ក្រសួងការងារប្រកាសថា៖ កម្ពុជាមានឱកាសការងារនៅទូទាំងប្រទេសជិត ២០ម៉ឺនកន្លែង, ស្របពេលពលករទើបត្រឡប់មកពីថៃ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសកថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជាមានតម្រូវការការងាររហូតដល់ទៅ រាប់សែនកន្លែងដែលនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងវិលត្រឡ​ប់មកពីប្រទេសថៃ ចូលមកមាតុប្រទេសវិញ។

នេះបើយោងតាមទិន្នន័យចុះផ្សាយលើហ្វេសប៊ុក របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

សម្តេចនាយករដ្ឋមន្រ្តីបានលើឡើងថា បច្ចុប្បន្នកម្ពុជាឱកាសការងារចំនួន ១៨៩.៤៩៣ កន្លែង នៅតាមបណ្ដាសហគ្រាស រោងចក្រ គ្រឹះស្ថាននានា នៅទូទាំង២៥​ រាជធានី-ខេត្តកំពុងរង់ចាំបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដើម្បីដាក់ពាក្យចូលធ្វើការងារ ជាមួយនឹងប្រាក់ខែសមរម្យ ។

ទន្ទឹមគ្នានេះ សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងខិតខំស្វែងរកការងារ ជូនបងប្អូនឱ្យអស់ពីលទ្ធភាព ដើម្បីឱ្យបងប្អូនអាចទទួលបានការងារសម្រាប់កសាងជីវភាពប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ឱកាសការងារជិត២០ម៉ឺនកន្លែងនៅទូទាំង២៥​ រាជធានីរួមមាន៖ ខេត្តកំពង់ស្ពឺ-៤៥.៩៣១, ភ្នំពេញ-៤២.៤៧៨, ស្វាយរៀង-២១.៩២៥, កណ្តាល-១៤.៩៧៨, កំពង់ឆ្នាំង-១៣.០៣០, តាកែវ-១១.៧៥៨, ព្រះសីហនុ-៧.៥២៩, ក្រចេះ-៧.១០៧, រតនគិរី-៦.៨៥១, កោះកុង-៦.០១១, ស្ទឹងត្រែង-២.១៨៨, កំពង់ចាម-២.០៩០, កំពង់ធំ-១.៨៩២, ពោធិ៍សាត់-១.១៤៦, ត្បូងឃ្មុំ-១.០៨១, បន្ទាយមានជ័យ-៨៦៩, ខេត្តកំពត-៦៣២, ខេត្តមណ្ឌលគិរី-

៤៥០, ខេត្តឧត្តរមានជ័យ-៤០៨, ខេត្តព្រះវិហារ-៣២០, ខេត្តសៀមរាប-៣០៦, ខេត្តបាត់ដំបង-២៣៦, ខេត្តព្រៃវែង-

១៤១, ខេត្តប៉ៃលិន-១១៦, និង ខេត្តកែប-២០។

សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ទ្ទ 1297​ ឬ តាមរយៈតណភ្ជាប់ទីនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]

កម្ពុជា បារាំង សិក្សាគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ក្នុងតម្លៃ ៩០ម៉ឺនយូរ៉ូ

កម្ពុជា-បារាំង បានរៀបចំពិធីប្រគល់-ទទួលជាផ្លូវការនូវលទ្ធ […]

កម្ពុជា-ចិន  ផ្លាស់ប្តូរបទពិសោធន៍លើវិស័យដឹកជញ្ជូនឆ្លាតវៃ និងបច្ចេកវិទ្យាទំនើបគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា កាលថ្ងៃទី២៦ ខែតុលា […]