ការផ្លាស់ប្តូរឥរិយាបថរបស់អ្នកជួលក្នុ្ងងទីផ្សារអចលនទ្រព្យ ក្នុងអំឡុងវិបត្តិកូវីដ

ទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកំពុងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ ពិសេសក្នុងពេលបិទខ្ទប់ ៣សប្តាហ៍កន្លងមកនេះ។ អ្នកអភិវឌ្ឍន៍ខ្លះ បានធ្វើការបញ្ចុះតម្លៃយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាលក់ខុនដូក្នុងស្ដុកដែលជាប់គាំងឱ្យបាន ឯអ្នកខ្លះទៀតប្រើវិធីសាស្រ្ត «ចាំមើលសិន» ដោយផ្លាស់ប្តូរអត្រាការលក់ទៅតាមទីផ្សារប្រចាំថ្ងៃ ហើយរង់ចាំឱ្យទីផ្សារប្រសើរឡើង។

ទីផ្សារខុនដូនៅភ្នំពេញពឹងផ្អែកយ៉ាងខ្លាំងទៅលើវិនិយោគិនបរទេស ពិសេសខុនដូដែលមានធានាការជួលត្រឡប់មកវិញ។ ដោយសារតែតម្រូវការក្នុងស្រុកមានតិចតួច ហើយបរទេសមិនអាចចូលមកម្ពុជាដើម្បវិនិយោគបាននៅពេលនេះ យុទ្ធសាស្ត្រទីផ្សារចាស់ៗដែលធ្លាប់ប្រើប្រាស់ទាំងនេះ គឺប្រើលែងបានផលទៀតហើយសម្រាប់កាលៈទេសៈនេះ។

ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់លើសតម្រូវការនៅតែបន្តដាក់សម្ពាធលើវិស័យខុនដូ។ តម្លៃជួលខុនដូ ក៏កំពុងរងសម្ពាធ ពោលគឺត្រូវប្រកួតប្រជែងជាមួយនឹងសណ្ឋាគារដែលបើកឱ្យជួលប្រចាំខែក្នុងតម្លៃទាបខ្លាំង ដើម្បីទាក់ទាញអ្នកជួលទាំងខ្មែរ និងជនបរទេសដែលស្នាក់នៅកម្ពុជា។ សម្ពាធនេះគឺកាន់តែធ្ងន់ធ្ងរ ព្រោះមនុស្សមួយចំនួនធំចូលចិត្តស្នាក់នៅសណ្ឋាគារ ដែលមានតំលៃសមរម្យជាជាងជួលយូនីតខុនដូ។

តម្លៃ បានក្លាយជាកត្តាសំខាន់ ក្នុងការជ្រើសរើសជួលអចលនទ្រព្យ។ ដូច្នេះ សណ្ឋាគារលំដាប់ខ្ពស់ នៅរាជធានីភ្នំពេញ មានភាពប្រកួតប្រជែងជាងសណ្ឋាគារកម្រិតទាប និងមធ្យម ដោយសារពួកគាត់អាចបញ្ចុះតម្លៃបានច្រើនជាង។ ស្ទើរគ្រប់សណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញទាំងអស់ កំពុងផ្តល់ការបញ្ចុះតម្លៃជាច្រើន ជាមួយនឹងកញ្ចប់ស្នាក់នៅពិសេសផ្សេងៗ។ ការធ្វើបែបនេះ ឃើញថាជោគជ័យ ព្រោះគ្រួសារអ្នកមានលុយមួយចំនួនដែលមិនអាចធ្វើដំណើរទៅក្រៅប្រទេសបាន គឺបែរទៅស្នាក់នៅសណ្ឋាគារប្រចាំខែដើម្បីទទួលសេវាកម្មបែបផ្កាយ ៥ ក្នុងតម្លៃទាប។

ក្នុងស្ថានភាពបច្ចុប្បន្ន តម្លៃទាបមួយមុខគឺមិនគ្រប់គ្រាន់ទេ ត្រូវមានកត្តាជាច្រើនទៀតដូចជាទីតាំងនិងការផ្តល់ជូនដែលគួរឱ្យចាប់អារម្មណ៍ ដើម្បីទាក់ទាញភ្ញៀវ។ ហើយដោយសារតែ ទីផ្សារជួលខុនដូពេលនេះងាកមកផ្ដោតលើទីផ្សារក្នុងស្រុក ខុនដូ និងសណ្ឋាគារ បែរជាត្រូវមកក្លាយជាគូប្រកួតប្រជែងគ្នាទៅវិញ ដែលធ្វើឱ្យទីផ្សារកាន់តែចង្អៀត។

ប៉ុន្តែទៅអនាគត ការផ្ដោតលើអតិថិជនក្នុងស្រុក អាចនឹងទទួលបានលទ្ធផលល្អ ពិសេសសម្រាប់ក្រុមមនុស្សវ័យក្មេង ព្រោះពួកគាត់ចាប់ផ្ដើមយល់ និងឱ្យតម្លៃលើការស្នាក់ខុនដូច ដូចគ្នានឹងបរទេសដែរ។

–
លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]