ឆ្នាំ២០២២ ធនាគារ SME ផ្តល់កម្ចីបាន ៥៣លានដុល្លារ ដល់សហគ្រាសជាង ២០០ទីតាំង

ក្នុងឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣០ទីតាំង ដែលមានថវិកាសរុបប្រមាណ ៥៣លានដុល្លារ។ នេះបើតាមរបាយការណ៍ដែលត្រូវបានបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុប លទ្ធផល ការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣»។

របាយការណ៍ដដែលនេះ បានបង្ហាញថា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងទី២ ដែលបានបញ្ចប់ដោយជោគជ័យ ដែលបានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២.៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប ៣៤០លានដុល្លារ ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារ SME Bank និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

មួយវិញទៀត ធនាគារ SME Bank បានកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ ដែលមានកញ្ចប់ទឹកប្រាក់សរុបចំនួន ១៥០លានដុល្លារ ។

បើគិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារនេះ បានផ្តល់ឥណទាននៃកញ្ចប់ថវិការសរុបនេះទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យ​ទេសចរណ៍​ប្រមាណ ៣០០ទីតាំង ដែលមានទំហំឥណទានសរុបប្រមាណជាង ៤២លានដុល្លារ។ (អានបន្ថែម)

ជាមួយគ្នានេះផងដែរ ក្នុងការស្តារវិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល គ្រោងនឹងទម្លាក់ថវិកា ១០០លានដុល្លារ បន្ថែមទៀតដល់ធនាគារសហគ្រាសធុនតូច និងមធ្យម (SME​ Bank) នៅក្នុងឆ្នាំ២០២៣។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]