ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣ភាគរយ

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន ៦៣%  គិតត្រឹមដំណាច់ឆ្នាំ២០២២ ដោយក្រុមហ៊ុនសាងសង់ នឹងពន្លឿនការសាងសង់ឱ្យសម្រេចបាន ៩០ភាគរយ ត្រឹមខែមីនានេះ។​ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និង ទិសដៅការងារឆ្នាំ២០២៣ របស់គណៈក​ម្មការ​ត​ម្រ​​ង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី៩ ខែមករា ដឹកនាំដោយឯកឧត្តម តឹករ៉េត សំរេច រដ្ឋ...

អាន​បន្ថែម

រដ្ឋនឹងបន្តគោលនយោបាយដ៏សំខាន់នេះ សម្រាប់គម្រោងវិនិយោគ៣០ឆ្នាំទៅមុខទៀត

ប្រមុខរាជរដ្ឋាភិបាល នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគោលនយោបាយ “ទឹក ផ្លូវ ភ្លើង មនុស្ស” សម្រាប់អភិវឌ្ឍន៍ប្រទេស​ បន្ទាប់ពីគោលនយោលបាយនេះ ត្រូវបានអនុវត្ត និងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។​ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នៅថ្ងៃទី៩ ខែមករា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា គ្មានផ្លូវ គ្មានស្ពាន មិនអាចសម្រេចការអភិវឌ្ឍបាននោះទេ។ (អានបន្ថែម...

អាន​បន្ថែម

ក្រសួងបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៧ជា៤គន្លង ជាផ្លូវការហើយ

រាជរដ្ឋាភិបាលកម្ពុជា បើកការដ្ឋានសាងសង់ ពង្រីកនិង លើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមដំណើរដោយឯកឧត្តម វ៉ាង វិនធៀន (H.E Mr. Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន នៅទី០៩ ខែមករា ឆ...

អាន​បន្ថែម

ការចរចាលើតំបន់ប្រេង-ឧស្ម័នដ៏មហាសាល រវាងកម្ពុជា-ថៃ ឈានជិតដល់ចុះកិច្ចព្រមព្រៀងហើយ

ការចរចាបញ្ហាផ្ទៃសមុទ្រត្រួតស៊ីគ្នាអំពីការរុករកប្រេង និងឧស្ម័នដ៏ធំសម្បើមក្នុងតំបន់អភិវឌ្ឍរួម (JDA) នៃឈូងសមុទ្រថៃ រវាងកម្ពុជា-ថៃ បានឈានដល់មួយកម្រិតទៀត និងកៀកនឹងចុះកិច្ចព្រមព្រៀងហើយ។ នេះបើតាមគេហទំព័រសារពត៌មាន The Stars កាលពីថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០២៣។ ភាគីថៃបានលើកយកបញ្ហានេះ មកប្រជុំពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់ខ្លួនជាសម្ងាត់រយៈពេល ២០នាទីទៅលើសំណើកិច្ចព្រមព្រៀងលើតំបន់អភិវឌ្ឍន៍រួមគ្នា (J...

អាន​បន្ថែម

ឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ

ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៣។ លោក  Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់...

អាន​បន្ថែម

កម្ពុជា អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤,៦ពាន់លានដុល្លារ​ក្នុងឆ្នាំ២០២២

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ អនុម័តគម្រោងវិនិយោគមានតម្លៃសរុប ៤៦៨៥​ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង ៧.៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ CDC អនុម័ត គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានតម្លៃសរុប ៣ ៤៤៩ លានដុល្លារ កើនឡើង ៤៩ ភាគរយ ធៀបនឹងឆ្នាំ២០២១។​ ដោយឡែក គម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃសរុប ១ ២៣៥ លានដុល្លារ ថយចុះ ៣៩ភាគ។ គម្រោងវិនិយោគក្នុងស្រុក មានទុនវិនយោគសរុប ២ ៧០៧​ លានដុល្លារ រួ...

អាន​បន្ថែម

ក្រួសួងប្តេជាសម្រេចផែនការសកម្មភាពថ្មីឱ្យបានជោគជ័យ ដើម្បីអភិវឌ្ឍ៍វិស័យដឹកជញ្ជូនកម្ពុជាក្នុងឆ្នាំ២០២៣

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីជំរុញវិស័យសារធារណការ និងដឹកជញ្ជូនកម្ពុជាឱ្យកាន់តែប្រសើរឡើង ក្រសួងបានសម្រេចអនុម័តផែនការសកម្មភាពថ្មីចំនួន ១១២ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ។ នេះបើតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលសម្រេចបានសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ថ្ងៃទី៥ មករា។ ឯកឧត្តម កែន រដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានឱ្យដឹងថា ផែនការសកម្មភាពថ្មីៗចំនួន ១១...

