បច្ចុប្បន្នមានរោងចក្រ-សហគ្រាស ៤៦៣ កំពុងដំណើរការក្នុងខេត្តកំពង់ចាម

គិតរហូតមកទល់នឹងពេលនេះ ខេត្តកំពង់ចាមបានទាក់ទាញវិនិយោគិនមកបោះទុនលើគម្រោងអភិវឌ្ឍន៍ជាច្រើន។ ជាក់ស្តែង គម្រោងគ្រឹះស្ថាននិងរោងចក្រចំនួន ៤៦៣ កំពុងតែដំណើរការនៅក្នុងក្រុងនិងស្រុកចំនួន ៦ នៅក្នុងខេត្តកំពង់ចាម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅក្នុងវិស័យការងារ ខេត្តកំពង់ចាមមានសហគ្រាសគ្រឹះស្ថានសរុបចំនួន ៤៦៣ គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិតសរុប ៤៤.៦៣៥ នាក់ ក្នុងនោះមានស្រីចំនួន ៣៤.៣៦០ នាក់។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា ក្នុងចំណោមសហគ្រាសគ្រឹះស្ថានទាំងនោះ បានទាក់ទាញនូវគម្រោងរោងចក្រកាត់ដេរ និងដេរស្បែកជើងចំនួន ២២ កន្លែង មាននៅក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម ដោយបានផ្តល់ការងារដល់កម្មករ-កម្មការិនីចំនួន ៣២ ៤៥៣ នាក់។

ឯកឧត្តមបន្តថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមសរុបមាន ៧.៣៩២.៧៣៨លានរៀល ស្នើនឹង ១.៨០៥ លានដុល្លារ ដែលស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប ដោយសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗចំនួន៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។

ឯកឧត្តមបានបញ្ជាក់ទៀតថា វិស័យកសិកម្ម រួមចំណែកចំនួន ៤១,១% នៃសេដ្ឋកិច្ចខេត្ត កើនឡើងពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ វិស័យសេវាកម្ម រួមចំណែកចំនួន ៣៧,៧% នៃសេដ្ឋកិច្ចខេត្ត ថយចុះ៥,៩% និង វិស័យឧស្សាហកម្ម រួមចំណែកចំនួន ២១,២% នៃសេដ្ឋកិច្ចខេត្ត កើនឡើង ១១,៣%៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង […]

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]