មកទល់ពេលនេះ កម្ពុជាបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់​

ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជា រដ្ឋាភិបាលបានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាង ៤លានគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស គិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ។

នេះបើយោងតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម បានឱ្យដឹងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា​ និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុននិងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។ ឯកឧត្តមបន្តថា កម្ពុជាបានបញ្ជាក់ថា​ គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤-​៦លានគ្រាប់​។

ជាងនេះទៀត ឯកឧត្តមបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនចំនួនជាង១លាន២សែនគ្រាប់​ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេស។ លើសពីនេះ​ កម្ពុជាក៏​បានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ៤លាន៤៦ម៉ឺនគ្រាប់ផងដែរ។ សកម្មភាពទាំងនេះ ផ្តួចផ្តើមឡើង​ ដើម្បីរក្សាឱ្យបាននូវសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។

គួរបញ្ជាក់ទៀតថា ក្នុងរយៈពេលប្រមាណ ៣២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៤  រដ្ឋាភិបាលកម្ពុជាបានបើកយុទ្ធនាការបោសសម្អាតមីនសម្រេចជាលទ្ធលផលលើផ្ទៃដីគ្មានមីនបានប្រមាណ ៣.២៩៧គីឡូម៉ែត្រការ៉េ នៅរាជធានី-ខេត្ត ចំនួន១៥។ នេះបើតាមសារលិខិតរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីននៅថ្ងៃទី ២៤ កុម្ភៈ ២០២៥៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]