រដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន ១៧ នៅក្រុងព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបន្តផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៧គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ២៨០លានដុល្លារ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ​ផុសផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ប្រភពដដែលនេះ បានឱ្យដឹងថា ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ដល់គម្រោងចំនួន ១៧ គម្រោង រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ១០ និង គម្រោងថ្មី ចំនួន ៥ និង គម្រោងមានស្រាប់ចំនួន ២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុបប្រមាណ ២៨០ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ២.១៩៥ កន្លែង។

គម្រោងទាំង ១៧ នេះ មានជាអាទិ៍ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ, គម្រោងរោងចក្រកែច្នៃអាលុយមីញ៉ូម, គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសម្រាប់សត្វចិញ្ចឹម, គម្រោងអគារពហុមុខងារ និង គម្រោងសណ្ឋាគារ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០២៤ រហូតដល់ខែ កញ្ញា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន ៣៩២គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧.៨០១លានដុល្លារ និង អាចបង្កើតការងារ ៥០.៦៧០កន្លែង។

ក្នុងនោះ, គម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៨៦គម្រោង, គម្រោងវិនិយោគថ្មី ១៦៦គម្រោង, គម្រោងពង្រីក ២៥គម្រោង និង គម្រោងវិនិយោគមានស្រាប់ ១៥គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

រដ្ឋជំរុញឱ្យវិស័យសំណង់កម្ពុជាប្រែក្លាយជាឧស្សាហកម្មបង្កើនចរន្តសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពរស់នៅ

ថ្នាក់ដឹកនាំក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សង្កត់ធ្ង […]