ក្រសួងបរិស្ថាន គ្រោងចែកកូនឈើ ៣លានដើម ដល់ពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា

ក្រសួងបរិស្ថាន បានប្តេជ្ញាលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ខណៈក្រសួងក៏គ្រោងចែកកូនឈើចំនួន ៣លានដើមបន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជាផងដែរ។

នេះបើយោងតាមជំនួបរវាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានជាមួយលោកស្រី Bridgette Walker ភារធារីស្ថានទូតអាមេរិក និងលោកស្រី Kerry Pelzman ប្រធានបេសកកម្ម ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ USAID ប្រចាំកម្ពុជា កាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏យូរអង្វែងរបស់USAID ក្នុងវិស័យបរិស្ថាននិងសង្គម និងបានចូលរួមគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ នៅកម្ពុជាបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាសកល។

ឯកឧត្តមបន្តថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ «ពន្លកបៃតង» ដោយនៅឆ្នាំ២០២៥ ក្រសួង គ្រោងចែកកូនឈើចំនួន ៣លានដើម បន្ថែមទៀត ដល់ប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានបញ្ជាក់ពីការចាត់វិធានច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិឱ្យបានម៉ឹងម៉ាត់ផងដែរ។

ក្រសួងបរិស្ថានបានឱ្យដឹងថា កាលឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបានចែកកូនឈើ ដល់ប្រជាពលរដ្ឋដាំបានរហូត ១លាន ៣ សែនដើម។

តាមរយៈជំនួបខាងលើ កម្ពុជា-អាមេរិក បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន និងការលើកកម្ពស់ការទូតបៃតង ដើម្បីផលប្រយោជន៍រួម និងរួមចំណែកដល់ការការពារនិងអភិរក្សធនធានធម្មជាតិកម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]