ក្រសួងដែនដី ប្រកាសប្រគល់សិទ្ធិឱ្យមេឃុំ​/ចៅសង្កាត់ ជាអ្នកបញ្ជាក់ឯកសារសំខាន់ៗ១ចំនួនពាក់ព័ន្ធនឹងដីធ្លីដែលមិនទាន់ចុះបញ្ជី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ បានសម្រេចផ្តល់សិទ្ធិជូនមេឃុំ ចៅសង្កាត់ គឺជាអ្នកបញ្ជាក់លិខិតសញ្ញាផ្សេងៗ ចំពោះដីធ្លីដែលមិនទាន់ចុះបញ្ជី ដោយត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវលើអត្តសញ្ញាណអចលនវត្ថុ ដែលជាកម្មវត្ថុនៃលិខិតកិច្ចសន្យា និងអត្តសញ្ញាណ គូភាគីនៃកិច្ចសន្យា។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះ ប្រកាសអន្តរក្រសួងនេះ បានស...

អាន​បន្ថែម

ក្រុមហ៊ុនធំៗ៣នៅកម្ពុជា ប្រកាសទិញកសិកផលក្នុងស្រុក សម្រាប់ផ្គត់ផ្គង់ផលិតកម្មចំណីសត្វរបស់ខ្លួន

ក្រុមហ៊ុនផលិតចំណីសត្វចំនួន ៣  ប្រកាសប្រមូលទិញកសិកផលក្នុងស្រុកក្នុងបរិមាណសរុបជាង ១០ម៉ឺនតោន ក្នុង១ឆ្នាំ សម្រាប់ផ្គត់ផ្គង់សង្វាក់ផលិតកម្មរបស់ខ្លួននៅកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀតក្នុងស្រុក សម្រាប់ផលិតចំណីសត្វ ក្រោមវត្តមានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២...

អាន​បន្ថែម

មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្តាលចុះបញ្ជីដីធ្លីបានជាង ៤២ម៉ឺនក្បាលដី, ស្មើនឹង ៥៧%

គិតមកដល់ពេលនេះ ការងារចុះបញ្ជីដីធ្លីនៅទូទាំងខេត្តកណ្តាល សម្រេចបាន ៤២០.៣៦៤ក្បាលដី ស្មើនឹង ៥៧% នៃចំនួនក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៥៨.៧៥៣ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១៧ភូមិ ជូនប្រជាពលរដ្ឋក្នុងអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេ...

អាន​បន្ថែម

ធនាគារជាតិកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១-២០២៥ សម្រេចបាន ៥,៩%

ក្នុងឆមាសទី១ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានក្នុងរង្វង់ ៥,៩% បើទោះបីជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា NBC ក្នុងឆមាសទី១ ដែលបានចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា បានលើកឡើងថា៖ “ទោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ក្តី ប៉ុន្ថែក្នុងឆមាសទី១ ២០២៥នេះ កំណើនសេដ្ឋកិច...

អាន​បន្ថែម

ត្រឹមឆមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានកើនដល់ $៩៧ពាន់លាន

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥នេះ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង ៩៧ពាន់លានដុល្លារ ដែលនេះជាការឆ្លុះបញ្ជាំាងពីកំណើន ៧%។ នេះបើយោងតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញក្នុងកម្មវិធីបណ្តុះបណ្តាលអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥។ នាឱកាស...

អាន​បន្ថែម

ដេវី ណែតឈ័រ ស្ប៉ា៖ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាដ៏ប្រណីតកណ្ដាលក្រុងភ្នំពេញ បើកដំណើរការជាផ្លូវការ ជាមួយប្រូម៉ូសិនបញ្ចុះតម្លៃ ៥០% និងផ្ដល់កាតសមាជិកឥតគិតថ្លៃ

ដំណឹងល្អសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ក៏ដូចជាភ្ញៀវទេសចរទាំងឡាយ! ដេវី ណែតឈ័រ ស្ប៉ា (Devi Nature Spa) ជាមជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សាថ្មីដ៏ប្រណីតមួយ បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ នេះ។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ តំបន់ទួលគោក ដែលជាទីតាំងដ៏ស្ងប់ស្ងាត់ មជ្ឈមណ្ឌលស្ប៉ា និងម៉ាស្សានេះ នឹងនាំមកនូវអ្នកជំនាញឯកទេស បច្ចេកទេសម៉ាស្សាបែបទំនើប និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដើម្បីអបអរស...

អាន​បន្ថែម

រដ្ឋប្រកាសអនុវត្តការប្រមូលពន្ធ ២០% លើ«ចំណេញមូលធន» ចាប់ពីថ្ងៃ​ទី១​-មករា-២០២៦

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យចាប់ផ្តើមអនុវត្តការប្រមូលពន្ធ ២០ភាគរយ លើ «ចំណេញមូលធន» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ តទៅ។ នេះបើតាមប្រកាសលេខ ៤៩៦ សហវ.ប្រក របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា «ចំណេញមូលធន» សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់ចំណាយដែលអនុញ្ញាតរួច។ រីឯពាក្យថា ‌‌‌‌«មូលធន» គឺសំដៅដល់ទ្រព្យចំនួ...

អាន​បន្ថែម

ធនាគារជាតិណែនាំឱ្យធនាគារលុបចោលកម្ចីរបស់យោធិន ដែលបានពលីក្នុងសមរភូមិប្រយុទ្ធរវាងកម្ពុជា-ថៃ

ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លុបចោលកម្ចីរហូតដល់ ៨០លានរៀល របស់អតិថិជន និងអ្នករួមខ្ចី ដែលជាយោធិនដែលបានពលីក្នុងសមរភូមិ ដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់យោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។​ នេះបើតាមសេចក្តីណែនាំ របស់ធនាគារជាតិកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ ក្នុងនោះដែរ ធនាគារជាតិនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ឱ្យលុបចោ...

អាន​បន្ថែម

មកទល់ពេលនេះ ក្រសួងសម្រេចការវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ បានជាង៤៦ម៉ឺនក្បាលដី

មកទល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដីសម្រេចការងារវាស់វែងដីធ្លីក្នុងរាជធានីភ្នំពេញ​ បាន ៤៦៥.៩១៩ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបចំនួន ៤៧៧​.២៩៩ក្បាលដី។ នេះបើយោងតាមពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុតាមគោលការណ៍ ប្រទានកម្មរបស់រាជរដ្ឋាភិបាល ជូនវិទ្យាស្ថានជាតិកសិកម្មព្រែកលាប និងពលរដ្ឋ ៥១គ្រួសារ ក្នុងសហគមន៍ព្រែកខ្វិត ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥​ ក្រោម...

អាន​បន្ថែម

មកទល់ពេលនេះ កម្ពុជាបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់​

ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ។ នេះបើយោងតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម បានឱ្យដឹងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជ...

អាន​បន្ថែម