កូរ៉េនឹងជួយបង្កើតគម្រោងកសិដ្ឋានវៃឆ្លាតលើផ្ទៃដីជាង ១០០ ហិកតា នៅកម្ពុជា

រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើតកសិដ្ឋានវៃឆ្លាត (Smart Farm Project) លើផ្ទៃដីជាង ១០០ ហិកតានៅកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យកសិកម្ម។

ការចុះហត្ថលេខានេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក Harry Hwang នាយកប្រតិបត្តិ និងជាស្ថាបនិកនៃសមាគមសហព័ន្ធផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា-កូរ៉េ (CKEF)។

គម្រោងនេះ រួមមានការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសថ្នាក់ជាតិ ផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសនានាជូនមន្ត្រីបច្ចេកទេស និងកសិករនៅតាមបណ្តារាជធានី-ខេត្តទាំង២៥។

លើសពីនេះ គម្រោងក៏រួមបញ្ចូលការអភិវឌ្ឍផ្ទៃដីទំហំប្រមាណ ១០០ ហិកតា ជាទីតាំងដាំដុះដំណាំ និងស្រាវជ្រាវរកប្រភេទដំណាំដែលមានសក្តានុពលសម្រាប់ផលិតកម្ម និងទីផ្សារផងដែរ។

យ៉ាងណាមិញ ភាគីទាំង ២ មិនទាន់សម្រេចជ្រើសរើសយកទីតាំងដែលនឹងត្រូវអនុវត្តគម្រោងនៅឡើយទេ ដោយ ឯកឧត្តមប្រតិភូនឹងត្រូវសុំការណែនាំបន្ថែមពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមុនសិន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]