ថៃបោះទុន ៧ពាន់លានដុល្លារ សង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់អាកាសយានដ្ឋាន៣

ប្រទេសថៃបានបោះទុនចំនួនជាង ៦,៨ ពាន់លានដុល្លារ ដើម្បីសាងសង់គម្រោងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ភ្ជាប់អាកាសយានដ្ឋានធំៗចំនួន ៣ រួមមាន ដុនមឿង- សុវណ្ណភូមិ- អ៊ូតាប៉ាវ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៩។

នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Tipanan Sirichana អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ។

លោកស្រីបានបន្តថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗទាំងបីបាន។

គម្រោងផ្លូវដែកនេះមានប្រវែងសរុបចំនួន២២០គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាចំនួន ​២២៤ ​៥៤៤ លានបាត ដែលស្មើនឹងប្រមាណ ៦,៨ ពាន់លានដុល្លារអាមេរិក និងត្រូវបានវិនិយោគដោយក្រុមហ៊ុនឯកជនមួយ ដែលនឹងដំណើរការគ្រប់គ្រងគម្រោងនេះរយៈពេល ៥០ ឆ្នាំ។ ក្រោយដំណើរការ ៥០ឆ្នាំ គម្រោងនេះត្រូវបានវាយតម្លៃថានឹងមានតម្លៃជាទ្រព្យចំនួន ៣០០ ពាន់លានបាត ឬស្មើនឹង ៩,១១ ពាន់លានដុល្លារ។

រថភ្លើងមួយខ្សែនេះដំណើរការ ក្នុងល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយរត់កាត់ខេត្តនិងក្រុងចំនួន ៥ រួមមាន បាងកក សាមុតប្រាកាន ឈុនបុរី រ៉ាយ៉ង និងឆាឈឿងសៅ ដែលមានស្ថានីយសរុបចំនួន៩ ភ្ជាប់ចាប់ពីអាកាសយាន្តដ្ឋានដុនមឿង សុវណ្ណភូមិ រហូតដល់អ៊ូតាប៉ាវ។

ថ្មីៗនេះដែរ រដ្ឋាភិបាលថៃទើបប្រកាសចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារ នៅដើមឆ្នាំ២០២៣នេះ។ (អានបន្ថែម)

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា «ការភ្ជាប់អាកាសយានដ្ឋានទាំងបីនឹងបម្រើជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ សម្រាប់ច្រករបៀងសេដ្ឋកិច្ច​ ហើយអាចទាក់ទាញការវិនិយោគបរទេសកាន់តែច្រើន និងបង្កើតការងារបានប្រហែល ១០ ម៉ឺនកន្លែងនៅក្នុងវិស័យឧស្សាហកម្ម ហើយនឹងមានទីក្រុងឆ្លាតវៃ នៅតាមបណ្តោយផ្លូវរថភ្លើងនេះ ដែលអាចតភ្ជាប់ជាមួយផ្នែកផ្សេងទៀតនៃតំបន់អាស៊ានផងដែរ”៕

រូបភាពដោយ panyagroup

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]