ក្រុមហ៊ុនសិង្ហបុរី សហការជាមួយ​ WorldBridge Group គ្រោងបង្កើតស្ថានីយចែក​ចាយ​ហ្គាសតាមគម្រោងលំនៅដ្ឋាននានា ​

ក្រុមហ៊ុន​សិង្ហបុរី Union Gas Holdings បានសហការគ្នាជាមួយ​ក្រុមហ៊ុន Worldbridge Industrial Development (WBID) ​គ្រោងបណ្តាក់ទុនរួមគ្នា​ បង្កើត​ស្ថានីយកណ្ដាលសម្រាប់​​ផ្គត់ផ្គង់ និងចែកចាយហ្គាស នៅតាមគម្រោងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មនានាទូទាំងប្រទេស។

វិធីចុះហត្ថលេខានៃក្រុមហ៊ុន​ទាំង​ ២​ ​ត្រូវបាន​ធ្វើ​ឡើង​ កាលពីថ្ងៃទី ១០ មីនាកន្លងទៅ ដោយឡែក​ សម្រាប់​សកម្មភាពអាជីវកម្ម និងប្រតិបត្តិការ​ផ្គត់ផ្គង់ជាផ្លូវការ​ គឺគ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​ ២០២១ នេះ​។

បើយោងតាមសារព័ត៌មាន The Edge ក្រមហ៊ុនទាំង ២ គ្រោងបង្កើតជាស្ថានីយផ្គត់ផ្គង់កណ្ដាល ដោយគម្រោងគេហដ្ឋាន ឬអគារពាណិជ្ជកម្មនីមួយៗរបស់ក្រុមហ៊ុន Worldbridge នឹងត្រូវតភ្ជាប់ចូលស្ថានីយនេះ។ ដូច្នេះ លំនៅដ្ឋាននីមួយៗនឹងអាចប្រើប្រាស់ហ្គាស ដូចជាការប្រើប្រាស់សេវាកម្មទឹកភ្លើងដូច្នោះដែរ។

យោង​តាមកិច្ចព្រមព្រៀង ក្រុមហ៊ុនសិង្ហបុរី នឹងកាន់កាប់ភាគហ៊ុនចំនួន ៥៥% ដោយនឹងបញ្ជូន​បុគ្គលិក​ ដែល​មានបទពិសោធ​ពីប្រទេសសឹង្ហបូរី​ ដើម្បី​ជួយ​បង្ហាត់​បង្រៀន​បុគ្គលិក​ក្នុង​ស្រុក​នៅ​កម្ពុជា។

ដោយឡែក ភាគហ៊ុនចំនួន ៤៥% នឹង​ត្រូវ​កាន់កាប់​ដោយ​ក្រុមហ៊ុន WorldBridge កម្ពុជា ដោយនឹងដើរតួរជាអ្នក​ទទួលផ្គត់​ផ្គង់​ និង​បង្កើត​បណ្តាញអាជីវកម្មក្នុងស្រុក។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

បារាំងបង្ហើបគម្រោងវារីអគ្គិសនី ៨០០មេហ្កាវ៉ាត់ និងគម្រោងដុតសំរាមនៅភ្នំពេញទៅជាអគ្គិសនី

ក្រុមហ៊ុនបារាំង បានបង្ហើបពីការសិក្សាគម្រោងវិនិយោគបង្កើត […]

ADB ដាក់ដំណើរការមូលធន ២០លានដុល្លារ គាំទ្រលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ដោយមានការគាំទ្រពីចក្រភពអង់គ្លេស និងមូលនិធិអាកាសធាតុបៃតង […]

កម្ពុជាជាប់លេខ១លើពិភពលោក ជាប្រទេសគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

កម្ពុជានាំមុខគេក្នុងការគ្រប់គ្រងបរិស្ថានអន្តរជាតិ នាំមុ […]

រដ្ឋនិងក្រុមហ៊ុនឯកជន ចុះ MoU រួមគ្នាលើកកម្ពស់ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា

ក្រសួងបរិស្ថាន និងក្រុមហ៊ុន វ័នរ៉ូដ អ៊ិនដាសស្រ្ទីល ចុះហ […]