ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង
ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។
ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។
ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖
១. ស្នើសុំការចូលរួមពីព្រះរាជអាជ្ញាក្នុងការឆែកឆេរផ្ទះនៅតំបន់រ៉ែអនាធិបតេយ្យ។
២-សហការជាមួយមន្ទីរដែនដីដើម្បីកំណត់អត្តសញ្ញាណម្ចាស់អណ្តូងរ៉ែទាំងអស់ដើម្បីចាត់ការតាមផ្លូវច្បាប់។
៣. ត្រូវដាក់កងកម្លាំងឱ្យប្រចាំការនៅទីនោះពី៦ខែទៅ១ឆ្នាំ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃសកម្មភាពខុសច្បាប់ទាំងអស់នោះ។
៤. ត្រូវលុបបំបាត់រាល់អណ្តូងរ៉ែអនាធិបតេយ្យខុសច្បាប់ទាំងអស់ និងស្តារឡើងវិញនូវទីតាំងដែលរងផលប៉ះពាល់។
៥. សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីគ្រប់គ្រងលំហូរនៃគ្រាប់រំសេវ គ្រឿងផ្ទុះ និងសារធាតុគីមី ដើម្បីទប់ស្កាត់ការប្រើប្រាស់របស់ពួកគេក្នុងការជីកយករ៉ែខុសច្បាប់។
៦. បង្កើតបណ្តាញទំនាក់ទំនងដែលបានត្រួតពិនិត្យក្នុងចំណោមអាជ្ញាធរខេត្ត និងក្រសួង ដើម្បីធានាបាននូវវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
ការបង្ក្រាបនេះបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរក្នុងការលើកកម្ពស់ច្បាប់ និងការពារបរិស្ថាននៅកម្ពុជា។
- Video Advertisement -