ក្រុមហ៊ុនអឺរ៉ុបសហការគ្នា គ្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធ តាក់ស៊ីហោះលើអាកាសប្រើអគ្គិសនី

ក្រុមហ៊ុនមួយក្រុមនៃប្រទេសអ៊ីតាលី និងបារាំង បានបង្កើតក្រុមហ៊ុនរួមមួយឈ្មោះថា Urban Blue ដើម្បីសិក្សា និងបង្កើតគម្រោងតាក់ស៊ីហោះលើអាកាសដោយប្រើថាមពលអគ្គិសនី សម្រាប់ផ្ដល់សេវាដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះចូលក្នុងក្រុង ដោយមិនចាំបាច់ស្ទះចរាចរណ៍។ នេះបើយោងតាម GCR ។

ក្រុមហ៊ុននេះ ត្រូវបង្កើតដោយក្រុមហ៊ុនព្រលានយន្តហោះនៅទីក្រុង Rome, Venice, Bologna និង Nice។ គោលបំណងដំបូងគឺដើម្បីសិក្សាពីលទ្ធភាពប្រតិបត្តិការនៃបណ្តាញ ក៏ដូចជាវិភាគពីបញ្ហាបច្ចេកទេស និងហិរញ្ញវត្ថុជាដើម។

តាក់ស៊ីហោះលើអាកាស ឬ vertical take-off and landing (VTOL) vehicles នេះ គឺស្រដៀងគ្នានឹងឧទ្ធម្ភាគចក្រដូច្នោះដែរ តែប្រើអគ្គិសនី និងមានខ្នាតតូចជាង។ ចំណុចល្អ គឺវាអាចហោះត្រង់ឡើងលើបានភ្លាម ដោយមិនចាំបាច់មានទីលានធំដូចយន្តហោះទេ ហើយដោយសារមានទំហំតូច វាគឺងាយស្រួលចតជាងឧទ្ធម្ភាគចក្រ។

ក្រុមហ៊ុន Urban Blue សង្ឃឹមថាខ្លួននឹងក្លាយជាក្រុមហ៊ុនធំជាងគេតែមួយគត់ ដែលធ្វើអាជីវកម្មនេះនៅអឺរ៉ុប។

គួរបញ្ជាក់ថា តាមផែនការ ទីក្រុង Rome និង Paris គ្រោងនឹងចាប់ផ្តើមផ្តល់សេវាតាក់ស៊ីហោះនេះ នៅឆ្នាំ ២០២៤ ខណៈប្រទេសអ៊ីតាលីទាំងមូល ត្រៀមផ្ដល់សេវាទ្រង់ទ្រាយធំនៅឆ្នាំ ២០៣០។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]

ពិព័រណ៍ London Creates បង្ហើបពីតួនាទី AI និងគំនិតស្ថាបត្យកម្មបុរាណក្នុងវិស័យសំណង់

ពិព័រណ៍ London Creates ក្នុងឆ្នាំ 2026 នេះ បានបង្ហាញអនា […]