រដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ថវិកាគម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុសង់បាន ៥០ភាគរយហើយ
គិតមកទល់ពេលនេះ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានសាងសង់សម្រេចបាន ៥០ភាគរយហើយ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២។ ការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាងសង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេកទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថភាពចម្រោះទឹកកខ្វក់ ក្នុង បរិមាណ ២០ ០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម) - Video Advertisement -
ក្រសួងកំពុងពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិភាក្សាពីផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ដឹកនាំដោយ ឯកឧត្តម សួន ភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ជាមួយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសជំនាញក្រោមឱវាទ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាពីការដោះស្រាយផលប៉ះពាល់ទៅលើទីតាំងគ្រោងសាងសង់ស្ថានីយបូមចំនួន ៤កន្លែង ក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។ ស្ថានីយបូមទឹកទី១ មានទីតាំងស្ថិតនៅសង្កាត់តាខ្មៅ ស្ថានីយបូមទី២ ស្ថិតក្នុងសង្កាត់តាក្តុល ស្ថានីយបូមទី៣ និងស្ថានីយបូមទឹកទី៤ ស្ថិតនៅក្នុង សង្កាត់កំពង់សំណាញ់៕ (អានបន្ថែម) - Video Advertisement -
រដ្ឋបាលរាជធានីភ្នំពេញ និង AIMF ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងចីរភាព
រដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ឬហៅកាត់ថា AIMF នៅថ្ងៃទី២៣ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ និងដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃ និងមានចីរភាព ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង (AIMF) នៅសាលារាជធានីភ្នំពេញ។ នៅក្រោមកិច្ចព្រមព្រៀងជាដៃគូសហការនេះ AIMF នឹងពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោងហិរញ្ញប្បទាន ។ គួរបញ្ជាក់ដែរថា រាជធានីភ្នំពេញបានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០។ (អានបន្ថែម) - Video Advertisement -
កម្ពុជាស្នើបារាំងជួយសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នៅប៉ែកពាយព្យក្រុងភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសុំឲ្យបារាំងជួយកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់មួយកន្លែងទៀត នៅប៉ែកពាយព្យរាជធានីភ្នំពេញ ខណៈនៅតំបន់នេះមិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ការស្នើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា អង្គការ JICA របស់ជប៉ុន បានជួយកម្ពុជាជាច្រើនពិសេសនៅរាជធានីភ្នំពេញ ដោយបានកសាងស្ថានីយប្រព្រឹត្តទឹកកខ្វក់ជាច្រើនកន្លែងនៅរាជធានីភ្នំពេញ ។ ដោយឡែកនៅខាងជើងឆៀងលិចរាជធានីភ្នំពេញ មិនទាន់មានស្ថានីយទឹកកខ្វក់នៅឡើយទេ។ ដូច្នេះ ឯកឧត្តមក៏ស្នើបារាំងម្តងឱ្យជួយលើគម្រោងសាងសង់ស្ថានីយទឹកកខ្វក់មួយកន្លែងនេះ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយបានប្រើប្រាស់ ទោះបីជួយជាកម្ចី ឬក៏ជាជំនួយឥតសំណងក្តី និងដើម្បីធ្វើឲ្យទឹកមានគុណភាពស្អាតល្អ មុននឹងហូរចូលទៅដងទន្លេសាប។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះការអភិវឌ្ឍន៍រាជធានីភ្នំពេញ ហើយឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិរក្សនូវបេតិកភណ្ឌចាស់ៗផងដែរ។ ជាងនេះទៀត ឯកឧត្ដមក៏បានលើកឡើងពីគម្រោងសិក្សាសាងសង់រថភ្លើងល្បឿនលឿននៅក្នុងភ្នំពេញផងដែរ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងប្រព្រឹត្តទឹកកខ្វក់ភ្នំពេញនេះដែរ សេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏បានប្រគល់ដល់ដៃកម្ពុជាជាផ្លូវការ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ សេចក្តីព្រាងច្បាប់នេះ នឹងជួយឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត តាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និងប្រព័ន្ធលូដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ៕ […]
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ នឹងបញ្ចាប់ការសាងសង់តាមផែនការ
គិតមកដល់បច្ចុប្បន្ននេះ ដំណើរការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ សម្រេចលទ្ធផលបានប្រមាណ ៦០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមការគ្រោងទុក។ នេះបើសេចក្តីប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងបន្តថា នៅត្រឹមត្រីមាសទី១ ឆ្នាំ២០២២ គម្រោងជំហានទី១ ដែលមានសមត្ថភាពផលិតជិត ២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រេចបានប្រមាណជា៦០% ។ក្នុងនោះគម្រោងនេះ បានបែងចែកការដ្ឋានជាបីផ្នែកធំៗរួមមាន៖ -ផ្នែកទី១ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល អាងកូរយឺត-លឿន អាងរងកករ អាងច្រោះ អាងស្តុកទឹក អគារដាក់វត្ថុធាតុដើម អគារក្ល័រ មន្ទីរពិសោធ៍ទឹក ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។ -ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% និង ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។ -ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖ ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម ប្រវែង ៧គម សម្រេចបាន […]