ក្រុមហ៊ុនមួយចង់បង្កើតរោងចក្រកែច្នៃសំរាមទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប

ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងបង្កើតរោងចក្រកែច្នៃសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ទៅជាឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកលើផ្ទៃដីជាង ៥ហិកតា នៅសៀមរាប។ នេះបើតាមជំនួបរវាងក្រុម​ហ៊ុន និងលោក ឃឹម ហ្វីណង់​ អភិបាលរងខេត្តសៀមរាប តាម video conference កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

លោកអភិបាលរង បានលើកឡើងថា ល្បឿននៃកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលបាននឹងកំពុងកើនឡើងក្នុងសន្ទុះមួយគួរឱ្យកត់សម្គាល់ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាលើកំណើនសំរាមសំណល់រឹងទីប្រជុំជនដែលកើនឡើងខ្ពស់។

លោកបានបន្តថា ក្រុមហ៊ុន សេវ ឌឺឡាយស៍ (ខេមបូឌា) ឯ.ក គ្រោងនឹងបំលែងសំរាមសំណល់រឹងទីប្រជុំជន (ពីទីលានទុកដាក់សំរាម សំណល់រឹង) ដោយកែច្នៃឱ្យទៅជាគ្រាប់ជ័រប្លាស្ទិកឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិកនិងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ​ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហានៃការបំផ្លាញដោយសំរាមសំណល់ប្លាស្ទិក និងកញ្ចក់។

បន្ថែមពីនេះ គម្រោងនេះ នឹងជួយកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំចូលពីក្រៅប្រទេសរបស់ប្រជាពលរដ្ឋ កាត់បន្ថយប្រើប្រាស់អុសឈើ និងធ្យូងឈើ ហើយចូលរួមបង្កើនលទ្ធភាព ទទួលបាននូវនិរន្តរភាពឥដ្ឋស៊ីម៉ង់ត៍ប្លាស្ទិក និងកញ្ចក់ ជីកំប៉ុស ធ្យូងអនាម័យ សម្រាប់ផ្លាស់ប្តូរជីវិតដោយការសង្គ្រោះគ្រប់សារពាង្គកាយ មានជីវិត ការពារអាកាសធាតុ និងបរិស្ថាន លើកកម្ពស់សុខភាព និងជួយអ្នកប្រើប្រាស់អោយបាននូវការសន្សំពេលវេលានិងប្រាក់កាស។

លោក​ អភិបាលរងខេត្តបានបន្តថា​ គម្រោងនេះ គ្រោងអនុវត្តក្នុងខេត្តសៀមរាប និងពង្រីកប្រតិបត្តិការតាមបណ្តាខេត្តក្រុងនានាទូទាំងប្រទេស ដោយការគ្រប់គ្រងទីលាន និងបង្កើតជាក្រុមហ៊ុនកែច្នៃសំរាមដែលមានទំហំ ៥,៥ហិកតា ឬតាមលទ្ធភាពជាក់ស្ដែង ក្នុងទីលានសំរាមសំណល់រឹងទីប្រជុំ ជនខេត្តក្រុង។

ក្រៅពីខេត្តសៀមរាប ក្រុមហ៊ុនខាងលើ ក៏មានគម្រោងបង្កើតរោងចក្រកែច្នៃសំរាមនេះ នៅខេត្តពោធិ៍សាត់ផងដែរ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]