ក្រុមហ៊ុនផ្គត់ផ្គង់ដ៏ធំរបស់ Apple បោះទុន ៤០០លានដុល្លារ សង់រោងចក្រធំ ២ នៅវៀតណាម

ក្រុមហ៊ុនផលិតអេក្រង់របស់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ធំ សម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនប្រមាណ៤០០លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន២ នៅក្នុងប្រទេសវៀតណាម។

បើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុន BOE កំពុងចរចារជួលដីរាប់សិបហិកតា នៅភាគខាងជើងនៃប្រទេសវៀតណាម ដើម្បីសាងសង់រោងចក្រថ្មី២ ដើម្បីបន្ថែមលើរោងចក្រតូចមួយរបស់ខ្លួន នៅភាគខាងត្បូងនៃប្រទេស ដែលបានផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើន ទៅឱ្យក្រុមហ៊ុន Samsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។

ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន គម្រោងនេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុន Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់ Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគខាងជើងប្រទេសវៀតណាមទាក់ទាញបានលំហូរវិនិយោគយ៉ាងច្រើនពីបណ្ដាក្រុមហ៊ុនអេឡិចត្រូនិកធំៗ និងកំពុងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការផលិតទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ និងកាមេរ៉ា រួមទាំងទំនិញល្បីៗ ពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ផងដែរ៕

រូបភាពដោយ simplytech

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

Bentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI

Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថល […]

ក្រុមហ៊ុន CCCC ចង់ពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ដោយផ្តោតលើវិស័យសំខាន់ៗចំនួន ៤

លោកប្រធាន Song Hailiang បានគូសបញ្ជាក់ពីផែនទីបង្ហាញផ្លូវ […]