ព័ត៌មានសំណង់
កម្ពុជា-អង់គ្លេស សហការគ្នាពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈឆ្នាំ២០២២ មានជិត ១ពាន់លានដុល្លារ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងធុរកិច្ច និងពាណិជ្ជកម្មចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ខណៈទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរមានជិត ១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះបើយោងតាម ពិធីចុះហត្ថលេខា ដែលបានធ្វើឡើងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ដូមីនិក វីលៀ...
អានបន្ថែមរដ្ឋគ្រោងបង្កើតទីលានប្រណាំងទូកខ្នាតអន្តរជាតិជាអចិន្ត្រៃយ៍មួយនៅខេត្តកំពត
អាជ្ញាធរខេត្តកំពត កំពុងសិក្សារកទីតាំង ដើម្បីរៀបចំបង្កើតទីលានប្រណាំងទូកកាយ៉ាក់ជាអចិន្ត្រៃយ៍មួយ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ។ នេះបើតាម ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត ថ្លែងក្នុងពិធីបើកការប្រកួតទូកកាយ៉ាក់ ដែលរៀបចំឡើងនៅកីឡដ្ឋាន កីឡាលើទឹកខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា តាមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានចាត់ឱ្យក្រុមការងារសិក្សា ដើម្បីបង្កើតទីលានប្...
អានបន្ថែមត្រឹមខែមេសា២០២៣ កម្ពុជាមានរោងចក្រកាត់ដេរ និង… កើនដល់ជាង ១,៣២៦រោងចក្រ
គិតត្រឹមខែមេសា ឆ្នាំ២០២៣ នេះ កម្ពុជាមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបកំពុងដំណើរការចំនួន ១,៣២៦រោងចក្រ ដែលមានការកើនឡើងរហូតដល់ទៅជាង ១ពាន់រោងចក្រ បើធៀបនឹងឆ្នាំ ១៩៩៧ ដែលមានត្រឹមតែ ៦៨រោងចក្រ ប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសំណេះសំណាល់ជាមួយកម្មករ-កម្មការនីរោងចក្រស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ឧសភា ២០២...
អានបន្ថែមរោងចក្រដំឡើងរថយន្តតូយូតាគ្រោងបញ្ចប់ខែកក្កដា ខណៈរោងចក្រច្នៃរគ្រឿងអលង្ការបារាំង នឹងមកឆាប់ៗដែរ
រោងចក្រដំឡើងរថយន្តតូយូតារបស់ប្រទេសជប៉ុន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នឹងសាងសង់រួចរាល់នៅខែកក្កដាខាងមុខ ខណៈរោងចក្រប្រទេសបារាំង ច្នៃគ្រឿងអលង្ការ នឹងមកបោះទីតាំងផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខផងដែរ។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់...
អានបន្ថែមរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនៅក្រុងស្ទឹងត្រែង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
រោងចក្រប្រព្រឹត្តទឹកស្អាតនៅក្រុងស្ទឹងត្រែង ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ រោងចក្រនេះ ត្រូវបានសាងសង់នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ដែលមានសមត្ថភាព ១២០០០ម៉ែត្រគូបក្នុង ១ថ្ងៃ លើសមត្ថភាពផលិត ដែលតម្រូវការក្នុងក្រុងតែ ៨០០០ម៉ែត្រគូបទេក្នុង ១ថ្ងៃ។ (អានបន្ថែម) ក្រៅពីបំរើតម្រូវការក្នុងក្រុង ការផលិតទឹកស្អាតរបស់រោងចក្រនេះ បានបន្តចែកចាយទៅស្រុ...
អានបន្ថែមមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការហើយ
មជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន (CJDM) ដែលបម្រើការងារក្នុងវិស័យឧស្សាហកម្ម ៤.០ ត្រូវបានដាក់ឱ្យដំណើរការហើយ។ ពិធីបើកដាក់ដំណើរការមជ្ឈមណ្ឌល CJDM នេះត្រូវប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។ គម្រោងមជ្ឈមណ្ឌល CJDM ត្រូវបានបង្កើតឡើងនៅក្នុងបរិវេណសា...
អានបន្ថែមចិនចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសចិន បានបង្ហាញបំណងចង់បង្កើតសាកលវិទ្យាល័យបច្ចេកទេសមួយ លើផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា នាពេលខាងមុខ ដើម្បីជំរុញជំនាញបច្ចេកទេសដល់សិស្សនិស្សិតកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។ នេះតាមរយៈជំនួបពិភាក្សាការងារ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក កាវ ជាន (Mr. Gao Jian) ប្រធានក្រុមប្រឹក្សាភិបាល សមាគមកម្ពុជា-ចិន បានបង្ហាញអំពីបំណងរបស់លោ...
អានបន្ថែមរោងចក្រទឹកស្អាតដ៏ធំតម្លៃជាង ១៤០លានដុល្លារ នៅសៀមរាបនិងកំពង់ធំ បើកដំណើរការជាផ្លូវការហើយ
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី នៅសង្កាត់ជ្រាវ ខេត្តសៀមរាប និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្ទឹងសែនទី២ ខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និង ពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និ...
អានបន្ថែមជប៉ុនផ្តល់កម្ចីជាង ៥០លានដុល្លារ បន្ថែមទៀត ដើម្បីស្ថាបនាផ្លូវជាតិលេខ៥ (កំណាត់ព្រែកក្ដាម-ធ្លាម្អម)
រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីចំនួន ៧.២០៥ លានយ៉េន (ប្រមាណ ៥២,៦ លានដុល្លារ) សម្រាប់អនុវត្ត «គម្រោងលើកកម្រិតកម្ពស់គុណភាពផ្លូវជាតិលេខ៥ ត្រង់កំណាត់ផ្លូវពីព្រែកក្ដាម-ធ្លាម្អម ដំណាក់កាលទី៤»។ កម្ចីនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធនានា ដោយឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូត...
អានបន្ថែមអគារថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈតម្លៃ ១២លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កម្ពស់ ៤ជាន់ មានតម្លៃ ១២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ នាឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដី ០៤ហិកតា ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្...
អានបន្ថែម