សណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ នឹងត្រូវយកធ្វើជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈសារសម្លេងមួយកាលពីយប់ថ្ងៃទី១០ ខែមីនា នេះ ថានឹងរៀបចំសណ្ឋាគារ២ កន្លែងទៀត នៅភ្នំពេញ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលអាចមានជាង ២០០បន្ទប់។ លើសពីនេះ សម្តេចក៏ឯកភាពជាមួយសម្តេច ទៀ បាញ់ បញ្ចេញក្រុមគ្រូពេទ្យកងទ័ព ៣០ ក្រុម ឬស្មើនឹង៣០០នាក់ មកជួយផ្នែកស៊ីវិល ហើយទៅទទួលខុសត្រូវមន្ទីរពេទ្យ២ កន្លែង ដែលនឹងបង្កើតថ្មីនេះ។ យ៉ាងណាក្ដី សម្ដេចមិនទាន់បញ្ជាក់ឈ្មោះសណ្ឋ...

អាន​បន្ថែម

រដ្ឋកាត់ដីជិត ៦០០ ហិកតាជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ឯកជនក្នុងស្រុកបូទុមសាគរ

រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៥៩៨ ហិកតា ចេញពីឧទ្យានជាតិបុទុមសាគរ ដើម្បីធ្វើប្រទានកម្មកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ១៣១គ្រួសារ ដែលបានរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនស៊ីណូម៉ិចសិន។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី០៩ ខែមីនា កន្លងមកនេះ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា ដីដែលសម្រេចកាត់ឆ្វៀលទាំងនោះ ពីមុនជាដីសម្បទានសេដ្ឋកិច្ចឱ្យទៅក្រុមហ៊ុនស៊ីណូម៉ិចសិន...

អាន​បន្ថែម

តើគួរធ្វើដូចម្តេចពេលមានវិវាទដីធ្លីកើតឡើង?

មនុស្សភាគច្រើនប្រហែលជាគិតថា រាល់ពេលមានវិវាទដីធ្លី គឺត្រូវតែប្ដឹងផ្ដល់ឡើងដល់តុលាការ។ មិនខុសឡើយ! ប៉ុន្តែតុលាការគ្រាន់តែជានីតិវិធីចុងក្រោយ បន្ទាប់ពីយន្តការដោះស្រាយផ្សេងៗជាច្រើន។ តើយន្តការដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការមានអ្វីខ្លះ ហើយត្រូវធ្វើឡើងយ៉ាងដូចម្ដេច? តាមប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័...

អាន​បន្ថែម

រដ្ឋាភិបាលប្រកាសបិទកាស៊ីណូ ៦ កន្លែងនៅខេត្តកណ្ដាល និងបើកទីតាំង ២៦ កន្លែងឡើងវិញនៅភ្នំពេញ

រដ្ឋាភិបាលបានប្រកាសបិទកាស៊ីណូ ៦ កន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តកណ្ដាលក្រោយរកឃើញករណីវិជ្ជមានដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ តែក៏បានប្រកាសបើកទីតាំង ២៦ កន្លែងនៅភ្នំពេញឡើងវិញ ក្រោយបិទមួយរយៈ។ រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី ៩ មីនា នេះ បានប្រកាសបិទទីតាំងកាស៊ីណូ ៦ កន្លែងរួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រ្កេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ក្រោយរកឃើ...

អាន​បន្ថែម

មន្ទីរដែនដីខេត្តកណ្ដាលផ្អាកចែកប័ណ្ណកម្មសិទ្ធិដី និងបញ្ជូនឯកសារទៅបង់ពន្ធរយៈពេល ៧ថ្ងៃ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានសម្រេចផ្អាកចែកប័ណ្ណកម្មសិទ្ធិ និងការបញ្ជូនឯកសារទៅបង់ពន្ធ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរកាលពីពេលថ្មីៗនេះ។ ការផ្អាកសេវាកម្មបណ្ដោះអាសន្ននេះ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ឬព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងផ្ទុះរីករាលដាលយ៉ាងខ្លាំងនៅខេត្តកណ្ដាលទាំងមូល។ គួរ...

