៩ខែ កម្ពុជាទទួលបានគម្រោងថ្មី ៥៤៦គម្រោង មានទុនជិត ៨ពាន់លានដុល្លារ

រយៈពេល៩ខែនៃ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគជិត ៨ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៧,៨ពាន់លានដុល្ល...

អាន​បន្ថែម

រយៈពេល ៨ខែ ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសិង្ហបុរីជិត ៣ម៉ឺននាក់ កើនជិត ៤%

នៅក្នុងរយៈពេល ៨ខែ ពោលគឺចាប់ពីខែមករា-សីហា ឆ្នាំ២០២៥ ភ្ញៀវទេសចរសិង្ហបុរី បានចូលមកទស្សនាប្រទេសកម្ពុជាជិត ៣ម៉ឺននាក់ កើនជិត ៤% ខណៈកម្ពុជា-សិង្ហបុរី សហការរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ទ្វេភាគីផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ ឯកឧត្តម Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសស...

អាន​បន្ថែម

កម្ពុជា-ព្រុយណេ ប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិលើវិស័យទេសចរណ៍ទ្វេភាគីបន្ថែមទៀត

កម្ពុជា និងព្រុយណេ បានប្តេជ្ញារួមគ្នាពង្រឹង និងជំរុញវិស័យទេសចរណ៍ទ្វេភាគីបន្ថែមទៀត ខណៈភាគីទាំងពីរ ក៏បានឯកភាពគ្នា នឹងចុះអនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍នៅឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក DATO DR ABDUL MANAF METUSSIN, រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០...

អាន​បន្ថែម

Bentley ផ្តល់រង្វាន់សរុប ១ លានដុល្លារ ដល់អាជីវកម្ម ៤ ដែលប្រើបច្ចេកវិទ្យា iTwins និង Cesium

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះ បានផ្ដល់រង្វាន់សរុប ១ លានដុល្លារឱ្យទៅក្រុមហ៊ុន start-up ចំនួន ៤ ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រើ iTwins និង Cesium ដើម្បីធ្វើបដិវត្តន៍ការរចនា និងការគ្រប់គ្រងអាជីវកម្មរបស់ពួកគេ។ ក្រុមហ៊ុនជ័យលាភីទាំងបួនដែលត្រូវបានជ្រើសរើស នីមួយៗនឹងទទួលបានមូលនិធិរហូតដល់ ២៥០,០០០ ដុល្លារ បូករួមទាំងការគាំទ្រផ្នែកបច្ចេកទេស និងទីផ្សារយ៉ាងទូលំទូលាយពី Bentley ក្នុងរយៈពេលបួនខែ។ ចំណុ...

អាន​បន្ថែម

ADB ប្រកាសទម្លាក់កំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចកម្ពុជាពី ៦,១% មកនៅត្រឹម ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦។ នេះបើយោងតាមរបាយការណ៍របស់ ADB ដែលផ្សាយចេញនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ADB បញ្ជាក់ថា ការបន្ថយកំណើនសេដ្ឋកិច្ចកម្ពុជា គឺឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញរប...

អាន​បន្ថែម

ស្វែងយកពីវិធីប្រើប្រាស់បច្ចេកវិទ្យា Geospatia​l ដើម្បីគ្រប់គ្រងរោងចក្រថាមពល

រោងចក្រថាមពលភាគច្រើននាពេលបច្ចុបន្បន្នដូចជា​ ធ្យូងថ្ម ឧស្ម័នធម្មជាតិ សូឡា វារីអគ្គសនី ក៏ដូចជារោងចក្រថាមពលដើរដោយខ្យល់ជាដើម បាននិងកំពុងត្រូវបានរចនា និងគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងធម្មតាទូទៅ ដែលនេះគឺមិនគ្រប់គ្រាន់នោះទេ ពិសេសនៅពេលដែលពិភពលោកយើងកំពុងជូួបប្រទះនឹងគ្រោះធម្មជាតិដែលមិនបានរំពឹងទុកជាច្រើន។ ជាក់ស្ដែង នៅប្រទេសកម្ពុជា យើងមិនអាចស្មានដឹងនោះទេថានឹងមានគ្រោះធម្មជាតិពេលណា។ ពេលខ្លះយើងអាចមានគ្រោះទឹកជំ...

