រដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៧ នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ​ផុសផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមា...

អាន​បន្ថែម

សភាពាណិជ្ជកម្មអាស៊ាន គ្រោងដឹកនាំសមាជិកខ្លួនរប្រមាណ១០០ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ដោយសន្យាថានឹងដឹកនាំសមាជិកខ្លួនរហូត១០០ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគ ពិសេសការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ នាជំនួបនោ...

អាន​បន្ថែម

កម្មវិធី OpenPaths ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍បានហើយ ជួយរដ្ឋសន្សំថវិកាទៀត

កម្មវីធី OpenPaths របស់ក្រុមហ៊ុន Bentley System កំពុងជួយរដ្ឋាភិបាលជុំវិញពិភពលោក ពិសេសប្រទេសកាណាដាសន្សំថវិការាប់លានដុល្លារលើការគ្រប់គ្រងចរាចរណ៍តាមរយៈគំរូ Dynamic Traffic Assignment (DTA) ដែលប្រកបដោយភាពច្នៃប្រឌិត។ នេះបើយោងតាមរបាយការណ៍ករណីសិក្សានៃប្រើប្រាស់កម្មវីធី OpenPaths របស់ Bentley ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ តាមរយៈការប្រើប្រាស់ OpenPaths គំរូ Dynamic Traffic Assignment (DTA)  នៅតំបន់យ៉កនៃប...

អាន​បន្ថែម

ចិន ប្រកាសមានបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា

គណៈប្រតិភូចិន បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមគណៈប្រតិភូ បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីរឿងនេះរួចរាល់ហើយ។ ថ្លែងក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកប្រតិភូចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា​ គណៈប្រតិភូចិន បានមកពិភាក្សា និងស្វែងយល់លើការវិនិយោគគ្រឿងយន្តកស...

អាន​បន្ថែម

ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក ពី១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ​ ដើម្បីឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅក្រុងភ្នំពេញ។ ពិធីចុះហត្ថលេខាលើជំនួយនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន ល...

អាន​បន្ថែម

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch បង្ហើបវិធីប្រើ AI ពិនិត្យគុណភាពផ្លូវថ្នល់

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch ថ្មីនេះ បានបង្ហើបពីរបៀបប្រើប្រាស់ Drone ប្រព័ន្ធ AI រួមជាមួយនឹងកម្មវិធីគំរូសំណង់ភ្លោះ iTwin ដើម្បីត្រួតពិនិត្យគុណភាពគម្រោងសំណង់ផ្លូវ ពិសេសគុណភាពការសាងសង់គ្រឹះ និងការក្រាលកៅស៊ូ។ ការប្រើបច្ចេកវិទ្យានេះ នឹងក្លាយជាដំណោះស្រាយថ្មីមួយ ជំនួសឱ្យការចុះទៅត្រួតពិនិត្យផ្លូវនៅការដ្ឋានជាក់ស្ដែង ដែលចំណាយច្រើនទាំងលើកម្លាំងមនុស្ស ថវិកា និងពេលវេលា។ លើសពីនេះ វាក៏ជួយឱ្យការពិ...

អាន​បន្ថែម

សម្តេចតេជោប្រកាសសង់ផ្ទះឱ្យអតីតយុទ្ធជនឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល៥ឆ្នាំ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកាសសាងសង់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបាន ១០០ខ្នង ក្នុង១ឆ្នំា សម្រាប់រយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ក្នុងឱកាសមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំង​ប្រទេស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ សម្តេចតេជោ បានថ្លែងថា ការជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ន...

អាន​បន្ថែម

អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា

អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៦៧៥.០០០ដុល្លារ គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC តាមរយៈអង្គការ NPA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ជំនួយឥតសំណងនេះ ត្រូវបានផ្តល់ឱ្យអង្គភាព CMAC សម្រ...

អាន​បន្ថែម

រយៈពេល៨ខែ៖ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ី ជិត៧ម៉ឺននាក់ កើនឡើងជិត១០%

គិតត្រឹមរយៈពេល៨ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរម៉ាឡេស៊ី ជិត៧ម៉ឺននាក់ ពោលគឺកើនឡើងជិត១០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងទេសចរណ៍បានឱ្យដឹងថា យោងតាមទិវាទេសចរណ៍ពិភពលោក និងសន្និសិទទេសចរណ៍ពិភពលោកឆ្នាំ២០២៥ ដើម្បីអបអរសាទរការដាក់ចេញយុទ្ធនាការ «ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ដែលចូលរួមដោយរដ្ឋបាលនៃរដ្ឋម៉ាឡាកា សហការជាមួយក...

អាន​បន្ថែម

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ សម្រេចបានជាង ៨៧%

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេគង្គក្រចេះ និងផ្លូវតភ្ជាប់ សម្រេចការងារសាងសង់ជារួមបានប្រមាណ៨៧,២៥% ខណៈស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះសម្រេចការសាងសង់ស្ទើរ១០០%។ នេះបើតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់តាមទំព័រហ្វេកប៊ុកផ្លូវការរបស់លោក កាលពីពេលថ្មីៗនេះ។ បើតាមលោក ផន រឹម បានឱ្យដឹងថា ផ្លូវតភ្ជាប់មានប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាល ស្...

អាន​បន្ថែម

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មឌីជីថលលំដាប់ពិភព ដើម្បីដោះស្រាយឧបសគ្គភូមិសាស្ត្រ និងផលលំបាកនៃគម្រោងសាងសងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ ការមានជំនួយពីប្រព័ន្ធAI និងបច្ចេកវិទ្យាវិស្វកម្មឌីជីថលទាំងនេះ នឹងជួយឱ្យគម្រោងផ្លូវល្បឿនលឿនថ្មីនេះ ក្លាយជាគម្រោងដ៏ទំនើប ធន់ និងមានប្រសិទ្ធភាពខ្ពស់បំផុតមួយនៅកម្ពុជានាពេលអនាគត។ មកសិក្សាទាំងអស់គ្នាថា ក្រុមហ៊ុនចិនមួយ...

អាន​បន្ថែម

មហាសេដ្ឋីក្រុមហ៊ុន Thomson Medical បង្ហាញគម្រោង 4.3 ពាន់លានដុល្លារ អភិវឌ្ឍន៍ចម្រុះនៅប្រទេសម៉ាឡេស៊ី

នៅក្នុងការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះដែលសន្យាថានឹងកែប្រែសម្រស់ទីក្រុងឡើងវិញនៅក្នុងប្រទេសម៉ាឡេស៊ី សហគ្រិនដែលជាមហាសេដ្ឋី Peter Lim ស្ថាបនិកក្រុមហ៊ុន Thomson Medical បានប្រកាសផែនការសម្រាប់គម្រោងប្រើប្រាស់ចម្រុះដ៏ធំដែលមានទឹកប្រាក់ចំនួន 4.3 ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមប្រកបមហិច្ឆតានេះមានគោលបំណងបញ្ចូលគ្នានូវអគារលំនៅឋាន ពាណិជ្ជកម្ម និងវេជ្ជសាស្ត្រ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់លោក Lim ក្នុងការលើកកម្ព...

អាន​បន្ថែម