ក្រុមហ៊ុន Pestech និង AIG សហការគ្នាលើគម្រោងអភិវឌ្ឍន៍គម្រោងសូឡា

ក្រុមហ៊ុន Pestech (Cambodia) Plc (PCL) ចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន International Bhd ម៉ាឡេស៊ី បានចុះMoU ជាមួយក្រុមហ៊ុន Attwood Investment Group Co Ltd (AIG) លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍គម្រោងសិក្សាសមិទ្ធិលទ្ធចំនួនពីរទាក់ទងនឹងការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធសូឡា នៅកម្ពុជា។​

ក្នុងលិខិតប្រកាសដាក់ទៅផ្សារមូលបត្រម៉ាឡាស៊ី កាលពីថ្ងៃទី១៥ ក្រុមហ៊ុន និយាយថា គម្រោងសិក្សាសមិទ្ធិលទ្ធលើការកសាងហេដ្ឋារចនាសម្ព័ន្ធសូឡា ស្ថិតនៅខេត្តប៉ៃលិន ដែលហេដ្ឋារចនាសម្ព័ន្ធសូឡានេះ នឹងត្រូវប្រើសម្រាប់ផ្គត់ផ្គង់អគ្គិសនីទៅក្រុមហ៊ុន MSP Development Co Ltd ដើម្បីចែកចាយលក់រាយទៅកាន់អ្នកប្រើប្រាស់ និងគម្រោងសូឡាលើដំបូល ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន Pestech លើកឡើងថា អនុស្សារណយោគយល់គ្នានេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុន ក្រុមហ៊ុន PCL  ចូលរួមចំណែក និងពង្រឹងបទពិសោធន៍របស់ខ្លួនលើថាមពលកកើតឡើងវិញ ខណៈដែលក្រុមហ៊ុនផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុមហ៊ុនបាននិយាយថា៖ “គោលបំណងនៃការសិក្សាសមិទ្ធិលទ្ធភាព គឺផ្តល់ជូនទាំងថាមពលស្អាត និងតម្លៃដែកមានការប្រកួតប្រជែងទីផ្សារដល់អតិថិជន ខណៈពេលដែលផ្តល់ឱ្យវិនិយោគិនសក្តានុពលនូវប្រាក់ចំណូលដែលបានកែតម្រូវហានិភ័យផ្អែកលើទីផ្សារ” ។

ក្រុមហ៊ុន PCL ​ ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា ប្រកបអាជីវកម្មជាចម្បងលើការសាងសង់ស្ថានីយអគ្គិសនី និងបណ្តាញបញ្ជូនអគ្គិសនី។ (អានបនែ្ថម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]