ប្លង់មេសម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ត្រូវបានអនុម័តហើយ

ក្រុមហ៊ុន Canopy Sands Development ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prince Holdings Group កាលពីថ្មីៗនេះ បានសម្រេចអនុម័តទទួលយកប្លង់មេនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរាមតម្លៃជាង ១៦ ពាន់លានដុល្លារ ដែលទើបតែសិក្សារួចរាល់ដោយក្រុមហ៊ុនសិង្ហបូរី Surbana Jurong។ នេះបើយោងតាមសារព័ត៌មាន The Straits Times។ គម្រោងរាមទីក្រុងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដី ៨៣៤ ហិកតា ពោលគឺនឹងផ្លាស់ប្តូរមុខមាត់តំបន់រាមទៅជាទីក្រុងពាណិជ្ជកម្ម និង...

អាន​បន្ថែម

បច្ចុប្បន្នភាពតម្លៃដីធ្លីនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ

ទោះជាមានវិបត្តិកូវីដ១៩ ក្ដី ទីផ្សារអចលនទ្រព្យនៅកម្ពុជាចាត់ទុកថានៅមានលំនឹង។ ថ្វើបើចំនួនការទិញលក់ថមថយប្រមាណពី ១៥% ទៅ ២០% ក្ដី ក្នុងឆ្នាំ ២០២០ តម្លៃដីធ្លីជាមធ្យមនៅតែរក្សាជំហររឹងមាំ ឬធ្លាក់ចុះបន្ដិតបន្ដួចទៅតាមតំបន់។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate ក្នុងឆមាសទី ២ ឆ្នាំ ២០២០ តម្លៃដីធ្លីនៅខេត្តសៀមរាប និងខេត្តព្រះសីហនុជាមធ្យមបានធ្លាក់ចុះប្រមាណ ១១,២% និង ៧,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្...

អាន​បន្ថែម

កូរ៉េនឹងជួយបង្កើតគម្រោងកសិដ្ឋានវៃឆ្លាតលើផ្ទៃដីជាង ១០០ ហិកតា នៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានវៃឆ្លាត (Smart Farm Project) លើផ្ទៃដីជាង ១០០ ហិកតានៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្ម។ ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគម...

អាន​បន្ថែម

ក្រុមហ៊ុនចិននឹងសម្រុកសាងសង់ព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ហៅកាត់ថា AIAI នឹងពន្លឿនការសាងសង់គម្រោងព្រលានយន្តហោះសៀមរាបថ្មីឱ្យសម្រេចបាន ៦៧% ក្នុងឆ្នាំ ២០២១ ដើម្បីឈានដល់ការសម្រេចទាំងស្រុងនៅឆ្នាំ ២០២៣ តាមផែនការ។ នេះបើយោងតាម ការចុះពិនិត្យវឌ្ឍនភាពនៃការដ្ឋានសំណង់ របស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។ ក្រមហ៊ុនបានរាយការថា គិតត្រឹមចុងឆ្នាំ ២០២០...

អាន​បន្ថែម

ដំណើរការស្តារអូរប្រឡាយធម្មជាតិខេត្តព្រះសីហនុ សម្រេចបានជាង ៩០% ហើយ

គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិប្រវែង២៧គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ សម្រេចបាន ៩៣,៤២% ហើយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិនេះ កំពុងអនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ រួមជាមួយនឹងក្រុមហ៊ុន BUCG ដោយប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។ បើយោងតាមភាគីទាំង ការងារធំៗ ដែលកំពុងអនុវត្...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ទី១២៦ (៦ កុម្ភៈ ២០២១)

<div class="youtube"> https://www.youtube.com/watch?v=aHNzh3EwJJo&t=25s </div> មាតិកាប្រចាំសប្តាហ៍ ៦ កុម្ភៈ ២០២១៖ #1 រដ្ឋគ្រោងវិនិយោគផ្ទាល់សរុប ១៤០០លានដុល្លារ នៅឆ្នាំ២០២១ ភាគច្រើនជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ [អានបន្ថែម] #2 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ [អានបន្ថែម] #3 ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ច...

អាន​បន្ថែម

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល បើកឱ្យដៃគូរពាណិជ្ជកម្ម ដាក់ពាក្យកក់ជួលយកទីតាំងហើយ

ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសបើកឱ្យដៃគូរពាណិជ្ជកម្ម និងម្ចាស់ម៉ាកផលិតផលល្បីៗ ចាប់ផ្តើមដាក់ពាក្យជួលយកទីតាំងក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ហើយ មុននឹងផ្សារទំនើបដ៏ធំនេះបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខក៏នឹងសម្ពោធជាផ្លូវការនៅខែ មិថុនា ខាងមុខនេះផងដែរ។ លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ក្នុងពិធីបើកឱ្យក...

អាន​បន្ថែម

គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ

វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ លើសព...

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទី...

អាន​បន្ថែម

គម្រោងអភិវឌ្ឍន៍ធំៗ ចំនួន៣ ជាប់ពានរង្វាន់ឆ្នើមលើការងារប្រែមុខមាត់សហគមន៍

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ចំនួន ៣ នៅរាជធានីភ្នំពេញ សៀមរាប និងពោធិ៍សាត់ កាលពីថ្មីៗ នេះ បានទទួលពានរង្វាន់ជាគម្រោងឆ្នើម លើការងាររៀបចំផែនការនគរូបនីយកម្ម និងប្រែមុខមាត់សហគមន៍។ ពិធីប្រគល់នេះរង្វាន់ត្រូវបានធ្វើឡើង ដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមកនេះ ក្រោមវត្តមាន ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។ គម្រោងទាំង៣ ដែលទទួលពានរង្វាន់រួ...

អាន​បន្ថែម

រដ្ឋសម្រេចផ្ដល់ផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា សាងសង់អគារទីស្ដីការក្រសួងមុខងារសាធារណៈ

រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ផ្ទៃបឹងតាមោក ៤ ហិកតាឱ្យទៅក្រសួងមុខងារសាធារណៈ ដើម្បី សាងសង់អគារទីស្ដីការក្រសួងថ្មី។ នេះបើយោងតាមអនុក្រឹត្យ លេខ ៦៣ សជណ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២១។ លិខិតដដែលនេះបានឱ្យដឹងថា ទីតាំងផ្ទៃដីបឹងតាមោកចំនួន ៤ ហិកតា នេះ មានទីតាំងស្ថិតនៅជាប់នឹងភាគខាងលិចនៃទីតាំងដីរបស់ក្រសួងយុត្តិធម៌ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកភ្នៅ ។ គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២០ នេះរដ្ឋាភិបាលកម្ពុជាបា...

អាន​បន្ថែម

ឯកឧត្តមស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពការស្ថាបនាផ្លូវ និងស្ពាន ១០ គម្រោងធំៗ នៅកម្ពុជា

ទោះមានវិបត្តិកូវីដក្ដី ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងយ៉ាងមុតមាំថា រាល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅកម្ពុជា ដំណើរការទៅដោយរលូន ហើយគ្មានការផ្អាកគម្រោងណាមួយនោះទេ។ ឯកឧត្តម បានមានប្រសាសន៍ដូច្នេះក្នុង ឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់កាលពីថ្ងៃទី ៤ កុម្ភៈ កន្លងមកនេះ ព្រមជាមួយការសរុបត្រួសៗនូវគម្រោងសំខាន់ៗជាច្រើនដូចជា៖ ១) ការដ្ឋាន...

អាន​បន្ថែម