កូរ៉េចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ

ក្រុមហ៊ុន ដេហាន់ ខូភើរ៉េត មកពីប្រទេសកូរ៉ មានគម្រោងចង់មកបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទីកឱ្យក្លាយជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ។ នេះបើតាមការធ្វើបទបង្ហាញរបស់ក្រុមហ៊ុននៅសាលាខេត្តព្រះសីហនុ កាល​ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។

លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន បានឱ្យដឹងថា  ក្រុមហ៊ុន បាននិងកំពុងដំណើរការកែច្នៃសំណល់ប្លាស្ទីកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការកែច្នៃសំណល់ប្លាស្ទីកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទីកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទីកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។​

លោកបានបន្ថែមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទីកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការប្រមូលទិញមិនមានបរិមាណគ្រប់គ្រាន់ក្នុងការផលិតគួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទីករហូតមកដល់ថ្ងៃនេះ។

លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនមានគោលបំណងចង់មកធ្វើការញែកសំរាមកែច្នៃ សំណល់ប្លាស្ទីកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលានចាក់សំរាម ដោយញែកយកតែសំណល់ប្លាស្ទីកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។​

ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ។​

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាល បានណែនាំឱ្យប្រតិភូក្រុមហ៊ុន ចុះសិក្សាផ្ទាល់នៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ ដែលមិនទាន់ញែកមានដូចជា សំណល់ផ្ទះបាយ សំណល់ប្លាស្ទីក និងសំណល់ជាច្រើនប្រភេទទៀត ដើម្បីឱ្យក្រុមហ៊ុនយកទៅសិក្សាមានមូលដ្ឋានក្នុងការបំពាក់ម៉ាស៊ីនញែកសំរាមឱ្យបានត្រឹមត្រូវ រើសយកតែសំណល់ប្លាស្ទីក។

ក្រៅពីខេត្តព្រះសីហនុ កន្លងមកនៅខេត្តសៀមរាប ក៏មានក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតាផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]