អាន​បន្ថែម

ផ្សារអាមេរិកដ៏ល្បីឈ្មោះ Walmart គ្រោងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា

Walmart ក្រុមហ៊ុនផ្សារលក់រាយល្បីឈ្មោះនៅសហរដ្ឋអាមេរិក កំពុងស្វែងរកឪកាសវិនិយោគ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដំណាងក្រុមហ៊ុន Walmart លោកស្រី Anbinh Phan បានលើកឡើងនៅគម្រោងរបស់ក្រុមហ៊ុន ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។​ លោកស្រី បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន ...

អាន​បន្ថែម

ត្រឹមឆ្នាំ២០២២ ធនាគារSME កម្ពុជា បានផ្តល់កម្ចីជាង ៤១លានដុល្លារដល់អាជីវកម្មទេសចរណ៍ ២៩១ទីតាំង

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់កម្ចីចំនួន ៤១,៥២ លានដុល្លារអាមេរិក ស្មើនឹង ២៧,៦៨% ដល់អាជីវកម្មទេសចរណ៍ចំនួន ២៩១ទីតាំង។ នេះបើតាមការប្រកាសឱ្យដឹងពីធនាគារនេះ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។ កម្ចីនេះដែរ ស្ថិតក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានថវិកាសរុបប្រមាណ ១៥០លានដុល្លារអាមេរិក។ ក្នុងនោះ ហិរញ្ញប្បទាន...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងធំៗ៣ តម្លៃ១៦លានដុល្លារ ក្នុងខេត្តកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីលើគម្រោងវិនិយោគចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុប ១៦លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៣កន្លែង នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖៖ ១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្...

អាន​បន្ថែម

អាជ្ញាធរខេត្តកណ្តាល ព្រមានបិទអាជីវកម្មកំពង់ចម្លង ដែលមិនអនុវត្ត​គោលការណ៍​សុវត្ថិភាព​

រដ្ឋបាលខេត្តកណ្តាល បានព្រមាន​បិទ​អាជីវកម្ម​កំពង់ចម្លង​ទាំងឡាយណា ដែលមិនអនុវត្ត​គោលការណ៍​បច្ចេកទេសសុវត្ថិភាព​ទូក​ចម្លងបានត្រឹមត្រូវ​​ ដែល​តម្រូវឱ្យមានការ​ប្រើប្រាស់​ទូក​ដែក​មាន​ទំហំ​ខ្នាត​សមស្រប ឬ​សា​ឡង់​មក ជំនួស​ទូក​ឱប​ ដើម្បី​សុវត្ថិភាព​អ្នកដំណើរ​។ នេះបើតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការងារគ្រប់គ្រងអាជីវកម្មកំពង់ចម្លង ក្នុងខេត្តកណា្តលនៅថ្ងៃទី៥ មករា។ នាឱកាសនោះ លោកជី ស៉ីវុដ្ឋា នាយករដ្ឋបាលសាលា...

អាន​បន្ថែម

រដ្ឋសម្រេចបង្កើតភូមិថ្មីចំនួន ១៥ទៀត នៅក្នុងខេត្តពោធិ៍សាត់

ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតភូមិថ្មីចំនួន ១៥ ស្ថិតក្នុងក្រុង ស្រុកមួយចំនួនទៀតនៅខេត្តពោធិ៍សាត់។ នេះបើតាមប្រកាសលេខ ៧៤០៦ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ភូមិទាំង ១៥នេះ រួមមាន៖ ភូមិបរវង្ស ស្ថិតក្នុងសង្កាត់ចំរើនផល, ភូមិផ្ទះព្រៃ ភូមិសំពៅមាស ភូមិចំការចេក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ, ភូមិថ្មីបីដុំ ភូមិអូរត្រាវ ភូមិឈើទាលរូង ស្ថិតក្នុងសង្កាត់រលាប។ ភូមិទាំងនេះ ស្ថិតក្នុងក្រុងពោធិ៍សាត់ ភូមិតាម៉ៅ ...

អាន​បន្ថែម