រដ្ឋាភិបាលប្រកាសបិទកាស៊ីណូ ៦ កន្លែងនៅខេត្តកណ្ដាល និងបើកទីតាំង ២៦ កន្លែងឡើងវិញនៅភ្នំពេញ

រដ្ឋាភិបាលបានប្រកាសបិទកាស៊ីណូ ៦ កន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តកណ្ដាលក្រោយរកឃើញករណីវិជ្ជមានដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ តែក៏បានប្រកាសបើកទីតាំង ២៦ កន្លែងនៅភ្នំពេញឡើងវិញ ក្រោយបិទមួយរយៈ។

រដ្ឋបាលខេត្តកណ្ដាលកាលពីថ្ងៃទី ៩ មីនា នេះ បានប្រកាសបិទទីតាំងកាស៊ីណូ ៦ កន្លែងរួមមាន កាស៊ីណូ និងសណ្ឋាគារជីនសាគុងហ្វូ កាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្រ្កេន កាស៊ីណូកាឡាក់ស៊ី និងកាស៊ីណូយុងយ័ន ក្រោយរកឃើញករណីវិជ្ជមាន ៥ ករណី នៅទីប្រជុំជនជ្រៃជំ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ។

បន្ថែមពីនេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានសម្រេចបិទមិនឱ្យជនបរទេសធ្វើដំណើរចេញ-ចូល តំបន់នេះជាបណ្ដោះអាសន្នផងដែរ។

នៅថ្ងៃដដែលនេះផងដែរ រដ្ឋាភិបាលក៏បានសម្រេចបើកឱ្យដំណើរការឡើងវិញផងដែរ នូវទីតាំង ២៦ កន្លែង ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ក្រោយបិទជាបណ្ដោះអាសន្នមួយរយៈមក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]