អាន​បន្ថែម

រដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៧ នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ​ផុសផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមា...

អាន​បន្ថែម

សភាពាណិជ្ជកម្មអាស៊ាន គ្រោងដឹកនាំសមាជិកខ្លួនរប្រមាណ១០០ក្រុមហ៊ុន មកវិនិយោគនៅកម្ពុជា

សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន បានបង្ហាញការចាប់អារម្មណ៍លើសក្តានុពលវិនិយោគនៅកម្ពុជា ដោយសន្យាថានឹងដឹកនាំសមាជិកខ្លួនរហូត១០០ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគ ពិសេសការវិនិយោគលើវិស័យទេសចរណ៍កម្ពុជាថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក DATO Sohaimi Shahadan ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ នាជំនួបនោ...

អាន​បន្ថែម

កម្មវិធី OpenPaths ជួយដោះស្រាយបញ្ហាស្ទះចរាចរណ៍បានហើយ ជួយរដ្ឋសន្សំថវិកាទៀត

កម្មវីធី OpenPaths របស់ក្រុមហ៊ុន Bentley System កំពុងជួយរដ្ឋាភិបាលជុំវិញពិភពលោក ពិសេសប្រទេសកាណាដាសន្សំថវិការាប់លានដុល្លារលើការគ្រប់គ្រងចរាចរណ៍តាមរយៈគំរូ Dynamic Traffic Assignment (DTA) ដែលប្រកបដោយភាពច្នៃប្រឌិត។ នេះបើយោងតាមរបាយការណ៍ករណីសិក្សានៃប្រើប្រាស់កម្មវីធី OpenPaths របស់ Bentley ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។ តាមរយៈការប្រើប្រាស់ OpenPaths គំរូ Dynamic Traffic Assignment (DTA)  នៅតំបន់យ៉កនៃប...

អាន​បន្ថែម

ចិន ប្រកាសមានបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា

គណៈប្រតិភូចិន បានបង្ហាញពីបំណងចង់វិនិយោគលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមគណៈប្រតិភូ បានមកជួបពិភាក្សាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអំពីរឿងនេះរួចរាល់ហើយ។ ថ្លែងក្នុងកិច្ចពិភាក្សាជាមួយក្រុមអ្នកប្រតិភូចិន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា​ គណៈប្រតិភូចិន បានមកពិភាក្សា និងស្វែងយល់លើការវិនិយោគគ្រឿងយន្តកស...

អាន​បន្ថែម

ជប៉ុន ជួយកម្ពុជាជាង ៤០លានដុល្លារ ពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយឥតសំណងជាង ៤០លានដុល្លារ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីពង្រីកសមត្ថភាព​រោងចក្រផលិតទឹកស្អាតភូមិព្រែក ពី១៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ១៩៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ​ ដើម្បីឆ្លើយតបនឹងផែនការមេផ្គត់ផ្គង់ទឹកស្អាតនៅក្រុងភ្នំពេញ។ ពិធីចុះហត្ថលេខាលើជំនួយនៃគម្រោងពង្រីកសមត្ថភាព រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតភូមិព្រែក ធ្វើឡើងនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមាន ល...

អាន​បន្ថែម

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch បង្ហើបវិធីប្រើ AI ពិនិត្យគុណភាពផ្លូវថ្នល់

ក្រុមហ៊ុនវិស្វកម្មកលំដាប់ពិភពលោក Benesch ថ្មីនេះ បានបង្ហើបពីរបៀបប្រើប្រាស់ Drone ប្រព័ន្ធ AI រួមជាមួយនឹងកម្មវិធីគំរូសំណង់ភ្លោះ iTwin ដើម្បីត្រួតពិនិត្យគុណភាពគម្រោងសំណង់ផ្លូវ ពិសេសគុណភាពការសាងសង់គ្រឹះ និងការក្រាលកៅស៊ូ។ ការប្រើបច្ចេកវិទ្យានេះ នឹងក្លាយជាដំណោះស្រាយថ្មីមួយ ជំនួសឱ្យការចុះទៅត្រួតពិនិត្យផ្លូវនៅការដ្ឋានជាក់ស្ដែង ដែលចំណាយច្រើនទាំងលើកម្លាំងមនុស្ស ថវិកា និងពេលវេលា។ លើសពីនេះ វាក៏ជួយឱ្យការពិ...

អាន​បន្ថែម