកម្មដែកបានចូលរួមជាគ្រឹះមួយដ៏សំខាន់នៃការរីកចម្រើនក្នុងវិស័យឧស្សាហកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងសង្កេតឃើញថា តម្រូវការប្រើប្រាស់ដែកនៅក្នុងទីផ្សារគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំ”។

បើយោងតាមទិន្នន័យរបស់លោក កាំង ឡេង ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ តម្លៃដែកដែលបាននាំចូលមកកម្ពុជាគឺមានរហូតដល់ទៅ ១ពាន់លានដុល្លារ ដែលក្នុងនោះ ប្រទេសចិន និងវៀតណាម គឺប្រភពផ្គត់ផ្គង់វត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុន ISI Group។

លោក បានបន្តទៀតថា ៖ “កម្ពុជានៅមានតម្រូវការប្រើប្រាស់ដែកទាប បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន ដូច្នេះកម្ពុជាចាត់ទុកថានៅមានសក្តានុពលខ្ពស់ក្នុងការពង្រីកទំហំពាណិជ្ជកម្មក្នុងឧស្សាហកម្មមួយនេះឲ្យកាន់តែមានភាពទូលំទូលាយនិងរីកចម្រើនជាងមុន”។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]

កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្ […]