ការសិក្សាអាមេរិក៖ តម្លៃផ្ទះជាមធ្យមនៅកម្ពុជា ខ្ពស់ជាងចំណូលប្រជាជនទូទៅ ដល់ទៅ ៣៩ ដង

តម្លៃអចលនទ្រព្យ ឬផ្ទះសម្បែងជាមធ្យមនៅកម្ពុជា គឺខ្ពស់ជាងចំណូលមធ្យមរបស់ប្រជាជនទូទៅ ដល់ទៅ ៣៩ ដង បើគិតត្រឹមពាក់កណ្ដាលឆ្នាំ ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Aetna កាលពីថ្មីៗនេះ។

របាយការណ៍បានឱ្យនិយមន័យអត្រានេះថា ជាសមាមាត្រតម្លៃផ្ទះធៀបនឹងប្រាក់ចំណូល (price-to-income ratio) ពោលគឺជាតួលេខប្រៀបធៀបតម្លៃផ្ទះសម្បែងទៅនឹងប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក។ មានន័យថា បើតួលេខនេះកាន់តែទាប គឺកាន់តែល្អ ព្រោះតម្លៃផ្ទះគឺទាបជាងមុន បើធៀបនឹងចំណូលដែលកើនឡើង។

ការសិក្សានេះ បានបន្តទៀតថា អត្រា ៣៩ ដង នេះ គឺខ្ពស់បំផុតលំដាប់ទី ២ បើប្រៀបធៀបនឹងប្រទេសផ្សេងៗទៀត។ ឧទាហរណ៍ដូចជា ប្រទេសហ្វីលីពីនតម្លៃផ្ទះខ្ពស់ជាងចំណូលត្រឹមអត្រា ២៩ ដង ខណៈនៅឥណ្ឌូនេស៊ីនៅគឺត្រឹមតែ ២១ ដងប៉ុណ្ណោះ។ មានន័យថា តម្លៃផ្ទះនៅប្រទេសទាំង ២ បើធៀបនឹងចំណូលប្រជាជន គឺទាប។

យ៉ាងណាក្ដី សមាមាត្រតម្លៃផ្ទះធៀបនឹងប្រាក់ចំណូលនៅរំពឹងថានឹងបន្តធ្លាក់ចុះ ដោយសារតែវិបត្តិកូវីដ ដែលជាកត្តាជំរុញឱ្យតម្លៃអចលនទ្រព្យអាចនឹងធ្លាក់ចុះ។

ជាក់ស្ដែងសមាមាត្រ ៣៩ ដង នេះគឺជាការធ្លាក់ចុះរួចមកហើយប្រមាណ ៦.៥% ពោលគឺ ពីអត្រា ៤៦ ដងនៅឆ្នាំ ២០១៩ មកត្រឹម ៣៩ ដងនៅឆ្នាំ ២០២០។ ហើយការធ្លាក់ចុះនេះ គឺការធ្លាក់ចុះខ្លាំងបំផុតបើធៀបនឹងប្រទេសផ្សេងៗ។

បើយោងតាមទិន្នន័យរបស់ CBRE Cambodia គិតចុងត្រឹមឆ្នាំ ២០២០ ខុនដូជាង ២៥ ០០០ យូនីត ត្រូវបានផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយរំពឹងថានឹងកើនឡើងដល់ ៣៨ ០០០ យូនីតក្នុងឆ្នាំ ២០២១។ លើសពីនេះ ទិន្នន័យរបស់ Knight Frank Cambodia បានឱ្យដឹងថាត្រឹមចុងឆ្នាំ ២០១៩ ផ្ទះក្នុងបូរីសរុបជាង ៥៥ ០០០ ខ្នងត្រូវបានដាក់លក់ក្នុងទីផ្សារ ហើយ ២២ ០០០ ខ្នងទៀត រំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២២។

ប៉ុន្តែបើក្រឡេកមើលទៅស្ថានភាពប្រជាជនវិញ បើយោងតាមទិន្នន័យរបស់ The Borgen Project ប្រជាជនកម្ពុជាយ៉ាងហោច ១០ លាននាក់មិនមានផ្ទះសម្បែងសមរម្យស្នាក់នៅ។ លើសពីនេះ ១ ភាគ ៥ នៃប្រជាជនក្នុងក្រុងភ្នំពេញ កំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ នេះបើយោងតាមទិន្នន័យរបស់អង្គការ Habitat for Humanity។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]