កំណាត់ផ្លូវជាតិលេខ៣ ឆ្ពោះទៅខេត្តកំពតនឹងបើកការដ្ឋានពង្រីក នៅខែមេសា

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន

គម្រោងពង្រីកផ្លូវជាតិលេខ៣ ក្រោមប្រាក់កម្ចីសម្បទាន ២១៥ លានដុល្លារពីប្រទេសចិននឹងចាប់ផ្តើមការសាងសង់នៅខែមេសានេះដើម្បីសម្រួលដល់ការតភ្ជាប់រវាងប្រទេសទាំងមូលទៅខេត្តកំពត។

គម្រោងនេះត្រូវបានបែងចែកជាពីរកំណាត់ គឺកំណាត់ផ្លូវចោមចៅ-បែកគូស និង កំណាត់ផ្លូវបែកគូស-កំពត ដែលផ្លូវចោមចៅ-បែកគូសនឹងសាងសង់ជាផ្លូវបួនគន្លង (២ទៅ ២មក) ដោយមានទទឹងសរុប ២៤,៥ ម៉ែត្រ។ ចំណែកឯកំណាត់ផ្លូវពីបែកគូស-កំពតនឹងពង្រីកជាផ្លូវទទឹង ១២ ម៉ែត្រ ប៉ុន្តែមានពីរគន្លងដដែល។​

ការពង្រីកនេះចាត់ទុកថាជាការពង្រីកមួយដ៏ធំ ព្រោះថាផ្លូវជាតិលេខ៣ បច្ចុប្បន្នមានទំហំត្រឹមតែពី ៩ ទៅ ១១ ម៉ែត្រ តែប៉ុណ្ណោះ។

គម្រោងទាំងមូលរំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ២០២១ ដោយប្រើរយៈពេលសាងសង់ចំនួន ៤០ ខែ ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធរោងចក្រស៊ីម៉ង់តិ៍ជីបម៉ុងក្នុងខេត្តកំពតកាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងមកនេះ ថា ៖ “ខេត្តកំពតគឺជាតំបន់ផ្គត់ផ្គង់អំបិលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ កំពតក៏ជាខេត្តដែលសម្បូរថ្មសម្រាប់ធ្វើជាស៊ីម៉ង់តិ៍ ដូច្នេះការលើកកម្រិតផ្លូវជាតិលេខ៣ដែលតភ្ជាប់ពីភ្នំពេញទៅកំពតគឺជាកិច្ចការមួយដ៏ចាំបាច់”។

សម្ដេច ហ៊ុន សែន បានបន្ថែមទៀតថា៖ “បន្ទាប់ពីការពង្រីកផ្លូវជាតិលេខ៣នេះ ប្រព័ន្ធដឹកជញ្ជូនទំនិញរវាងខេត្តកំពត​ និងខេត្តផ្សេងៗនឹងមានការរីកចំរើនយ៉ាងខ្លាំង ដែលជាផលល្អសម្រាប់សេដ្ឋកិច្ចកម្ពុជាទាំងមូល” ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

ក្រសួងសាធារណការ ចុះពិនិត្យវឌ្ឍនភាពប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់

ពោធិ៍សាត់៖ ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងថែទាំប […]

កម្ពុជាបន្តនាំចេញអង្ករ២ម៉ឺនតោន ក្នុងតម្លៃជាង១០លានដុល្លារបន្ថែមទៀត ទៅកាន់ទីផ្សារហ្វីលីពីន

អង្ករកម្ពុជាចំនួន២ម៉ឺនតោនបន្ថែមទៀត ក្នុងតម្លៃជាង ១០លានដ […]

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]