ឧបនាយករដ្ឋមន្រ្តីស្នើឱ្យ ធ្វើទំនើបកម្មស្ថានីយច្រោះទឹកកខ្វក់ព្រះសីហនុ ៤​ ចំណុច

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៧ ខែតុលា បានចុះពិនិត្យស្ថានីយច្រោះសម្អាតទឹកកខ្វក់ ក្នុងក្រុងព្រះសីហនុដោយផ្ទាល់ ខណៈពេលចុះពិនិត្យ ក៏បានផ្ដល់អនុសាសន៍សំខាន់ៗ ៤ ចំណុច ដើម្បីធ្វើទំនើបកម្ម និងបង្កើតសមត្ថភាពរោងចក្រចម្រោះទឹកឱ្យមានស្ដង់ដារថែមទៀត។

ស្ថានីយច្រោះទឹកកខ្វក់នេះស្ថិតលើផ្ទៃដីទំហំ ១៦,២ហិចតា ដោយមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ពី ៦.៩០០ ទៅ  ៣០.០០០ ម៉ែត្រគូប/ថ្ងៃ។

ស្ថានីយនេះ ប្រើប្រាស់ប្រព័ន្ធ Aerated-Lagoons ដោយបំពាក់ម៉ូទ័របាញ់ខ្យល់ក្រោមទឹក (Blower aerator) និងម៉ូទ័របាញ់ខ្យល់លើទឹក (Surface aerator) ស្ថានីយបូមទឹកកខ្វក់ចំនួន០៤ ទីតាំង បូករួមនឹងបណ្តាញលូទឹកកខ្វក់ប្រវែង ៦៥,៨០គីឡូម៉ែត្រ ដែលគ្រប់ដណ្តប់ក្នុងសង្កាត់លេខ២ លេខ៣ និងលេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយពីបានស្តាប់បទបង្ហាញ និងធ្វើការពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

១. សិក្សាប្លង់គោលប្រព័ន្ធលូញែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលអាចប្រមូលទឹកកខ្វក់ចេញពីគ្រប់ផ្ទះប្រជាពលរដ្ឋ រួចបញ្ជូនទៅស្ថានីយច្រោះសម្អាតទឹក កាកសំណល់ ស្របតាមកំណើនរបស់ប្រជាជន និងពង្រីកសមត្ថភាពច្រោះសម្អាតដោយគោរពតាមបទដ្ឋានបច្ចេកទេស ដើម្បីឱ្យស្របទៅនឹងគោលដៅប្រែក្លាយទីក្រុងព្រះសីហនុឱ្យក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចពហុបំណង។

២. សិក្សាសមិទ្ធិលទ្ធភាព ក្នុងការតភ្ជាប់គ្នាជាបណ្ដាញរវាងប្រព័ន្ធច្រោះសម្អាតខ្នាតតូច និងប្រព័ន្ធច្រោះសម្អាតខ្នាតធំ ដែលមានស្រាប់។

៣. សិក្សាប្រព័ន្ធស្ទាក់ចាប់សំរាមស្វ័យប្រវត្តិកម្មដើម្បីទប់ស្កាត់សំរាម តាមបណ្ដោយអូរ ដើម្បីកុំឱ្យចូលសមុទ្រ។

៤. បន្តការងារថែទាំ-ប្រត្តិបត្តិការ ប្រព័ន្ធចម្រោះទឹកកខ្វក់ដែលមានស្រាប់ ក្នុងក្រុងព្រះសីហនុ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សាងសង់សម្រេចបាន ៣៣%ហើយ

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន […]

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសម […]

ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ […]

ជប៉ុនប្តេជ្ញាគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា

គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បានប្តេជ្ញាបន្ […]