កម្ពុជា-ឡាវ កំពុងពន្លឿនការជ្រើសទីតាំងសង់ស្ពានទន្លេរពៅ ភ្ជាប់ព្រះវិហារ និងចំប៉ាសាក់

រាជរដ្ឋាភិបាលកម្ពុជា-ឡាវ  កំពុងពន្លឿនការជ្រើសរើសទីតាំងសម្រាប់សង់ស្ពានទន្លេរពៅ ភ្ជាប់ខេត្តព្រះវិហារ និងចំប៉ាសាក់ឱ្យបានឆាប់ ដើម្បីឈានទៅជំរុញវិស័យពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ទ្វេភាគី។

នេះបើយោងតាមលទ្ធនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម ថងសាវណ្ណ ភុមវិហាន បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យដែលគ្របដណ្តប់លើផលប្រយោជន៍រួមជាច្រើន ខណៈរដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការតភ្ជាប់ឆ្លងព្រំដែន លើកទឹកចិត្តឱ្យក្រុមកាងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់ ស្ពានរវាងទន្លេរពៅ (ខេត្តព្រះវិហារប្រទេសកម្ពុជា)និងទន្លេសេឡាំផាវ( ខេត្តចំប៉ាសាក់ ប្រទេសឡាវ)។

គួររម្លឹកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខរដ្ឋប្រទេសឡាវ ធ្លាប់បានពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាពក្នុងការសាងសង់ស្ពានឆ្លងកាត់ព្រំដែន។ គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានលើកឡើង ក្នុងកិច្ចពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ និងឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍។​ (អានបន្ថែម)

រដ្ឋាភិបាលប្រទេសទាំងពីរបញ្ជាក់ថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងពង្រីកផ្លូវជាតិលេខ៧ ជាបួនគន្លង ភ្ជាប់ស្គន់-ក្រុងកំពង់ចាម សង់បានជិត៩០%ហើយ

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង […]

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]