អាន​បន្ថែម

ប្រាក់ចំណេញរបស់ NagaCorp សម្រាប់ឆ្នាំ ២០២០ ធ្លាក់ចុះប្រមាណជាង ៨០%

NagaCorp បានប្រកាសកាលពីថ្មីៗនេះថា ប្រាក់ចំណេញសុទ្ធសម្រាប់ឆ្នាំ ២០២០ របស់ខ្លួនមានប្រមាណ ១០២,៣ លានដុល្លារ ដែលធ្លាក់ចុះជាង ៨០% បើប្រៀបធៀបទៅនឹងប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ ២០១៩។ មូលហេតុចំបងគឺដោយសារតែ ក្រុមហ៊ុនបានបិទបណ្ដោះអាសន្នពីខែមេសាដល់ខែកក្កដា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនដែលបានចេញផ្សាយនៅថ្ងៃទី ៨ ខែមីនា កន្លងមកនេះ ប្រាក់ចំណូលសរុបក្នុងឆ្នាំ ២០២០ ម...

អាន​បន្ថែម

តើធានារ៉ាប់រងផ្ទះគឺជាអ្វី? ហើយខុសពីធានារ៉ាប់រងកម្ចីអចលនទ្រព្យយ៉ាងណា?

ធានារ៉ាប់រងផ្ទះ គឺជាកញ្ចប់ធានារ៉ាប់រងដែលគ្របដណ្តប់លើការខាតបង់ដែលកើតឡើងជាយថាហេតុណាមួយទៅលើផ្ទះ ក៏ដូចជាទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ ធានារ៉ាប់រងផ្ទះមួយចំនួន ក៏ផ្ដល់សំណងទៅលើគ្រោះថ្នាក់ផ្សេងៗ ដែលកើតនៅក្នុងផ្ទះផងដែរ ពោលគឺអាស្រ័យទៅលើលក្ខខណ្ឌនៃកញ្ចប់ដែលអ្នកទិញ។ ជាទូទៅ ធានារ៉ាប់រងផ្ទះ ផ្ដល់សំណងទៅការខូចខាតដែលកើតពីហេតុដែលមិនរំពឹងទុកប៉ុណ្ណោះ ឧទាហរណ៍ដូចជា គ្រោះអគ្គិភ័យ និងខ្យល់ព្យុះជាដើម។ ប៉ុន្តែធានារ៉ាប់រងផ្ទ...

អាន​បន្ថែម

ក្រសួងដែនដីនឹងប្តូរទៅទីតាំងថ្មីនៅថ្ងៃទី ១៥ មីនានេះ ទោះមិនទាន់បើកសម្ពោធផ្លូវការក្ដី

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងប្តូរទៅទីតាំងថ្មី នៅខណ្ឌសែន សុខ នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ខាងមុខនេះហើយ ខណៈពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅខែមេសា តាមការគម្រោងទុក។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងចុះថ្ងៃទី ៣ មីនា។ សេចក្តីប្រកាសបានឱ្យដឹងថា ទីស្ដីការក្រសួងនឹងប្តូរទីតាំងចាស់ ដែលស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន ទៅទីតាំងថ្មី ដែលស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូ...

អាន​បន្ថែម

ADB ណែនាំថារដ្ឋគួរបង្កើនពន្ធលើអចលនទ្រព្យ ក្រោយវិបត្តិកូវីដចប់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

អត្ថបទវិភាគមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB បានណែនាំថា ប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីប៉ាស៊ីហ្វិក គួរបង្កើនការប្រមូលពន្ធ ជាពិសេសពន្ធលើអចលនទ្រព្យ និងទ្រព្យសម្បត្តិ ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច នៅពេលវិបត្តិកូវីដបានធូរស្បើយ។ អត្ថបទដែលមានចំណងជើងថា“ តើរដ្ឋាភិបាលអាចប្រើគោលនយោបាយពន្ធដើម្បីពន្លឿនការស្ដារសេដ្ឋកិច្ចបានយ៉ាងដូចម្តេច?” បានលើកឡើងថា ការយកពន្ធលើអ្នកមាន (ពន្ធទ្រព្យសម្បត្តិ) គឺ...

អាន​បន្ថែម

ការសិក្សាអាមេរិក៖ តម្លៃផ្ទះជាមធ្យមនៅកម្ពុជា ខ្ពស់ជាងចំណូលប្រជាជនទូទៅ ដល់ទៅ ៣៩ ដង

តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅ ដល់ទៅ ៣៩ ដង បើគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Aetna កាលពីថ្មីៗនេះ។ របាយការណ៍បានឱ្យនិយមន័យអត្រានេះថា ជាសមាមាត្រតម្លៃផ្ទះធៀបនឹងប្រាក់ចំណូល (price-to-income ratio) ពោលគឺជាតួលេខប្រៀបធៀបតម្លៃផ្ទះសម្បែងទៅនឹងប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក។ មានន័យថា បើតួលេខនេះកាន់តែទាប គឺកាន់តែល្អ ព្...

អាន​បន្ថែម