ក្រុមហ៊ុនធំចំនួន២ គ្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នៅក្រុងភ្នំពេញ

ក្រុមហ៊ុនធំចំនួន២ គឺក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION បង្ហាញពីផែនការចង់កែច្នៃសំរាមតាមផ្ទះ ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ដើម្បីជំរុញការប្រើប្រាស់វិស័យថាមពលកាន់តែប្រសើរ។

នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Claire HINCHLIFFE តំណាងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI តំណាងក្រុមហ៊ុន SAGE ENGINEERING នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ តំណាងប្រតិភូក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងវិនិយោគកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION ដែលការសិក្សានេះបានចំណាយពេលវេលាអស់រយៈពេលប្រមាណ ១ឆ្នាំ។ ដោយតំណាងក្រុមហ៊ុន បញ្ជាក់ពី គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រដល់គម្រោងវិនិយោគនេះ។

ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។ ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ពិសេស ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន និងរដ្ឋបាលរាជធានីភ្នំពេញ ជាមុនសិន ដើម្បីទទួលបានការគាំទ្រ និងការអនុញ្ញាតនានាតាមនីតិវិធីជាធរមាន។

គួររំលឹកថា ក្រសួងបរិស្ថានបានជំរុញអ្នកវិនិយោគបង្កើតរោងចក្រកែច្នៃសំរាមបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា ដោយទទួលស្គាល់ថាបច្ចុប្បន្នប្រទេសមួយនេះបង្កើតកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងជឿថាការបង្កើនកិច្ចខិតខំប្រឹងប្រែងកែច្នៃឡើងវិញនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការពារធនធានរបស់ភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]