គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សាងសង់សម្រេចបាន ៣៣%ហើយ

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងក្រុងតាខ្មៅ សម្រេចលទ្ធផលជារួមបានប្រមាណ ៣៣% ហើយ។ នេះបើឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើកនាំក្រុមការងារអនុវត្តគម្រោង ក្នុងដំណើរពិនិត្យការងារនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ជាមួយភាគីពាក់ព័ន្ធ និងក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS។

នាឱកាសនោះ ឯកឧត្តម រស់ វណ្ណា បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល គឺជាគម្រោងដ៏ធំ ដែលបាញ់ឆ្ពោះសម្រាប់បម្រើឱ្យផលប្រយោជន៍ និងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្រុងតាខ្មៅ និងបញ្ចៀសបញ្ហាផ្សេងៗ ដូចជាទឹកជំនន់ និងកាកសំណល់រាវជាដើម។ ឯកឧត្តមថា គម្រោងនេះ បានស្តែងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ តាមរយៈក្រសួងសាធារណការ ជាសេនាធិការ។

ក្នុងដំណើរចុះពិនិត្យគម្រោងផ្ទាល់បានឱ្យដឹងថា គិតត្រឹមបំណាចខែមេសា ឆ្នាំ២០២៦នេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងតាខ្មៅ សម្រេចលទ្ធផលជារួម៣៣%ហើយ ដែលគម្រោងទាំងមូលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៨ខាងមុខ។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅនេះ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%

វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រី […]

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសម […]

ត្រឹមឆ្នាំ ២០២៤៖ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសកម្ពុជា បានកើនឡើងជាង ៧០%

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ […]

ជប៉ុនប្តេជ្ញាគាំទ្រវិស័យទឹកស្អាត និងអភិវឌ្ឍប្រព័ន្ធឌីជីថលសម្រាប់គ្រប់គ្រងវិស័យទឹកស្អាតនៅកម្ពុជា

គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បានប្តេជ្ញាបន្ […]

សហគមន៍កូរ៉េ  ចង់មកជួយអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា

សាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC) បានជួបពិភាក្សាជាមួ […]