រដ្ឋអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីជំរុញនិងលើកកម្ពស់ការអភិវឌ្ឍបៃតង

សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រូវបានរៀបចំជា ១២គន្ថី និង៨៦៥មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេច​ឯកភាពហើយ ក្នុងសម័យប្រជុំពេញអង្គកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣។

សេចក្តីព្រាងក្រមនេះ ត្រូវបានតាក់តែងឡើងក្នុងគោលបំណងប្រមូលផ្តុំសំយោគនូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីបន្ស៊ីទៅនឹងតួនាទី ភារកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ងាយស្រួលក្នុងការអនុវត្តមុខងាររបស់ខ្លួន ស្របតាមការរីកចម្រើននៃសង្គមជាតិ។

ក្នុងន័យនេះ សេចក្តីព្រាងក្រមនេះ បានបំពេញបន្ថែមនិងមានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នាជាមួយនឹងច្បាប់និង លិខិតបទដ្ខានពាក់ព័ន្ធជាធរមាន មានជាអាទិ៍ ក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ ច្បាប់ភូមិបាល ច្បាប់ស្ដីពីទេសចរណ៍ ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងគោលដៅបន្តជំរុញដំណើរការ អភិវឌ្ឍប្រទេសជាតិនិងការពង្រឹងនីតិរដ្ឋ ទៅកាន់ដំណាក់កាលថ្មីនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងប្រកបដោយចីរភាព។

ចំណែកអត្ថប្រយោជន៍សំខាន់ៗ ដែលនឹងទទួលបានពីសេចក្តីព្រាងនេះ រួមមាន៖

  • ពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ ការអភិរក្ស និងការស្ដារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
  • កំណត់ទិសដៅរួមជា យុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ
  • ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់បណ្តាក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ ក្នុងការចូលរួមកាន់តែប្រសើរជាងមុន នៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ
  • បង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្ដារឡើងវិញនូវ ធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិនិងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកប ដោយចីរភា ព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
  • ផ្តល់យន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គម
  • ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសបរិស្ថាន និងធនធានធម្មយតិ ក៏ដូចជាមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។

ក្រៅពីការអ​នុវត្តនូវសេចក្តីព្រាងក្រមខាងលើនេះ រាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តនៅជុំវិញបឹងទន្លេសាប សិក្សាស្រាវជ្រាវ និងពិនិត្យលទ្ធភាពក្នុងការសាងសង់ទ្វារទឹកផ្នែកណាមួយនៅបឹងទន្លេសាប ដើ​ម្បីតម្កល់ទឹកទុកក្នុងបឹងទន្លសាបកុំឱ្យទឹកហូរចេញលឿនពេក ដោយត្រូវសិក្សាអំពីផលប៉ះពាល់ផ្សេងៗ លើទិ​ដ្ឋភា​ព​ច្បាប់ បរិស្ថាន ដីធ្លី និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]